រក​ឃើញ​សាកសព​ជនភៀសខ្លួន​១៥​នាក់​នៅ​ឧបទ្វីប​ស៊ី​ណាយ

ចែករំលែក៖

​ប៉ូលិស​អេ​ហ្ស៊ី​ប​បាន​រក​ឃើញ​សាកសព​ជនអន្តោប្រវេសន៍​អាហ្វ្រិក​១៥​នាក់​ ដែល​ត្រូវ​បាន​បាញ់​សម្លាប់​ស្ថិត​នៅ​ភាគ​ខាងជើង​ឧបទ្វីប​ស៊ី​ណាយ​ ។​ ជាមួយ​គ្នា​នេះ​ដែរ​ ជនភៀសខ្លួន​៨​នាក់​ទៀត​បាន​រក​ឃើញ​នៅ​រសរាន​មានជីវិត​ ប៉ុន្តែ​ទទួល​រង​របួស​ ។​

_86696213_sinaireuters1

​គេ​នៅ​មិន​ទាន់​ដឹង​នៅឡើយ​ថា​ តើ​ក្រុម​ណាមួយ​ជា​អ្នក​បើក​ការ​បាញ់ប្រហារ​ទៅ​លើ​ជនអន្តោប្រវេសន៍​ទាំងនោះ​ឡើយ​ ។​ ពួក​គេ​ត្រូវ​បាញ់ប្រហារ​នៅ​ជិត​តំបន់​ប្រជុំជន​ Rafah​ ជាប់​ព្រំដែន​ជាមួយ​ Gaza​ ។​

​មាន​ស្ថាន​ការ​តានតឹង​ជា​ប្រចាំ​ស្ថិត​នៅ​ក្នុង​តំបន់​ខាងលើ​នេះ​ ។​ កម្លាំងយោធា​អេ​ហ្ស៊ី​ប​ព្យាយាម​បោសសម្អាត​ក្រុម​ឧទ្ទាម​រដ្ឋ​អិ​ស្លា​ម​ IS​ ។​ សព​ជន​រង​គ្រោះ​គេ​នៅ​មិន​ទាន់​ដឹង​ថា​ ជា​ពលរដ្ឋ​មក​ពី​ប្រទេស​ណា​នៅឡើយ​ទេ​ ។​

​ក្រុម​ជី​ហា​ដ​និយម​បាន​បោះ​មូលដ្ឋាន​រឹង​មាំ​នៅ​តំបន់​ស៊ី​ណាយ​ភាគ​ខាងជើង​របស់​អេ​ហ្ស៊ី​ប​ និង​បាន​បង្កើន​សកម្មភាព​វាយប្រហារ​របស់​ពួក​គេ​ ក្រោយ​កងកម្លាំង​យោធា​អេ​ហ្ស៊ី​ប​ធ្វើ​រដ្ឋប្រហារ​ប្រធានាធិបតី​អិ​ស្លា​ម​និយម​ មូ​ហា​ម៉េ​ដ​ មឺ​ស៊ី​ កាលពី​ខែកក្កដា​ ឆ្នាំ​២០១៣​ ។​

​ប្រទេស​នេះ​បាន​ប្រកាស​ដាក់​រដ្ឋ​ស្ថិត​ក្នុង​ស្ថានភាព​អាសន្ន​ទៅ​លើ​តំបន់​ស៊ី​ណាយ​នោះ​តាំងពី​ខែតុលា​ ឆ្នាំ​២០១៤​ ក្រោយ​មានការ​វាយប្រហារ​នៅ​ក្នុង​ខេត្ត​ស៊ី​ណាយ​នោះ​ ហើយ​ត្រូវ​គេ​ដឹង​ថា​ មាន​ទំនាក់ទំនង​ជាមួយ​ក្រុម​រដ្ឋ​អិ​ស្លា​ម​នោះ​ ។​

​គេ​មិន​ទាន់​ដឹង​នៅឡើយ​ថា​ ការ​បាញ់​សម្លាប់​ជនអន្តោប្រវេសន៍​ទាំងនេះ​មាន​ពាក់ព័ន្ធ​អំពើ​ចលាចល​នោះ​ដែរ​ឬ​យ៉ាងណា​ទេ​ ៕​

...

ប្រែសម្រួល៖ ថាច់ យ៉ាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print