អាជ្ញាធរខណ្ឌដង្កោបន្តស្ថាបនាផ្លូវនិងស្តារប្រឡាយបង្ហូរទឹកជូនពលរដ្ឋប្រើប្រាស់

ចែករំលែក៖

ភ្នំពេញ ៖ បច្ចុប្បន្នយើងឃើញថា នៅក្នុងមូលដ្ឋានខណ្ឌដង្កោទាំងមូល ភាគច្រើន គឹជាផ្លូវបេតុង ដែលអាជ្ញាធរខិតខំស្ថាបនា សម្រាប់បំរើផលប្រយោជន៍ជូនប្រជាពលរដ្ឋទូទៅ ។ ទន្ទឹមនិងនេះ ពលរដ្ឋរស់ នៅក្នុងខណ្ឌដង្កោ ក៍មានជីវភាពល្អប្រសើរផងដែរ ទាំងនេះក៍ ដោយសារតែប្រទេសជាតិមានសុខសន្តិភាពពេញបរិបូរ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា ។
ជាក់ស្តែង ផ្លូវបេតុង ១ខ្សែ ឆ្អឹងដែក ០,១៥ម៉ែត្រ ប្រវែង ៤៧០ម៉ែត្រ ទទឹង ៤ម៉ែត្រ ស្ថិតនៅភូមិក្រាំងក្រូច សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ ត្រូវបានបើកការដ្ឋានស្ថាបនា កាលពីរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ ក្រោមវត្តមានលោក នុត ពុធដារ៉ា ជំនួយការសម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាអភិបាលខណ្ឌដង្កោ រួមជាមួយមន្ត្រីរាជការសាលាខណ្ឌ សង្កាត់ ភូមិ ជាច្រើនរូបផងដែរ ។
ក្នុងនោះផងដែរ អាជ្ញាធរខណ្ឌ ក៍ស្តារប្រឡាយបង្ហូរទឹក ជូនពលរដ្ឋប្រើប្រាស់ប្រវែង ៣០០ម៉ែត្រ ។
នាឱកាសនោះលោក នុត ពុធដារ៉ា បានផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលជានិច្ចកាលសម្តេចទាំងទ្វេរតែងបានគិតគូរពីការលំបាក បញ្ហា និងតម្រូវការនានារបស់បងប្អូនរស់នៅក្នុងមូលដ្ឋាន។
លោក នុត ពុធដារ៉ា ក៏បានលើកឡើងអំពីការអភិវឌ្ឍន៍រីកចម្រើនឥតឈប់ឈរ របស់ប្រទេសជាតិពីមួយថ្ងៃទៅមួយថ្ងៃ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដឹកនាំប្រទេសឆ្លងកាត់បញ្ហាលំបាកនានា ឲ្យក្លាយជាប្រទេសមានការរីកចម្រើន ប្រជាពលរដ្ឋមានជីវភាពធូរធារ ក្រោមដំបូលសន្តិភាព។

ជាក់ស្តែង ផ្លូវបេតុង ១ខ្សែ ឆ្អឹងដែក ០,១៥ម៉ែត្រ ប្រវែង ៤៧០ម៉ែត្រ ទទឹង ៤ម៉ែត្រ ស្ថិតនៅភូមិក្រាំងក្រូច សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលត្រូវបានបើកការដ្ឋានស្ថាបនា នាពេលនេះ នឹងជួយសម្រួលនូវរាល់ការលំបាករ​បស់ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានផងដែរ ។
ជាមួយគ្នានេះផងដែរលោកអភិបាលក៍បានសំណូមពរ ប្រជាពលរដ្ឋ ទាំងអស់ សូមទៅចូលរួមបោះឆ្នោតអោយបានគ្រប់ៗគ្នា នាពេលខាងមុខនេះ ។

នាក្នុងសកម្មភាពនេះ បងប្អូនប្រជាពលរដ្ឋ ក៍បានធ្វើការថ្លែងអំណរគុណដល់អជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលតែងគិតគូរ​ដល់ការលំបាក​របស់ពួកគាត់ និងបានប្តេជ្ញាគាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី​ សម្រាប់​អាណត្តិបន្តបន្ទាប់ទៀត ដើម្បីសម្តេចបន្តដឹកនាំប្រទេសជាតិឆ្ពោះទៅកាន់ភាពរីកចម្រើនសម្បូរ​សប្បាយ តទៅមុខ​ទៀត ៕

...

ដោយ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print