ចិនត្រៀមធ្វើសង្គ្រាមពាណិជ្ជកម្មជាមួយអាមេរិកដោយវិធីសាស្ត្រណា?

ចែករំលែក៖

ទីក្រុងប៉េកាំងសកម្មយ៉ាងខ្លាំងនៅក្នុងការស្វែងរកប្រភពផ្គត់ផ្គង់ជំនួស និងបានលើកឡើងនូវវិធានការការពារសេដ្ឋកិច្ច ជាតិ។ អ្នកនាំពាក្យក្រសួងការបរទេសចិន បានបញ្ជាក់ថាទីក្រុងប៉េកាំងបានត្រៀម លក្ខណៈរួចរាល់សម្រាប់ធ្វើសង្គ្រាមពាណិជ្ជកម្មជាមួយអាមេរិក។

កាលពីថ្ងៃទី ៦ខែកក្កដាទីក្រុងវ៉ាស៊ីនតោនបានចាប់ផ្តើមអនុម័តច្បាប់ដំឡើង ពន្ធ ៣៤ពាន់លានដុល្លារ ទៅលើទំនិញ នាំចូលពីប្រទេសចិន។ ចំណែកចិនវិញ ដែលជាប្រទេសមហាអំណាចសេដ្ឋកិច្ចទីពីរនិងមានឥទ្ធិពលបំផុតនៅតំបន់អាស៊ីនាពេលបច្ចុប្បន្ន បានដំឡើងពន្ធទៅលើផលិតផលកសិកម្មរបស់អាមេរិក ។
នៅពេលដែលអាមេរិកនិងចិនប្រឈមមុខដាក់គ្នាលើវិស័យពាណិជ្ជកម្ម ចិនបានខិតខំស្វែងរកប្រទេសផ្សេងមកជំនួស តំណែងរបស់អាមេរិក។ ផ្ទុយទៅវិញអាមេ រិក ពិតជាពិបាកនៅក្នុងការស្វែងរកដៃគូ ដោយសារលោកត្រាំបានដំឡើងពន្ធទាំងអស់ លើសម្ពន្ធមិត្ត ហើយអឺរ៉ុប ក៏បានវាយបកទៅលើការសម្រេចរបស់អាមេរិកផងដែរ។

តាំងពីខែមិថុនាមក រដ្ឋមន្ត្រីក្រសួង ពាណិជ្ជកម្មចិន បានប្រកាសថា នឹងកាត់ បន្ថយឬលុបពន្ធនាំចូលទំនិញពីបណ្តា ប្រទេសក្នុងតំបន់ ក្នុងនោះមានឥណ្ឌា កូរ៉េខាងត្បូង ស្រីលង្កា បង់ក្លាដែស និង ឡាវជាដើម … ក្រៅពីនេះប្រទេសជាសមាជិកទាំង៥នៅក្នុងកិច្ចព្រមព្រៀង ពាណិជ្ជ កម្ម អាស៊ីប៉ាស៊ីហ្វិក APTA នឹងទទួលបាន ការកាត់បន្ថយពន្ធ ។

សកម្មភាពខាងលើរបស់ចិន គឺដើម្បីស្វែងរកប្រភពផ្គត់ផ្គង់ជំនួសទំនិញរបស់អាមេរិក ដើម្បីផ្គត់ផ្គង់ដល់ពលរដ្ឋ ជាង ១,៣ពាន់លាននាក់។ ក្រុមអ្នកឯកទេស វិភាគបានលើកឡើងថា ទីក្រុងប៉េកាំងកំពុងតែមានប្រៀបលើអាមេរិក ដោយចិនបានអូសទាញប្រទេសជិតខាងអាមេរិក និងប្រទេសនៅក្នុងតំបន់ចានជាច្រើន។ មិនតែប៉ុណ្ណោះចិនក៏បានបង្កើតសម្ពន្ធមិត្តដើម្បីទប់ទល់ជាមួយសង្គ្រាមពាណិជ្ជកម្មដែលបង្ករឡើងដោយអាមេរិក។ កន្លងមកថ្មីៗឧបនាយករដ្ឋមន្ត្រីចិន បានជួប ពិភាក្សាជាមួយអនុប្រធានគណៈកម្មាធិការសហគមន៍អឺរ៉ុប លោក Jurki Katainen ដើម្បីស្វែងរកវិធីសាស្ត្រទប់ទល់ទីក្រុងវ៉ាស៊ីនតោន។ ជាមួយគ្នានេះចិនបានស្នើឲ្យអឺរ៉ុបបើកទ្វារទីផ្សា ធំជាងនេះប្រសិនបើយល់ព្រមសហការជាមួយចិននោះ។

ប៉ុន្តែអឺរ៉ុបបានច្រានចោលភ្លាមៗនូវ សំណើរបស់ចិន ប៉ុន្តែអឺរ៉ុបបានបញ្ជាក់ថា នឹងសហការជាមួយចិនដើម្បីធ្វើសកម្មភាព ទំនើបកម្មរបស់អង្គការពាណិជ្ជកម្មពិភពលោក WTO នៅពេលនេះចិនបានត្រៀមលក្ខណៈធ្វើការដោះដូរនៅក្នុងសង្គ្រាម មួយនេះ។ទន្ទឹមនឹងនមហាអំណាចអាស៊ី ក៏បានថ្កោលទោសដល់គូរប្រជែង នៅ WTO ហើយប្រើប្រាស់អង្គការដើម្បីទប់ ទល់ជាមួយអាមេរិកនៅក្នុងសង្គ្រាមពាណិជ្ជកម្ម។
ចិនមានសេដ្ឋកិច្ចជាតិប្រមាណ១៣.០០០ពាន់លានដុល្លារ ។ជាមួយនឹងសេដ្ឋ កិច្ចរីកចម្រើនបែបនេះចិនបានប្រជែងជា មួយអាមេរិក លើវិស័យជាច្រើន ។ មហា អំណាចអាស៊ី ក៏មានសមត្ថភាពគ្រប់គ្រាន់នៅក្នុងការប្រជែងជាមួយទីក្រុងវ៉ាស៊ីនតោន ក្នុងសង្គ្រាមពាណិជ្ជកម្ម។

ចិនគឺជាប្រទេសទិញទំនិញច្រើនបំផុតពីអាមេរិក ផ្ទុយទៅវិញទំនិញ Made in china ក៏គ្របដណ្តប់ពេញទីផ្សារនៅអាមេរិកផងដែរ ធ្វើឲ្យវិស័យពាណិជ្ជកម្ម អាមេរិក និងចិន កើនឡើងដល់៣៧៥ពាន់លាន ដុល្លារនៅក្នុងឆ្នាំ២០១៧។

ទីក្រុងប៉េកាំងបានចោទប្រកាន់ ប្រធា នាធិបតីដូណាល់ ត្រាំ ថាកំពុងតែប្រើ ប្រាស់យុទ្ធសាស្ត្រ គំរាមកំហែង និងជំរិត ប្រាក់ ពេលមានគម្រោងដំឡើងពន្ធនាំចូលពីចិនដល់ទៅ ៤៥០ពាន់លានដុល្លារ អាមេរិក ។ ចិនបានចោទប្រកាន់អាមេរិកថាកំពុងតែធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោកទាំងមូល។
អ្នកនាំពាក្យក្រសួងការបរទេសចិនបានបញ្ជាក់ថា ភាគីចិនមិនដែលចង់ឲ្យមាន សង្គ្រាមពាណិជ្ជកម្មកើតឡើងនោះឡើយ ប៉ុន្តែ បើរងការបង្ខំ បែបនេះចិន ក៏មិនអាច គេចវេះពីសង្គ្រាមនោះដែរ ទីក្រុងប៉េកាំង នឹងចូលរួមដល់ទីបញ្ចប់។

នៅពេលនេះចិន បាន បង្កើនទំនាក់ទំនង សេដ្ឋកិច្ច ជាមួយ ប្រទេសជាច្រើនផ្សេងទៀតនៅជុំវិញពិភពលោក ដើម្បីស្វែងរក ប្រភពផ្គត់ផ្គង គ្រប់គ្រាន់សម្រាប់ប្រជាជនប្រើប្រាស់ ។ ចិនបានសម្រេចទិញផ្ទៃដី កសិកម្ម ក្រៅប្រទេសជាច្រើន ដើម្បីបង្កើនដំណាំកសិកម្មបំពេញតម្រូវការទីផ្សារនៅចិន។ មិនតែប៉ុណ្ណោះចិនបានសម្រេច លើកលែងពន្ធដល់ប្រទេសក្នុងតំបន់ជាច្រើន ពិសេស លើ ការនាំចូលសណ្តែកសៀង ជាដើម ដើម្បីដេញជើងអាមេរិក ។

អាមេរិក គឺជាអ្នកផ្គត់ផ្គង់សណ្តែកសៀងនៅចិន ធំជាងគេបង្អស់។ កាលពីឆ្នាំ ២០១៧ អាមេរិកបាននាំសណ្តែកសៀង ចូល ក្នុងទឹកប្រាក់ប្រមាណ១៤ពាន់លានដុល្លារ។ ការវាយបកទៅវិញ ដោយដំឡើងពន្ធលើផលិតផលសណ្តែកសៀងអាមេរិក នេះ នឹងអាចបង្កការលំបាកដល់កសិករ អាមេរិក។ តែទន្ទឹមនឹងនេះ ចិនក៏អាចរងសម្ពាធដោយសារវិធានការខ្លួនឯងដែរ ព្រោះវានឹងធ្វើឲ្យតម្លៃសណ្តែកសៀងឡើងថ្លៃ។ ហេតុដូច្នេះហើយ ទើបពេលនេះ ចិនបានសម្រេចលុបពន្ធនាំចូល ពីប្រទេស ផ្សេងទៀត ដើម្បីបើកចំហទីផ្សារ ឲ្យមាន តម្លៃនៅទាប។ បន្ថែមពីនេះ ចិនកំពុងចរចា បន្ថែមការនាំចូលសណ្តែកសៀង ពីប្រេ ស៊ីល និងអាហ្សង់ទីន បន្ថែមទៀត ដើម្បី ជំនួសសណ្តែកសៀងអាមេរិក។

នៅពេលនេះ រដ្ឋាភិបាលចិន ទើបតែ បានប្រកាសលុបចោល និងកាត់បន្ថយពន្ធ នាំចូល ទៅលើផលិតផលកសិកម្ម នាំចូល ពីប្រទេសអាស៊ី ៥ប្រទេស។ ផលិតផល កសិកម្មនោះ មានជាអាទិ៍ សណ្តែកសៀង និងគ្រាប់ធញ្ញជាតិមួយចំនួនទៀត។ ការលុបពន្ធនាំចូលនេះ ធ្វើឡើងព្រមពេល ដែល ចិននឹងចាប់ផ្តើមអនុវត្តការដំឡើង ពន្ធកម្រិតខ្ពស់ ទៅលើការនាំចូលសណ្តែកសៀងរបស់អាមេរិក ជាការពិន័យតប ទៅ នឹងការដែលរដ្ឋាភិបាលលោកដូណាល់ ត្រាំបានដំឡើងពន្ធនាំចូល ទៅលើដែក ថែប និងអាលុយមីនីញ៉ូមរបស់ចិន។

រដ្ឋាភិបាលចិន បានប្រកាសថា ក្នុង ក្របខ័ណ្ឌសហប្រតិបត្តិការពាណិជ្ជកម្ម រវាងចិន នឹងប្រទេសអាស៊ី ចិននឹងសម្រេច លុបចោល នូវពន្ធនាំចូលផលិតផល កសិកម្ម នៃប្រទេស៥ មានដូចជាឥណ្ឌា ស្រីលង្កា កូរ៉េខាងត្បូង បង់ក្លាដែស និង ឡាវ។ ចាប់ពីថ្ងៃទី១កក្កដាទៅ ផលិតផល កសិកម្ម ដូចជាគ្រាប់សណ្តែកសៀង គ្រាប់កុលហ្សា ព្រមទាំងខ្លាញ់គោ ដែល នាំចូលពីប្រទេសទាំង៥នេះ នឹងមិនជាប់ ពន្ធនាំចូលឡើយ។ ចំណែកផលិតផល កសិកម្មមួយចំនួន ទៀត ក៏ត្រូវបានកាត់ បន្ថយពន្ធនាំចូលដែរ៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print