ភ្នំពេញ៖ ថ្លែងនៅក្នុងពិធីប្រគល់ វិញ្ញាបនបត្របញ្ជាក់ការសិក្សាដល់លោក គ្រូអ្នកគ្រូដែលជាសិក្ខាកាមបានឆ្លងកាត់វគ្គបណ្ដុះបណ្ដាលគ្រូបង្ហាត់កីឡាបាល់ បោះកម្រិតមួយកាលពីព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅមជ្ឈមណ្ឌល ជាតិហ្វឹកហ្វឺនកីឡាលោក Fidi Sabbah បានបញ្ជាក់ថា នៅឆ្នាំ២០២៣ខាងមុខ ប្រទេសកម្ពុជានឹងមានក្រុមកីឡាករ កីឡាការីបាល់បោះដ៏ឆ្នើមមួយ ។
លោក Fidi Sabbah ជាអ្នកជំនាញ ការរបស់ FIBA Asia បានមាន ប្រសាសន៍ថា សិក្ខាកាមទាំង៣២នាក់ ដែលបានឆ្លងកាត់វគ្គបណ្ដុះបណ្ដាលរយៈពេល៦ថ្ងៃនេះសុទ្ធតែមានសមត្ថភាព ប្រហាក់ប្រហែលគ្នាពីព្រោះពួកគេធ្លាប់បានធ្វើជាគ្រូបង្ហាត់កម្រិតថ្នាលរួចទៅ ហើយ ។
លោកបានបន្ដទៀតថា បើទោះបី សិក្ខាកាមទាំងអស់ពុំធ្លាប់បានឆ្លងកាត់ វគ្គបណ្ដុះបណ្ដាលគ្រូបាល់បោះកម្រិត មួយក៏ដោយ (ប៉ុន្ដែខ្ញុំសង្ឃឹមថាឆ្នាំ ២០២៣ដែលកម្ពុជាមានកាតព្វកិច្ចធ្វើ ជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមលើកទី៣២) យើងនឹងមានក្រុមកីឡាបាល់បោះដ៏ល្អ សម្រាប់ប្រទេសកម្ពុជា ។
ដោយឡែកកញ្ញា ឃួន ពិសី ដែលជា សិក្ខាកាមម្នាក់ក្នុងចំណោម៣២នាក់ និងជាគ្រូបង្ហាត់បាល់បោះដែលទើបបញ្ចប់ ការសិក្សាពីវិទ្យាស្ថានជាតិអប់រំកាយនិង កីឡាបានឱ្យដឹងថា វគ្គសិក្សានេះធ្វើឱ្យ នាងខ្ញុំក៏ដូចជាគ្រូបាល់បោះផ្សេងទៀត យល់កាន់តែច្បាស់ពីរបៀបគ្រប់គ្រង របៀបធ្វើការផែនការហ្វឹកហាត់របៀប អប់រំក្មេងៗដែលកន្លងទៅពួកយើងពុំទាន់យល់ ច្បាស់ពីតួនាទីគ្រូបង្ហាត់នោះ ។
ពាក់ព័ន្ធជាមួយវគ្គសិក្សាគ្រូបាល់បោះ កម្រិតមួយខាងលើលោក ឈី សម្បត្ដិ អនុប្រធានសហព័ន្ធកីឡាបាល់បោះកម្ពុជា មានប្រសាសន៍ថា សិក្ខាកាមទាំង៣២ នាក់ត្រូវតែធ្វើខ្លួនឱ្យសមជាមន្ដ្រីរបស់ សហព័ន្ធកីឡាបាល់បោះកម្ពុជាក្រោយពី ទទួលបានបទពិសោធន៍ថ្មីសម្រាប់យក ទៅបណ្ដុះបណ្ដាលបន្ដដល់យុវជនជំនាន់ ក្រោយ ។
លោកបានបន្ដទៀតថា ៤ចំណុចសំខាន់ៗ ដែលគ្រូត្រូវយល់ដឹងទី១-គ្រូបង្ហាត់ល្អ មានគុណភាពប្រកបដោយវិជ្ជាជីវៈក្រម សីលធម៌មិនជេរប្រមាថសិស្ស ។ ទី២- គ្រូត្រូវតែអនុវត្ដនូវការចូលរួមអភិវឌ្ឍវិស័យកីឡា, ទី៣-គ្រូត្រូវតែមានការលះ បង់ខ្ពស់ចំពោះការហ្វឹកហាត់ និងទី៤- គ្រូត្រូវតែមានសេចក្ដីស្រលាញ់លើកីឡា បាល់បោះ ។
គួររំលឹកថា វគ្គបណ្ដុះបណ្ដាលគ្រូ បាល់បោះកម្រិតមួយចាប់ផ្ដើមពីថ្ងៃទី ១០ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥ ក្រោមជំនួយពីសហព័ន្ធកីឡាបាល់បោះ អាស៊ីក្រោយពីសហព័ន្ធកីឡាបាល់បោះ កម្ពុជាស្នើសុំកាលពីចុងឆ្នាំ២០១៤កន្លងទៅដែលមានសិក្ខាកាមសរុប៣២នាក់មកពីបណ្ដាខេត្ដ-ក្រុង-អង្គភាពរដ្ឋ និង ឯកជន ៕
ដោយ៖ សារីម