ប្រទេសថៃ៖ មិនថាតែពលរដ្ឋថៃប៉ុណ្ណោះទេ ដែលមានភាពរីករាយ ក្រោយរំដោះកុមារទាំង១២នាក់និងគ្រូបង្វឹកម្នាក់ចេញពីរូងភ្នុំដែលជាប់នៅខាងក្នុងអស់រយះពេល ១៧ថ្ងៃ។ នៅពេលកីឡាករចុងក្រោយ បានបញ្ជូនចេញពីរូងភ្នុំប្រហែលជាម៉ោង ៦បានធ្វើឲ្យក្តីរំភើប ពេញលេញ កើនឡើងចំពោះគ្រួរសារក្រុមកីឡាករ ក៏ដូចជា ពលរដ្ឋទាំងមូល ។ ប៉ុន្តែភាពសប្បាយរីករាយដែលបានជួបជុំគ្រួរសារវិញ ក៏បង្កប់ទៅដោយទុក្ខក្រៀបក្រំ ដោយគ្រួសារមួយទៀតដើម្បីជួយអ្នកទាំង១៣ជាប់ក្នុងរូងភ្នុំបានលះបងជីវិត បន្សល់ទុក គ្រួរសារ ដែលមិនមានការជួបជុំជារៀងរហូត។
ក្នុងរយៈពេល១៧ថ្ងៃកន្លងមក លោក Adisak Wongsukchan មិនដែលដកខ្សែភ្នែកចេញពីភ្នុំថាំលួងនោះឡើយ ដោយកូនប្រុសរបស់គាត់អាយុ១៤ឆ្នាំរបស់លោក កំពុងតែជាប់គាំងនៅខាងក្នុងជាមួយមិត្តភក្តិ១១នាក់ទៀតព្រមទាំងគ្រូបង្វឹក។ ពីមួយថ្ងៃទៅមួយថ្ងៃ គាត់តែងតែបារម្ភពីសុខទុក្ខរបស់កូន ដែលរស់នៅក្នុងភាពងងឹត ការហូបចុកបានគ្រប់គ្រាន់ដែរឬទេ។ ប៉ុន្តែនៅយប់ថ្ងៃទី១០ខែកក្កដា តាមដងផ្លូវចុះពីភ្នុំថាំលួង សំនួរទាំងឡាយបានបង្កប់នៅក្នុងចិត្តរបស់លោក ដោយគ្មានការស្រាយបំភ្លឺ។
ឆ្លើយតបទៅនិងបទសម្ភាសន៍របស់សារព័ត៌មាន CNN នៅតំបន់ភ្នុំថាំលួង លោក Wongsukchan បានបញ្ជាក់ថា លោកពិតជាមានក្តីសុខ នឹងដឹងគុណ យ៉ាងខ្លាំងដល់ការខិតខំជួយកូនប្រុសរបស់លោក និងក្រុមកីឡាករទាំងអស់ចេញពីរូងភ្នំដោយសុវត្ថិភាព។
ក្នុងរយៈពេល ជិត៣សប្តាហ៍កន្លងមកលោក Wongsukchan បានប្រកាសឲ្យដឹងថា លោកបានខិតខំជួយអ្វីដែលជួយបានអស់ពីសមត្ថភាព ជួយដល់ក្រុមជួយសង្គ្រោះ ។ នៅពេលនេះអ្វីដែលលោកចង់បានគឺ អោបកូនប្រុសរបស់ខ្លួន ហើយនិយាយថា ខ្ញុំមានក្តីសុខណាស នឹងសួរនៅសំនួរមួយចំនួន ពីទុក្ខលំបាករបស់កូន បច្ចុប្បន្ន ក្រុមកីឡាករ កំពុងតែស្ថិតនៅមន្ទីពេទ្យ តាមដានសុខភាព។
នៅពេលដែលលោក Wongsukchan ចុះពីភ្នុំ លោកបានអរគុណ មនុស្សគ្រប់ គ្នាម្តងម្នាក់ ដែលលោកបានជួបនៅតាមផ្លូវចុះមក។ ក្រុមអ្នកឯកទេសជួយសង្គ្រោះជាង ១០០នាក់ និង ក្រុមជំនួយរាប់ពាន់នាក់ បានចូលរួមធ្វើសកម្មភាពជួយសង្គ្រោះរយៈពេល ជិត៣សប្តាហ៍។
សកម្មភាពស្វែងរកចាប់ផ្តើមនៅថ្ងៃទី២៣ខែមិថុនា ហើយការស្វែងរក បានប្រែក្លាយជាទ្រង់ទ្រាយធំជាលក្ខណៈអន្តរជាតិ ដោយសារតែស្ថិតនៅក្នុងតំបន់ស្មុគស្មាញ គ្រោះថ្នាក់ បានទាក់ទាញអ្នកជំនាញលំដាប់ពិភពលោក មកចូលរួម។
កាលពីថ្ងៃទី១០ខែកក្កដា កុមារទាំង១២នាក់និងគ្រូបង្វឹក ម្នាក់បានចេញពីរូងភ្នុំដោយសុវត្ថិភាព។ លោក Wongsukchan ក៏បានឲ្យដឹងថា៖ កូនរបស់លោកបានបញ្ជូនចេញតាំងពីថ្ងៃទី៩ខែកក្កដា ប៉ុន្តែលោកបានសម្រេចនៅទីនោះដើម្បីលើកកម្លាំងចិត្តដល់គ្រួរសាផ្សេងទៀត កំពុងរងចាំកូនខ្លួនចេញ។
ក្រុមចុងក្រោយបានចេញពីរូងភ្នុំ ក្នុងនោះមាន សមាជិកក្រុមពិសេស SEAL របស់កម្លាំងទាហានជើងទឹកថៃ ក្នុងនោះមានគ្រូពេទ្យម្នាក់ ដែលបាននៅក្នុងរូងភ្នុំរយៈពេល១សប្តាហ៍ជាមួយក្រុមកីឡាករ ក្រោយរកឃើញនៅថ្ងៃទី២ខែកក្កដា ។
«ក្តីសប្បាយលាយឡំនិងទុក្ខសោក»
ពិភពលោកបានអបអរសាទរ និងភាពសប្បាយរីករាយក្រោយជួយរំដោះកុមារ ទាំងអស់ចេញក្រៅដោយសុវត្ថិភាព ប៉ុន្តែ បានបង្កប់ក្តីទុក្ខក្រៀបក្រំ ដោយសារតែការបាត់បង់អតីតទាហាន SEAL បានចាកចេញជារៀងរហូត មិនបានចូលរួមនៅក្នុងភាពរីករាយក្រោយរំដោះកុមារទាំងអស់ចេញក្រៅ។ អតីតទាហានលោកSamarn Moonan អាយុ៣៨ឆ្នាំបានស្លាប់ ដោយខ្វះ អ៊ុកស៊ីហ្សែន ។ គាត់ត្រូវបានចាត់ទុកជាវីរៈបុរសថៃមួយរូប បានលះបង់ជីវិតខ្លួនជួយជីវិតកុមារទាំង១២នាក់និងគ្រូបង្វឹកម្នាក់។
ការទទួលបានជោគជ័យនៅក្នុងសកម្មភាពជួយសង្គ្រោះនេះគឺ ជាទឹកចិត្ត នឹងការសាមគ្គីភាព ទើបអាចឈានដល់ជោគជ័យ ហើយក៏ជាបទពិសោធ ជាមេរៀន សម្រាប់ពិភពលោកទាំងមូល។ បើមានហេតុការកើតឡើងនៅពេលអនាគត បទពិសោធទាំងនេះនឹងយកទៅប្រើប្រាស់ ធ្វើជាមូលដ្ឋាន ដូចជាការជួយសង្គ្រោះក្រុមកម្មករអណ្តូងរ៉ែនៅឈីលី៣៣នាក់ ជាប់គាំងនៅក្រោមដីរហូតដល់ ៦៩ មានជម្រៅរាប់រយម៉ែត្រ ក្រោយផ្លូវចូលត្រូវបាក់ស្រុក បិទជាប់ ៕
ដោយ៖ មែវ សាធី