សុខ ដែន បញ្ចេញស្នាដៃបទចម្រៀង លាយឈុតឆាកវាយតប់

ចែករំលែក៖

ភ្នំពេញ៖តារាក្បាច់គុណ សុខ ដែន បានស្ងាត់ពីការងារសិល្បៈមួយរយៈតាមពិតសង្ងំផលិតMVមួយនេះសោះ ញាក់សាច់MVវ៉ៃសាហាវដូចចិនហុងកុង។បទចម្រៀងថ្មីនេះទើបនឹងបញ្ចេញជាមួយនឹងការចាប់អារម្មណ៍ខ្លាំងពីអ្នកគាំទ្រ ព្រោះលាយបញ្ចូលរឿងរ៉ាវស្នេហាឈឺចាប់ អបដោយឈុតឆាកប្រយុទ្ធមួយចំនួន។

 បទចម្រ”នៅស្រឡាញ់តែមិនអាចវិលវិញ”  របស់តារាសម្តែង និងចម្រៀង សុខ ដែន បានចេញជាផ្លូវការហើយជាមួយនឹងការកោតសរសើរខ្លាំង។ តារារូបនេះបញ្ជាក់ថា ជាស្នាដៃថ្មីដែលលោកនិងក្រុមការងារផលិតបានសម្រិតសម្រាំងពិសេស។ ទោះជាយ៉ាងណាលោកលើកឡើងថាការចំណាយលើការផលិតមិនច្រើនទេ  គឺធ្វើទៅតាមលទ្ធភាព។ លោកថាបាត់មុខមួយរយៈលោកបានផលិតបទចម្រៀងនេះនិងដោយសាររវល់ច្រើននឹងការបង្ហាត់ក្បាច់គុណដល់សិស្សនៅក្លឹបទើបមិនមានពេលច្រើន។ លោកបញ្ជាក់ដែរថាពេលនេះលោកនឹងចាប់ផ្តើមទទួលការងារសិល្បៈជាធម្មតាវិញបន្ទាប់ពីទំនេរដៃពីការផលិតបទចម្រៀង។ លោកថាក្រោយពីទទួលដំណឹងថាលោកវិលរកការសម្តែងវិញ ផលិតករមួយចំនួនបានទាក់ទងលោករួចទៅហើយ។ លោកថាសប្តាហ៍នេះលោកនឹងឡើងបកស្រាយបទចម្រៀងនៅក្នុងកម្មវិធីប្រគុំតន្ត្រីជាថ្មីដើម្បីបង្ហាញបទចម្រៀងថ្មី។ ក្រៅពីនោះលោកក៏ទទួលបានការថតភាពយន្តពីររឿងជាមួយគ្នាផងដែរដែលមួយជាភាពយន្តខ្នាតធំដែលសម្តែងជាតួឯក និងមួយទៀតជាភាពយន្តភាគសម្រាប់ទូរទស្សន៍ក្នុងស្រុក។

​លោករំពឹងដែរថាតាមរយៈស្នាដៃបទចម្រៀងថ្មី និងការវិលរកការសម្តែងជាថ្មីនេះនឹងធ្វើឲ្យទស្សនិកជនពេញចិត្ត និងបន្តគាំទ្រស្នាដៃសិល្បៈថ្មីៗរបស់លោកផងដែរ៕

ដោយ៖ វឌ្ឍនា

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print