ក្រុងបាវិតមានរៀបចំធ្វើសិក្ខាសាលាសមាហរណកម្មផែនការឃុំសង្កាត់នៅថ្នាក់ ក្រុងស្រុកឆ្នាំ២០១៥

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោក សំប៉ុណ្ណារិន អភិបាលនៃគណៈអភិបាលរងខេត្តស្វាយរៀង បានស្នើអោយមន្ទីរជំនាញក៏ដូចជាអង្គការជាតិនិងអន្តរជាតិដែលជាដៃគូរអភិវឌ្ឍន៏នានាក្នុងខេត្តជួយគាំទ្រគម្រោងផែនការដែលក្រុមប្រឹក្សាឃុំសង្កាត់បានស្នើឡើងដើម្បីយកទៅអភិវឌ្ឍន៏មូលដ្ឋានរបស់ពួកគាត់។ ហើយផែនការនោះនិងយកទៅអនុវត្តអោយមានគុណភាពពិសេសធ្វើផ្លូវថ្នល់នានាត្រូវអោយមានលក្ខណៈស្តង់ដានិងមានគុណភាព ។

20151117_084756

ការថ្លែងបែបនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៧ ខែវិឆ្ឆិកា ឆ្នាំ២០១៥នៅសាលប្រជុំសាលាក្រុងបាវិតដោយមានការចូលរួមលោក ជៀងរដ្ឋាអភិបាលរងក្រុងបាវិត និងលោកលឹម សៀងហេង អភិបាលរងក្រុងនិងអស់លោកលោកស្រីដែលជាប្រធានមន្ទីរដែលពាក់ពន្ធ័ជុំវិញខេត្តផងដែរ ។

លោកជៀងរដ្ឋាអភិបាលរងក្រុងបាវិតបានអោយដឹងថា រយៈពេលមួយព្រឹកដំណើរការសិក្ខាសាលាសមាហរណកម្មផែនការសង្កាត់នៅថ្នាក់ក្រុងគឺមានការចូលរួមគាំទ្រដល់សង្កាត់ទាំង៥រួមមាន១៩១គំរោងក្នុងចំណោមគំរោងចំនួន១៣៤គំរោងស្មើរនិង៧០,១៥ភាគរយដែលបានស្នើរឡើងក្នុងនោះក្នុងគំរោង៧០ស្មើរនិង៥២,២៣ភាគរយ និងក្រៅគំរោង៦៤ស្មើរ និង៤៧,៧៦ភាគរយ ។

លោកជៀងរដ្ឋាបានអោយដឹងទៀតថា លទ្ធផលទាំងនេះបានឆ្លុះបញ្ជាំងយ៉ាងច្បាស់នៅគោលបំណងនិងឆន្ទះរបស់អស់លោកលោកស្រីដែលបានចូលរួមអនុវត្តរបបវិមជ្ឈការនិងសហវិមជ្ឈការតាមគោលការកំណែរទំរង់រដ្ឋបាលរបស់រាជរដ្ឋាភិបាលអណត្តិទី៥នេះហើយក្នុងនាមអភិបាលក្រុងបាវិតសូមសន្យានិងជួយសម្របសម្រួលតំរង់ទិសចំពោះក្រុមប្រឹក្សាសង្កាត់នៅទូទាំងក្រុងបាវិតអោយធានាបានប្រសិទ្ធភាពការងាររដ្ឋបាលមូលដ្ឋាននិងអំពាវនាវដល់សប្បុរសជនទាំងឡាយដែលមានស្មារតីស្នេហាជាតិចង់ចូលរួមគាំទ្រគំរោងដែលនៅសេសសល់យើងសូមស្វាគមន៏រង់ចាំជានិច្ច ៕

20151117_085538 20151117_084810 20151117_085531 20151117_085543

...

ដោយ៖ យឹម សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print