ផ្ទះប្រជាពលរដ្ឋជាច្រើនខ្នងនៅសង្កាត់ឫស្សីកែវភ្លើងឆេះទាំងស្រុង ខណៈកំពុង ដេកលង់លក់ពេលជិតភ្លឺ

ចែករំលែក៖

ភ្នំពេញ ៖ ផ្ទះប្រជាពលរដ្ឋចំនួន៦៤ខ្នង ដែលសង់ជាប់ៗគ្នានៅតាមជួរមាត់ទន្លេ ហូសពីស្ពានបេឡេប្រហែល ៥០ម៉ែត្រ ស្ថិត ក្នុងភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌ ឫស្សីកែវ ត្រូវបានអគ្គិភ័យឆាបឆេះអស់   ទាំងស្រុងដោយបង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ រួមទាំងសមត្ថកិច្ច និង     អាជ្ញាធរកាលពីវេលាម៉ោង៣ និង១០នាទីទៀបភ្លឺថ្ងៃអង្គារ ១៣រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០១៨ ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលភ្ញាក់ផ្អើលករណីអគ្គិភ័យនេះពួកគាត់កំពុងដេកលងលក់មិនដឹងថា មានអគ្គិភ័យឆេះផ្ទះរបស់ពួកគាត់នោះទេ។ មួយសន្ទុះ ក្រោយមកពួកគាត់បានរាយការណ៍ទៅ សមត្ថកិច្ចឲ្យជួយចេញរថយន្តពន្លត់អគ្គិភ័យមកបាញ់ពន្លត់រួមជាមួយនឹងប្រជាពលរដ្ឋមួយចំនួនទៀតបានយកទឹកមកជះពន្លង់ ភ្លើង។ ប៉ុន្តែដោយសារភ្លើងឆេះខ្លាំងពេកធ្វើឲ្យពួកគាត់មិនអាចពន្លត់ដោយខ្លួនឯងបានរហូតមានភ្លើងរាលដាលឆាបឆេះយ៉ាងសន្ធោសន្ធៅពីផ្ទះមួយទៅផ្ទះមួយអស់ជាច្រើនខ្នងតែម្ដង ។

ប្រជាពលរដ្ឋបានបន្តថា ភ្លាមៗនោះ សមត្ថកិច្ចបានហៅរថយន្តពន្លត់អគ្គិភ័យ មកជាច្រើនគ្រឿងដើម្បីបាញ់ទឹកពន្លត់យ៉ាងញាប់ដៃញាប់ជើងផងដែរតែដោយសារបើករថយន្តចូលពន្លត់ភ្លើងពិបាកផ្លូវតូចចង្អៀត និងផ្ទះពួកគាត់សង់ឡើងសុទ្ធតែឈើ ប្រក់សង្ក័សីទើបពិបាកបាញ់ទឹកពន្លត់។ ប៉ុន្តែទោះជាយ៉ាងណាកម្លាំងអន្តរាគមន៍ពន្លត់ អគ្គិភ័យបានខិតខំបាញ់ទឹកពន្លត់និងប្រើពេលវេលាជាង២ម៉ោងទើបអគ្គិភ័យរលត់ជាស្ថាពរនៅវេលាម៉ោង៥ព្រឹក ។

ចំពោះការប្រើប្រាស់រថយន្តពន្លត់អគ្គិ ភ័យ និងការខាតបង់ទ្រព្យសម្បត្តិរបស់   ប្រជាពលរដ្ឋ អាជ្ញាធរនៅមិនទាន់ដឹងថា អស់ប៉ុន្មាននោះទេដោយគ្រាន់តែសន្និដ្ឋានថា ឆេះអស់ផ្ទះប្រជាពលរដ្ឋប្រមាណ៦៤

ខ្នង និងប្រើទឹកបាញ់ពន្លត់អស់ជាច្រើន គ្រឿង តែមិនបង្កឲ្យមនុស្សណាម្នាក់រងរបួសនោះទេ ហើយក៏នៅមិនទាន់ដឹងថា មូលហេតុអ្វីដែលបណ្ដាលឲ្យមានការឆាបឆេះនេះដែរដោយខាងអាជ្ញាធររង់ចាំធ្វើកំណត់ហេតុបន្ត ។

នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋមាន ចំនួនរហូតដល់៦៤ខ្នង ដោយផ្ទះខ្លះតូច ខ្លះធំ ហើយមូលហេតុមិនទាន់ដឹកពិត ប្រាកដនោះទេ គ្រាន់តែឮតៗគ្នាពីមាត់មួយ ទៅមាត់មួយថា ផ្តើមចេញពីការឆ្លងចរន្ត អគ្គិសនី។ រីឯអ្នកខ្លះទៀតថា មានគ្រួសារ មួយឈ្លោះប្រកែកគ្នារួចដុតផ្ទះបណ្តាល   ឲ្យរាលដាលឆេះផ្ទះជាច្រើនខ្នងតែម្តង     ប៉ុន្តែយ៉ាងណាសមត្ថកិច្ចក៏ដូចជាអាជ្ញាធរ កំពុងស្រាវជ្រាវលើករណីនេះបន្តទៀត ៕ ភារ៉ា+អរុណរះ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print