កីឡាករល្បីៗជប៉ុនមិនស្ថិតនៅក្នុងជម្រើសទី១ទេល្ងាចនេះ

ចែករំលែក៖

ភ្នំពេញ៖ លោក Vahid Halilhodžić បានបញ្ជាក់ក្នុងសន្និសីទ សារព័ត៌មានកាលពីល្ងាចថ្ងៃទី១៦ ខែវិច្ឆិកាថា ជម្រើសទី១នៃក្រុមជប៉ុន មិនមែនជាកីឡាករល្បីៗជួរមុខ ក្នុងក្រុមជម្រើសជាតិនោះទេ ដោយប្តូរជំនួស នូវកីឡាករ ឆ្នើមមួយចំនួន ខណៈដែលគ្រូបង្វឹករូបនេះ បានស្គាល់ពីស្ថានភាព របស់ ក្រុមជម្រើសជាតិកម្ពុជា អស់ហើយដែរ ។

5

លោកបានបន្តថា ក្រុមជម្រើសជាតិ កម្ពុជាភាគច្រើនគឺលេងនៅតំបន់ ការពារច្រើនជាង ប៉ុន្តែក្រុមជម្រើសជាតិជប៉ុន ក៏ប្រុងប្រយ័ត្នខ្ពស់សម្រាប់សកម្មភាព លេងរបស់ក្រុមជម្រើសជាតិកម្ពុជា ដែលលេងបាល់ខ្លីៗ ។ គ្រូជប៉ុននៅតែចិញ្ចឹមចិត្តខ្ពស់ ក្នុងការរក្សាតំណែងលើតារាងពិន្ទុពូលE ដដែល បើទោះបីដឹងថា ក្រុមម្ចាស់ផ្ទះមានភាពផុយស្រួយយ៉ាងណាក៏ដោយ ។

ចំណុចសំខាន់មួយទៀតដែលក្រុម អ្នកសារព័ត៌មានកត់សម្គាល់ឃើញថា គ្រូជប៉ុនបានប្រកាស ផ្លាស់ប្តូរកីឡាករភ្លាមៗ ដោយមិនដាក់កីឡាករជួរមុខក្នុងក្រុមជម្រើសជាតិជប៉ុន ឲ្យស្ថិតនៅជម្រើស ទី១ នៃបញ្ជីប្រកួតវគ្គជម្រុះជុំចុងក្រោយ រវាងក្រុមជម្រើសជាតិកម្ពុជា នឹងក្រុមជម្រើសជាតិជប៉ុន ។ ឥរិយាបថរបស់គ្រូបង្វឹកក្រុមជម្រើសជាតិជប៉ុន បានបង្ហាញយ៉ាងច្បាស់អំពី សហប្រតិបត្តិការរវាង សហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងសហព័ន្ធកីឡាបាល់ទាត់ជប៉ុន ។ ម្យ៉ាងទៀត គ្រូជប៉ុនទំនងជារក្សា កម្លាំងសម្រាប់វគ្គបន្តបន្ទាប់ទៀត ។

ទន្ទឹមនឹងការលើកឡើងរបស់គ្រូជម្រើសជាតិជប៉ុន ខាងលើ លោក Lee Tea Hoon បានបញ្ជាក់កាលពីថ្ងៃសៅរ៍ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញថា ខ្ញុំចង់ឲ្យក្រុម ជម្រើសជាតិកម្ពុជា ឈ្នះក្រុមជម្រើសជាតិជប៉ុន ច្រើនជាតិអ្នកគាំទ្រទៅទៀត ។

គួររំលឹកថា នៅល្ងាចថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២ឥ១៥នេះ គឺជាជំនួបប្រកួតរវាងក្រុមជម្រើសជាតិកម្ពុជា នឹងក្រុមជម្រើសជាតិ ជប៉ុន ជុំទី២ ជើងទី២ FIFA World Cup តំបន់អាស៊ី ។ ក្នុងនោះកម្លាំងសមត្ថកិច្ចក៏ត្រូវបានដាក់ ពង្រាយនៅខាងក្រៅបរិវេណពហុកីឡដ្ឋានជាតិ និងក្នុងបរិវេណពហុកីឡដ្ឋានដើម្បី រក្សាសន្តិសុខ សុវត្ថិភាពជូនដល់អ្នកគាំទ្រ ៕

1234

...

ដោយ៖ សារីម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print