ពលរដ្ឋប្រទេសស៊ីរីរាប់រយនាក់វិលត្រឡប់ទៅ ផ្ទះវិញ ក្រោយជាច្រើនឆ្នាំភៀសខ្លួនទៅនៅលីបង់

ចែករំលែក៖

សារព័ត៌មាន SANA របស់ស៊ីរីពេលថ្មីៗ នេះបានផ្សាយថា ពលរដ្ឋភៀសខ្លួនស៊ីរី រាប់រយនាក់បានចាកចេញពីតំបន់ភាគខាងកើត លីបង់កាលពីថ្ងៃទី៨ ខែកក្កដា វិល ត្រឡប់មកកាន់ស៊ីរីវិញ។

តាមសារព័ត៌មានខាងលើ ពលរដ្ឋជាង ៥០០នាក់បានចាកចេញពីជំរំ នៅភាគ ខាងកើតលីបង់ វិលត្រឡប់ទៅផ្ទះវិញ នៅតំបន់ Qalamoun ភាគខាងលិចស៊ីរី ។

កន្លងមក ពលរដ្ឋទាំងនោះបានភៀសខ្លួនចេញពីផ្ទះសម្បែង ដោយសារតែ សង្គ្រាម។ នេះជាលើកទី៣ហើយ ដែល ក្រុមជនភៀសខ្លួនលីបង់ វិលត្រឡប់ទៅ ផ្ទះនៅស៊ីរីវិញ រយៈពេលប៉ុន្មានថ្ងៃចុង ក្រោយនេះ។
ពលរដ្ឋស៊ីរីមួយចំនួនធំបានចាកចេញពីតំបន់ភាគខាងកើតលីបង់ នៅពេលដ៏ ខ្លីខាងមុខ ។ ជាមួយគ្នានេះរដ្ឋាភិបាល លីបង់និង ស៊ីរីបានសហការគ្នា ធ្វើការ សម្រួលដល់អ្នកដែលចង់វិលត្រឡប់ទៅស្រុកវិញ។

ក្រសួងការបរទេសស៊ីរី កាលពីថ្ងៃអង្គារ មុននេះ បានអំពាវនាវឱ្យប្រជាជនស៊ីរីទាំងអស់ត្រឡប់មកកាន់ស្រុកកំណើតវិញ ក្រោយ ទឹកដីមួយផ្នែកធំត្រូវបានរំដោះពីកណ្ដាប់ដៃពួកភេរវករ។ ថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ក្រសួងការបរទេសស៊ីរី បានគូសបញ្ជាក់ដូច្នេះថា៖«បន្ទាប់ពីបាន រំដោះទឹកដីមួយផ្នែកធំពី
កណ្ដាប់ដៃពួកភេរវករ រដ្ឋាភិបាលស៊ីរីសូមអំពាវនាវឱ្យប្រជាជនស៊ីរី ដែលភៀសខ្លួនចេញទៅក្រៅប្រទេសដោយសារតែ សង្រ្គាម និងសកម្មភាពរបស់ពួកភេរវករ ត្រឡប់មកស្រុកកំណើត និងផ្ទះសម្បែង វិញ»។

សូមជម្រាបថា ក្រៅតែពីអំពាវនាវឱ្យ ប្រជាជនត្រឡប់មកប្រទេសវិញ រដ្ឋាភិបាស៊ីរី ក៏បានធានាផងដែរថានឹងការពារសុវត្ថិភាព និងសន្តិសុខជូនប្រជាជនរបស់ខ្លួន។ ប៉ុន្តែ ការអំពាវនេះកើតមានឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីអង្គការសហប្រជាជាតិ កាលពី ថ្ងៃចន្ទនេះ បានអះអាងថាជនស៊ីវិលច្រើនជាង១៣០នាក់ បានស្លាប់ និង២៧០,០០០នាក់ផ្សេងទៀតបានភៀសខ្លួនចេញពីផ្ទះ សម្បែងរបស់ពួកគេនៅឯភាគនិរតីប្រទេសស៊ីរី ចាប់តាំងពីកងកម្លាំងរដ្ឋាភិ បាលទីក្រុងដាម៉ាស់ បើកការវាយលុកលើ តំបន់គ្រប់គ្រង ដោយក្រុមឧទ្ទាមស៊ីរីជាងពីរសប្ដាហ៍មកនេះ។

ក្នុងចំណោមជនភៀសខ្លួនខាងលើភាគច្រើនបានរត់ភៀសខ្លួនចេញពីខេត្ត Deraa និងខេត្ត Quneitra ឆ្ពោះទៅកាន់តំបន់ ព្រំដែន ជាប់ជាមួយប្រទេសហ្ស៊កដានី និងតំបន់ Golan Heights គ្រប់គ្រងដោយ ប្រទេសអុីស្រាអែល។ ប៉ុន្តែ ប្រទេសទាំង ពីរនេះមិនទាន់ បានបង្ហាញពីការស្វាគមន៍ដល់ពួកគេនៅឡើយទេ ខណៈមានការ ព្រួយបារម្ភថាវិបត្តិមនុស្សជាតិនឹងផ្ទុះឡើងជាថ្មី៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print