ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់សន្លប់ស្តូកស្តឹង ខណៈដែលត្រូវក្រុមបុរសជនជាតិចិន៤នាក់ វាយតប់គា្ននៅក្នុងបន្ទប់ខារ៉ាអូខេ ឌីយ៉ាម៉ង់ធាលផ្អើលទាំងយប់ ។
ហេតុការណ៍ឃាត់ខ្លួននេះកាលពីវេលា ម៉ោង១១និង១៥នាទីយប់ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥ ស្ថិតតាមបណ្តោយផ្លូវលេខ១៧៣ ក្នុងសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីមន្ត្រីអាវុធហត្ថខណ្ឌចំការមនបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុមានក្រុមជនជាតិចិន៤នាក់ ចូលទៅផឹកស៊ីុនិងច្រៀងនៅក្នុងបន្ទប់ខារ៉ាអូខេ ឌីយ៉ាម៉ង់ធាល ហើយក៏មានបុរសជនជាតិចិនម្នាក់ទៀត ក៏បានចូលទៅផឹកស៊ីុនៅក្នុងបន្ទប់ជាមួយគ្នាផងដែរ បន្ទាប់មកមិនដឹងថាមានរឿងអី្វនោះទេ ក៏ស្រាប់តែជនជាតិដែលមានគា្ន៤នាក់នោះ ក៏បាននាំគ្នាព្រួតវាយនិងយកកែវស្រាវាយទៅលើបុរសជនជាតិចិនម្នាក់នោះរហូតសន្លប់ស្តូកស្តឹង ភ្លាមៗនោះជនរងគ្រោះក៏ត្រូវបានគេដឹកបញ្ជូនព្យាបាលនៅមន្ទីរពេទ្យភ្លាមៗផងដែរ ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្នានបានចុះទៅធ្វើអន្តរាគមន៏និងឃាត់ខ្លួនក្រុមជនបង្កបានចំនួន៣នាក់ចំណែកឯងបក្សពួកមា្នក់ទៀតរត់គេចខ្លួនបាត់សម្រោល ។
ក្រោយពីឃាត់ខ្លួនជនជាតិចិនខាងលើនេះយកមកសាកសួររួចហើយជនជាតិចិនខាងលើនេះបានសារភាពថា ពិតជាបានវាយគ្នាពិតប្រាកដមែន ប៉ុន្តែដោយសារជនជាតិចិននិយាយពិបាកស្តាប់គ្នា ទើបកងអាវុធហត្ថខណ្ឌចំការមនបញ្ជូនទៅការិយាល័យអន្តោប្រវេសន៍តែម្តង ៕
...
ដោយ៖ ស រស្មី