ជម្លោះ​ហែកហួរ​គ្នា​រវាង​វី លីឡា និងបេនី យ៉ាំង

ចែករំលែក៖

ភ្នំពេញ៖  តារាស្តែង វីន លីឡា ដែលបាត់មុខពីសិល្បៈមួយរយៈរួចមកហើយនោះស្រាប់តែលេចមុខជាថ្មីក្រោយពីផ្ទុះទំនាស់ពាក្យសម្តីធ្ងន់ធ្ងរជាមួយតារាសម្តែង បេនី យាំងយ៉ាងចាស់ដៃ។ ជម្លោះហែកហួររឿងអាស្រូវគ្នាទៅវិញទៅមកស្ទើសុះសាច់នោះ បានធ្វើឲ្យមហាជនរិះគន់តារាស្រីទាំងពីយ៉ាងចាស់ដៃថាពួកគេគ្មានភាពអៀនខ្មាសក្នុងនាមជាមនុស្សស្រី និងជាអ្នកសិល្បៈ។

​ដើមហេតុផ្តើមពីការដៀមដាមជាពាក្យសម្តែងរវាងគ្នានឹងគ្នា រហូលេចចេញពាក្យជេ ហែកហួររឿងអាស្រូវនូវភាសាពុំពិរោះត្រចៀកជាច្រើនរបស់បេនី យ៉ាំង និង លីឡា ត្រូវបានគេចែកចាញពេញបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកដែលបង្កើតបានជាពាក្យរិះគន់មិនសំច្ចៃមាត់ពីមហាជនពិសេសរឿងរ៉ាវដែលពួកគេចោទប្រកាន់គ្នាថាទាំងបានលក់ខ្លួន ប្រើប្រាស់គ្រឿងញៀន ទាក់ទងប្រុសមិនរើសមុខ គំរាមកំហែងគ្នាទៅវិញទៅមក .ល.។

​មហាជនជាច្រើនរិះគន់ថាពួកគេមិនគួរប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមវាយប្រហារ បរិយាកេរ្តិ៍គ្នាយ៉ាងដូចនេះសោះ ដែលជះឥទ្ធិពលមិនល្អសម្រាប់សង្គមសិល្បៈ ហើយទស្សនិកជនស្នើឲ្យមានការអន្តរាគមបញ្ឈប់សកម្មភាពនេះដែលក៏នឹងជះឥទ្ធិពលមិនល្អដល់ទំនៀមទម្លាប់ប្រពៃណីខ្មែរពិសេសតម្លៃស្រ្តីខ្មែរ។

​ប្រធានសមាគមសិល្បករខ្មែរនៅមិនទានអាចស្វែងរកការបញ្ជាក់ បាននៅឡើយនោះទេជុំវិញការហែកហួររឿងអាស្រូវគ្នាខាងលើនេះទេ។

​គួរបញ្ជាក់ដែរថា កន្លងមកសិល្បករជាច្រើនបានប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក បើការវាយប្រហារ បង្ករជាពាក្យជម្លោះឌឺដងគ្នាជាហូរហែរ ដូចករណីតារាចម្រៀង​ម៉េង កែវពេជ្ជតា និង តារាសម្តែងដេនី ក្វាន់ជាដើម រហូតមានការរិះគន់ និងអន្តរាគមពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈទើបជម្លោះនេះកាន់តែរួមតូចវិញ៕

ដោយ ៖ វឌ្ឍនា

 

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print