លោកអូស្មាន ហាស្សាន់៖ បងប្អូនសហគមន៍ខ្មែរឥស្លាមឃុំពង្រ ត្រូវចាត់ទុកការទៅបោះឆ្នោតនៅថ្ងៃទី២៩កក្កដា២០១៨ នេះសំខាន់ស្មើនឹងអាយុជីវិតរបស់ខ្លួន 

ចែករំលែក៖

ក្រចេះ៖ លោក អូស្មាន ហាស្សាន់ ប្រធានគណៈចលនាសាស និកឥស្លាម និងជាតំណាងសហ គមន៍ខ្មែរឥស្លាម និង ចាស់ព្រឹទ្ធាចារ្យ សកម្មជន និង អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ទូទាំងឃុំពង្រ ជិត១៥០០នាក់ បានមកជួបជុំគ្នានៅទីតាំង ២ គឺភូមិត្នោត និងភូមិពង្រ ស្រុកឆ្លូង ខេត្តក្រចេះ បងប្អូនសហគមន៍ខ្មែរឥស្លាមឃុំពង្រ ទាំងអស់ត្រូវចាត់ទុកការទៅបោះឆ្នោតនៅថ្ងៃទី២៩ កក្កដា ២០១៨នេះសំខាន់ស្មើ នឹងអាយុជីវិតរបស់ខ្លួន ។

លោកអូស្មាន ហាស្សាន់  បានបញ្ជក់បែបនេះ ខណៈលោកចុះជួបសំណេះសំណាលជាមួយ បងប្អូនប្រជាពលរដ្ឋ ជាង ១៥០០នាក់នៅ ស្រុកឆ្លូង ខេត្ដក្រចេះ ក្នុងឱកាសយុទ្ធនាការឃោសនា រកសម្លេងគាំទ្រ ពីមហាជន កាលពីថ្ងៃពុធ១៤រោច ខែបឋមាសាឍ ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ ត្រូវនិងថ្ងៃ១១កក ដ្ដា ឆ្នាំ២០១៨ ។

លោក អូស្មាន  ហាស្សាន់ បានបញ្ជាក់ថា៖ យើងជាប្រជា ពលរដ្ឋរស់នៅសហគមន៍ អ្នកឃុំពង្រ ត្រូវចាត់ទុក ការទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៩ កក្កដា ២០១៨នេះ គឺកាតព្វកិច្ចសំខាន់ ស្មើនឹងអាយុជីវិត ព្រោះមានតែការសម្រេចចិត្តបោះឆ្នោតជ្រើសរើសមេដឹកនាំរបស់ខ្លួននេះហើយ  ដែលជាការ សម្រេចជោគវាសនា សម្រាប់ជីវិតរស់នៅរបស់ពួកយើង ព្រោះថាតើនឹងមានវាសនាយ៉ាងណានោះ ហើយបើសិនជាការសម្រេច ចិត្តខុស គឺសម័យកាលសង្គ្រាមយុងឃ្នង ប្រាកដជានឹងមកជួបពួកយើងវិញ ដូចមានបទពិសោធន៍រួចកាលសម័យសង្គ្រាម ដែលបានយាយីកម្ពុជារាប់ទស្សវត្ស ។

លោក អូស្មាន ហាស្សាន់ បានកោតសរសើរដល់អ្នកឃុំពង្រ ដែលជានិច្ចកាលតែងតែបានគាំទ្រគណបក្សប្រជាជនកម្ពុជា ហើយផ្តល់ការទុកចិត្តផ្ញើវាសនានៅជាមួសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។

លោកបានបន្ដថា៖  សេរីភាពដែលយើងទទួលបានជាង ៣០ឆ្នាំមកនេះ គឺមានតែគណបក្សប្រជាជនកម្ពុជា តែមួយគត់ ដែលបានអភិវឌ្ឍប្រទេសជាតិពីបាទដៃទទេរ ដោយចាប់ផ្តើមកសាងស្តារ និងជំរុញការអភិវឌ្ឍឱ្យមានការរីក ចម្រើន មានអ្វីៗគ្រប់បែបយ៉ាងដូចសព្វថ្ងៃនេះ ដោយមិនសន្យាខ្យល់ ដូចអ្នកនយោបាយប្រថុយប្រឋានមួយចំនួននោះឡើយ ។ គណបក្ស ប្រជាជនមាន គោលការណ៍ និងយុទ្ធសាស្រ្តដឹកនាំដ៏ត្រឹមត្រូវប្រកបដោយកិត្តិបណ្ឌិត របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ជាច្រើនអាណត្តិ ជាពិសេសក្នុងអាណត្តិទី៥នេះ បានជំរុញ ប្រទេសជាតិឱ្យមានការអភិវឌ្ឍគ្រប់ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន,ថ្នល់, ផ្សារ ,សាលារៀន ,មន្ទីរពេទ្យ,វត្តអារាម គឺទទួលបានសមិទ្ធផលជាច្រើនកើត ឡើង ជាហូរហែរជាក់ស្តែងផ្ដល់ការអភិវឌ្ឍលើគ្រប់វិស័យមកដល់ពេលនេះ ៕  ដោយ៖ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print