នគរបាលឃាត់ខ្លួន«ចាងហ្វាងដំណឹងកម្ពុជា» ម្នាក់ ដកកំាភ្លើងបាញ់គំរាមទារលុយពីជនរងគ្រោះ

ចែករំលែក៖

ខេត្តសៀមរាប ៖ នគរបាលស្រុកស្វាយលើបានចុះឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលជាចាងហ្វាងកាសែតដំណឹងកម្ពុជា ខណៈបានបាញ់គំរាមទារលុយពីជនរងគ្រោះ ដែលដឹកឥវ៉ាន់ចេញមកពីភូមិសាស្ត្រខេត្តព្រះវិហារ ឆ្លងកាត់ស្រុកស្វាយលើ ដែលជាស្នាក់ការរបស់ខ្លួន រួចយកមកប្រគល់ឱ្យការិយាល័យជំនាញនៃស្នងការនគរបាលខេត្ត ដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការបន្ត តាមនិតិវិធីច្បាប់។ប្រតិបត្តិការបង្ក្រាបករណីបាញ់គំរាមនេះបានធ្វើឡើងនៅថ្ងៃ១០ខែកក្កដាឆ្នាំ២០១៨ស្ថិតនៅចំណុច ក្នុងភូមិសាស្ត្រ ស្រុកស្វាយលើ ខេត្តសៀមរាប ។

លោក ឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរង ទទួលផែន កណ្តាលនគរបាលព្រហ្មទណ្ឌខេត្តសៀមរាបបានប្រាប់ថា ៖ បន្ទាប់ពីមានពាក្យបណ្តឹងរបស់ជនរងគ្រោៈ ឈ្មោៈ ម៉ី ស៊ូ ភេទប្រុសអាយុ៤០ឆ្នាំ មុខរបរ យោធា មានទីលំនៅភូមិ ដំណាក់ ឃុំកំពង់ប្រណាក ស្រុកព្រៈវិហារ ខេត្ត ព្រៈវិហារ ។ចំណែក ជនសង្ស័យឈ្មោៈ ឆោម ស៊ីថា ភេទ ប្រុសអាយុ ឆ្នាំ៥៥ មុខរបរ ចាងហ្វាងកាសែតដំណឹងកម្ពុជា មានទីលំនៅ ភូមិបាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌ័សែនសុខ រាជធានីភ្នំពេញ    ស្នាក់នៅសាខាស្នាក់ការកាសែត នៅភូមិ ទឹកលិច ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប។

លោកបានបញ្ជាក់ថា មុនពេលកើតហេតុនៅវេលាម៉ោង១១និង០០នាទីថ្ងៃទី១០ខែកក្កដា ឆ្នាំ២០១៨ ជនរងគ្រោៈបានបើកឡានដឹកឥវ៉ាន់ ចេញពីខេត្តព្រៈវិហារ ចូលមកខេត្តសៀមរាប ដល់វេលាម៉ោង ៣ រសៀលបានដាក់ឥវ៉ាន់ រួចត្រង់ចំនុចផ្លូវ60ម៉ែត្រ រួចបន្តទៅហូបបាយ ពេលបាយរួចក៏ត្រឡប់មកខេត្តព្រៈវិហារវិញ ដោយមាន ម៉ូយជិៈ ជាមួយគ្នាពីនាក់ ហើយបើកចេញពីខេត្តសៀមរាបឆ្ពោៈទៅខេត្តព្រៈវិហារ លុៈបើកដល់ខាងជើង ផ្សារស្វាយលើថ្មី ស្រុកស្វាយលើ ស្រាប់តែជនសង្ស័យ ខាងលើបានបើកឡានម៉ាកកាម៉ារី សេរីឆ្នាំ2007(ហាយព្រីត)ពណ័សពាក់ផ្លាកលេខ ភ្នំពេញ2AM1240 តាមពីក្រោយ ជនរងគ្រោៈ ពេលបើកដល់ចំនុចខាងកើតស្នាក់ការបរិស្ថាន ក្បាលប្រើស ឡានជនសង្ស័យ បានឡើងវ៉ាឡាន ជនរងគ្រោៈឡើងទន្ទឹមគ្នា រួចជនសង្ស័យ បានបើកកញ្ចក់ឡានយកកាំភ្លើងខ្លីមកភ្ជង់ ជនរងគ្រោៈរួចស្រែក ជេរជនរងគ្រោៈថា អាហែងឈ្លើយឆាប់ឈប់ឡានភ្លាម ដោយជនរងគ្រោៈមិនមានរឿង អី នឹងគាត់ផង ក៏បន្ថែមល្បឿនយ៉ាងលឿន ជនសង្ស័យ ក៏បន្ថែមល្បឿនដូចគ្នា បន្ទាប់មកក៏បានយកកាំភ្លើងបាញ់គំរាមទៅលើជនរងគ្រោៈចំនួនមួយគ្រាប់   ពេលនោៈជនរងគ្រោៈបានបើកឡានបន្តមិនហ៊ានឈប់ទេ ហើយជនសង្ស័យ ក៍នៅតែបើកតាមបន្តទៀត លុៈបើកដល់ចំនុចការដ្ខានកិនថ្មក្បែរអង់តែនទូរស័ព្ទភ្នំក្បាលប្រើសភូមិអង្កាញ់ ឃុំស្វាយលើ ជនសង្ស័យ បានវ៉ាទៅមុនហើយឈប់ឡានពីមុខ រួចបើកទ្វា ឡាន ចុៈមកហើយមានកាន់កាំភ្លើងខ្លី ទើបជនរងគ្រោៈ ស្គាល់ថា ឈ្មោៈ ឆោម ស៊ីថា ជាអ្នកកាសែត ធ្លាប់ទាប្រាក់ដឹកឈើតាមផ្លូវ ឃើញដូច្នេះ ជនរងគ្រោៈបានបើកឡានអែបចំរាក់ផ្លូវរួចបន្ថែមល្បឿនទៅមុខទៀត ស្របពេលនោៈ ជនសង្ស័យបានស្រែកថា អាហែងឈប់ភ្លាម ជនរងគ្រោៈមិនឈប់ ទើបជនសង្ស័យ បានបាញ់គំរាមមួយគ្រាប់ទៀត ធ្វើឱ្យជនរងគ្រោៈ ភ័យក៍បើកឡានយ៉ាងលឿនចេញពីទីនោៈ ខណៈពេលនោះ សម្ថកិច្ចយើងបានទទួលព័ត៌មានភ្លាមក័ចុះទៅដល់កន្លែងកើតហេតធ្វើការពិនិត្យ និងរើសយកសំបកគ្រាប់ ប្រភេទអាវុធខ្លី ចំនួនមួយគ្រាប់មករក្សាទុក ។បន្ទាប់មកទៀតដោយមានរាយការណ៏ពីជនរងគ្រោៈទៅសម្ថកិច្ចនិងព្រៈរាជអាជ្ញាខេត្តព្រៈវិហារ ព្រមទាំងបានដាក់បណ្តឹងនៅអធិការនគរបាលស្រុកស្វាយលើ ផងនោះ ទើបកម្លាំងនគរបាលយើងបានសហការណ៏ជាមួយ កម្លាំងកងរាជអាវុធហត្ថស្រុក  និងយោធាសឹករងស្រុក ដោយទទួលបានការអនុញ្ញាតពីលោក កើត វណ្ណរ៉េត  ព្រៈរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប ផងនោះ កម្លាំងបានឈានដល់ឃាត់រថយន្ត និងជនសង្ស័យ ហើយ ធ្វើការឆែកឆេរភ្លាមៗ រួចយកមកសាក នៅអធិការស្រុក ដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនបន្តទៅការិយាល័យជំនាញចាត់ការតាមនីតិវិធីច្បាប់។

បច្ចុប្បន្ន ជនសង្ស័យ(ចាងហ្វាងកាសែតដំណឹងកម្ពុជា និងវត្ថុតាង ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្ត ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ៕ ប៊ុន រិទ្ធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print