ឃាត់ខ្លួនមនុស្សជាច្រើននាក់ក្នុងករណីគ្រឿងញៀន

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ យ៉ាងហោចណាស់មនុស្សជាច្រើននាក់ត្រូវបានកម្លាំងកងរាជឣាវុធហត្ថធ្វើការឃាត់ខ្លួនក្នុងប្រតិបត្តិការបង្រ្កាបគ្រឿងញៀន ។លោកឣនុសេនីយ៍ឯកទិត្យវណ្ណៈប្រធានមន្ទីរយុត្តធម៌បានឣោយដឹងថាការបង្ក្រាបនេះធ្វើឡើងកាលពីវេលាម៉ោង១៤ និង៣០នាទីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥នៅចំណុចភូមិមុខខេត្ត សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។

IMG-20151117-WA0046

លោក ទិត្យ ដោវណ្ណៈបន្តថាការបង្ក្រាបនេះមានការអនុញ្ញាតិពីលោក កែវសុធា ព្រះរាជអាជ្ញាបានបញ្ជាផ្ទាល់ពីឯកឧត្តម សេនីយ៏ត្រី ជូ សារុន មេបញ្ជាការ អ-ហ ខេត្តកំពង់ស្ពឺ និងដឹកនាំកម្លាំងដោយលោក វរសេនីយឯក សៅ ពន្លឺមេបញ្ជាការរងកងរាជឣាវុធហត្ថខេត្តកំពង់ស្ពឺក្នុងនោះកម្លាំងរបស់លោក បានឃាត់ខ្លួនជនសង្ស័យចំនួន ១២នាក់ និងដកហូត ថ្នាំញៀនប្រភេទ ម៉ាទឹកកក ចំនួន៤៤ កព្ចាប់ ម៉ូតូចំនួន ០៦គ្រឿង កង០១ គ្រឿង លុយរៀលចំនួន ៥៥មឺុនរៀល លុយដុល្លា 150$ និងសម្ភារៈជក់មួយចំនួនពីបទចែកចាយ និងប្រើប្រាស់គ្រឿងញៀន ។ ជនសង្ស័យមានឈ្មោះ ខាងក្រោម៖

  1. ឈ្មោះ ណន រិទ្ធ ភេទប្រុស អាយុ 28ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិព្រៃក្តី ឃុំស្រែក្នុង ស្រុកជុំគីរី ខេត្តកំពត
  2. ឈ្មោះ សឿង ទីន ភេទប្រុស អាយុ 25ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិខោប សង្កាត់រកាធំក្រុងច្បារមន ខេត្តកំពង់ស្ពឺ
  3. ឈ្មោះ ម៉ន ណុយ ភេទប្រុស អាយុ 1៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិរកាធំសង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ
  4. ឈ្មោះ ស៊ូយ ម៉ៅ ភេទប្រុស អាយុ 21ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិខោប សង្កាត់រកាធំក្រុងច្បារមន ខេត្តកំពង់ស្ពឺ
  5. ឈ្មោះ អ៊ុំ ដារ៉ា ភេទប្រុស អាយុ 22ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិវល្លីស ឃុំវល្លីស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ
  6. ឈ្មោះ ស៊ូ ចាន់ទ្រា ភេទប្រុស អាយុ 29ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិស្នោរទី1 សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ
  7. ឈ្មោះ សែន ស្រីម៉ៅ ភេទស្រី អាយុ 26ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅស្នោរទី1 សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ
  8. ឈ្មោះ គ្រី ចាន់នេត ភេទប្រុស អាយុ17ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិវល្លីស ឃុំវល្លីស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ
  9. ឈ្មោះ លី ហៀ ភេទប្រុស អាយុ 18ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិវល្លីស ឃុំវល្លីស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ
  10. ឈ្មោះ លឿង សៀម ភេទប្រុស អាយុ 27ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិវល្លីស ឃុំវល្លីស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ
  11. ឈ្មោះ ឆន គុណបុត្រ ភេទប្រុស អាយុ21ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិខោប ឃុំរកាធំ ក្រុងច្បារមនខេត្តកំពង់ស្ពឺ
  12. ឈ្មោះ ហែម ភត្រ្តា ភេទប្រុស អាយុ23ឆ្នាំ មានទីលំនៅភូមិវល្លីស ឃុំវល្លីស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

នៅព្រឹកថ្ងៃនេះទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥ក្រុមជនសង្ស័យរួមទាំងវត្ថុតាង និងសម្ភារៈទាំងអស់បានបញ្ជូនមកទីបញ្ជាការ អ-ហខេត្ត ដើម្បីចាត់ការតាមនិតិវិធីបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់ ៕

IMG-20151117-WA0036 (1)

...

ដោយ៖ សេនាស័ក្តិ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print