នគរបាលចាប់ឃាត់ខ្លួនជនសង្ស័យ២នាក់មានម្នាក់ធ្លាប់ជាប់ពន្ធនាគារជាប់ពាក់ព័ន្ធគាស់ផ្ទះអ្នកភូមិចូលលួចម៉ូតូវីវ៉ា១គ្រឿង

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យ២នាក់ក្នុងនោះមានម្នាក់ជាមុខសញ្ញាធ្លាប់ជាប់ពន្ធនាគារហើយចេញមកវិញមិនរៀងចាលមកធ្វើសកម្មភាពគាស់ទ្វារផ្ទះចូលលួចយកម៉ូតូម៉ាកស៊ុយស៊ុយគី វីវ៉ា១គ្រឿងរបស់អ្នកភូមិត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌខេត្ត ស្រាវជ្រាវចេញបង្ក្រាបចាប់ឃាត់ខ្លួននិងដកហូតបានម៉ូតូដែលលួចទៅ ហើយបញ្ជូនមកកាន់ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីយកមកអនុវត្តតាមផ្លូវច្បាប់ ។

IMG_7666

ការឃាត់ខ្លួនជនសង្ស័យធ្វើឡើងកាលពីវេលាម៉ោង៩ និង​៣០នាទីព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅចំណុចស្ពានតាផាន់ ស្ថិតនៅក្នុងភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ខណៈដែលជនសង្ស័យណាត់ជួបគ្នាបម្រុងយកម៉ូតូដែលលួចបាននោះយកទៅលក់នៅស្រុកមង្គលបុរី ។

ជនសង្ស័យទាំង២នាក់មានឈ្មោះ ទី១.សុខ គឹមស៊ាន ភេទប្រុស អាយុ២៧ឆ្នាំគ្មានមុខរបរពិតប្រាកដ រស់នៅភូមិក្បាលស្ពានសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ  ទី២.ថាប់ បូរឿន ហៅអាកណ្តុរ ភេទប្រុស អាយុ២២ឆ្នាំ គ្មានមុខរបរពិតប្រាកដ រស់នៅភូមិហ្លួង ឃុំប្ញស្សីក្រោក ស្រុកមង្គលបុរី ។

លោកវរសេនីយ៍ត្រី ភឿង ម៉ាន់សឹង្ហ នាយការិយាល័យនគរបាលប្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តប្រាប់ឱ្យដឹងថា ​កាលពីវេលាយប់ទាបភ្លឺ ចន្លោះម៉ោង២ទៅ៤ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅចំណុចភូមិអូរអំបិល​ សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណមានករណីចោរគាស់ទ្វារផ្ទះខាង ក្រោយហើយលួចម៉ូតូម៉ាកស៊ុយស៊ុយគីវីវ៉ា១គ្រឿងពណ៌ក្រហមស៊េរីឆ្នាំ២០០៩ បានសម្រេចខណៈម្ចាស់ផ្ទះដែលមាន ឈ្មោះ គួ ស្រស់ ភេទប្រុស អាយុ២៧ឆ្នាំ ​កំពុងដេកលង់លក់ ។

បន្ទាប់ពីមានហេតុការណ៍បែបនេះកើតឡើងម្ចាស់ផ្ទះបានមកដាក់ពាក្យប្តឹងនៅកន្លែងសមត្ថកិច្ច។ ទន្ទឹមនោះដោយមានការបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ អាត់ ខែម ស្នងការនគរបាល ខេត្ត ចាត់ឱ្យកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ចុះទៅស្រាវជ្រាវជុំវិញករណីលួចគាស់ទម្លុះទម្លាយយកម៉ូតូខាងលើ។ ក្រោយពីកម្លាំងនគរបាលការិយាល័ជំនាញបើកស្រាវជ្រាវស៊ើបអង្កេតយ៉ាងម៉ត់ចត់  ហើយឈានដល់កំណត់បានមុខសញ្ញាជនសង្ស័យ ទើបបន្ទាប់មកកម្លាំងនគរបាលចុះទៅចាប់ឃាត់ខ្លួនជនសង្ស័យទាំង២នាក់បានជាបន្តបន្ទាប់នៅចំណុចស្ពានតាផាន់ដែលពួកគេណាត់ជួបគ្នាបម្រុងយកម៉ូតូទៅលក់ ។

លោកនាយការិយាល័យបានប្រាប់ឱ្យដឹងទៀតថា ម៉ូតូវីវ៉ាដែលជនសង្ស័យលួចទៅគឺ ពួកគេយកដោះខោអាវក្រៅចេញអស់ ហើយយកមករក្សាទុកនៅផ្ទះឈ្មោះ សុខ គឹមសៀន នៅចំណុចបារ៉ែតភ្លើង ភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ។ ជនសង្ស័យទាំង២នាក់ឈ្មោះសុខ គឹមស៊ាន ជាអ្នករួមគំនិតចំណែកឈ្មោះ ថាប់ បូរឿន ហៅអាកណ្តុរ ជាអ្នកប្រព្រឹត្តផ្ទាល់ ហើយជនសង្ស័យឈ្មោះ ថាប់ បូរឿន ហៅអាកណ្តុរជាមុខសញ្ញាលួចយ៉ាងសកម្មនៅស្រុកមង្គលបុរី និងនៅក្រុងសិរីសោភ័ណ ជននេះក៏ធ្លាប់ជាប់ពន្ធនាគារម្តងរួចមកហើយ ពាក់ព័ន្ធនិងអំពើលួចនោះផងដែរ ហើយជននេះក៏មានបក្ខពួកមួយចំនួនទៀតក៏ត្រូវបាន សមត្ថកិច្ចចាប់ឃាត់ខ្លួនយកទៅចាត់ការតាមផ្លូវច្បាប់ដាក់ពន្ធនាគារជាបន្តបន្ទាប់រួចមកហើយផងដែរ ។

ជនសង្ស័យទាំង២នាក់ក្រោយពីសមត្ថកិច្ចសាកសួរនិងបំពេញសំណុំរឿងគ្រប់ជ្រុងជ្រោយ ដោយរងការចោទប្រកាន់ពីបទលួចមានស្ថានទម្ងន់ទោស នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ក៏បានចាប់បញ្ចូនទៅកាន់តុលាការដើម្បីយកទៅ ចាត់ការតាមផ្លូវច្បាប់។ ចំណែកម៉ូតូដែលសមត្ថកិច្ចដកហូតបាន គ្រោងនិងប្រគល់ឱ្យម្ចាស់ដើមវិញ ៕

IMG_7669 IMG_7668 IMG_7667

...

ដោយ៖ សំ វិច្ឆិកា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print