លោក អូស្មាន ហាស្សាន់៖ សហគមន៍ខ្មែរឥស្លាមអ្នកឃុំសេដា ស្រុកតំបែរ បានប្តេជ្ញាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដើម្បីជ្រើសរើសមេដឹកនាំល្អ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ៖ លោក អូស្មាន ហាស្សាន់ ប្រធានគណៈចលនាសាសនិកឥស្លាម បានបញ្ជាក់ថា៖ សហគមន៍ខ្មែរឥស្លាមអ្នកឃុំសេដា ស្រុកតំបែរ និងស្រុកក្រូចឆ្មារ ខេត្ដត្បូងឃ្មុំ ជាង១ពាន់ នាក់បានប្តេជ្ញា ចិត្ដ នូវតែបន្ដបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា ដើម្បីជ្រើសរើសមេដឹកនាំល្អ ។

លោក អូស្មាន ហាស្សាន់ បានបញ្ជាក់បែបនេះ ខណៈលោក និងក្រុមការងារ ចុះឃោសនា រកសម្លេងគាំទ្រ នៅមូលដ្ឋានបរិវេណព្រះវិហារភូមិទ្រា ឃុំទ្រា ស្រុកក្រូចឆ្មារ ជាមួយប្រជាពលរដ្ឋ ប្រមាណជាង១ពាន់នាក់ កាលពីរសៀលថ្ងៃពុធ ១៤រោច ខែបឋមាសាឍ ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ ត្រូវនិងថ្ងៃទី១១ កកដ្ដា ឆ្នាំ២០១៨ ។

ក្នុងឱកាសនោះ លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖ សូមបងប្អូនប្រកាន់គោលជំហ៊រឹងមាំនិងបន្ដប្តេជ្ញា ត្រៀមខ្លួនជានិច្ចសម្រាប់ថ្ងៃ២៩ កក្កដា ២០១៨នេះ គឺទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តដណ្តើមជ័យលាភីជូនគណបក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាចសព្វថ្ងៃ នៅតែបន្តដំណែងជាគណបក្សបក្សជាប់ឆ្នោត និងដើម្បីបានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅតែធ្វើជានាយករដ្ឋមន្ត្រី ដឹកនាំប្រទេសឱ្យមានការរីកចម្រើន ។

ក្នុងនាមថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា លោក អូស្មាន ហាស្សាន់ ក៏បានកោតសរសើរ ចំពោះសហគមន៍ខ្មែរឥស្លាម ដែលកន្លងមកតែងតែផ្តល់ការគាំទ្រយ៉ាងពេញទំហឹងចំពោះគណបក្សប្រជាជនកម្ពុជា ហើយក៏សូមអោយការប្តេជ្ញាគាំទ្រនេះ នៅដិតជាប់នឹងដួងចិត្ត និង កាយវិការ នៃការចូលរួមរបស់បងប្អូនដោយឆន្ទៈមុះមត់ ដើម្បីសុខសន្តិភាព សេរីភាព ប្រជា ធិបតេយ្យ និងការអភិវឌ្ឍ។លោកបន្តថា៖ ដើម្បីយើងបានបន្តរួមរស់ក្រោមម្លប់សន្តិភាព ការអភិវឌ្ឍ គ្រប់វិស័យ និងទទួលបាននូវការផ្តល់សិទ្ធិសេរីភាពក្នុងការប្រតិបត្តិតាមប្រពៃណីសាសនា សូមបង ប្អូនបន្តបោះឆ្នោតជូបគណបក្សប្រជាជនកម្ពុជា ។

លោកបានបន្ដថា៖ សេរីភាពដែល យើងទទួលបានជាង ៣០ឆ្នាំមកនេះ គឺមានតែគណ បក្សប្រជាជនកម្ពុជា តែ មួយគត់ ដែលបានអភិវឌ្ឍប្រទេសជាតិពីបាទដៃទទេរ ដោយចាប់ផ្តើមកសាង ស្តារ និងជំរុញការអភិវឌ្ឍឱ្យមានការរីក ចម្រើន មានអ្វីៗគ្រប់បែបយ៉ាងដូចសព្វថ្ងៃនេះ ដោយមិនសន្យាខ្យល់ ដូចអ្នកនយោបាយប្រថុយប្រឋានមួយចំនួននោះឡើយ ។

គណបក្ស ប្រជាជនមាន គោលការណ៍ និងយុទ្ធសាស្រ្តដឹកនាំដ៏ត្រឹមត្រូវប្រកបដោយកិត្តិបណ្ឌិត របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ជាច្រើនអាណត្តិ ជាពិសេសក្នុងអាណត្តិទី៥នេះ បានជំរុញ ប្រទេសជាតិឱ្យមានការអភិវឌ្ឍគ្រប់ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន,ថ្នល់, ផ្សារ ,សាលារៀន ,មន្ទីរពេទ្យ,វត្តអារាម គឺទទួលបានសមិទ្ធផលជាច្រើនកើត ឡើង ជាហូរហែរជាក់ស្តែងផ្ដល់ការអភិវឌ្ឍ លើគ្រប់វិស័យមកដល់ពេលនេះ ៕ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print