តោះវិភាគបាល់ទាត់ជាមួយគ្នា៖ «ក្រូអាតប្រជែងកៅអីទៅវគ្គផ្តាច់ព្រ័ត្រជាមួយអង់គ្លេសនៅ World Cup 2018»

ចែករំលែក៖

ការប្រកួតប្រកួតបាល់ទាត់ពិភពលោក World Cup ឆ្នាំ២០១៨ នៅប្រទេសរុស្សុី បានឈានដល់វគ្គ៤ក្រុមចុងក្រោយហើយ សម្រាប់រាត្រីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨ នេះគឺក្រុមឡើងជើងក្រូអាតប៉ះជាមួយក្រុមខ្លាំងអង់គ្លេសនាវេលាម៉ោង១រំលងអធ្រាត្រថ្ងៃទី១១ឈានចូលថ្ងៃទី១២ ខែកក្កដា ម៉ោងនៅកម្ពុជានៅកីឡដ្ឋាន Stadion Luzhniki (Moskva) ក្នុងប្រទេសរុស្សុី ។

នៅក្នុងជំនួបនេះគេមើលឃើញថា ក្រូអាតអាចនិយាយបានថាជាក្រុមសំណាងជាងគេដែលបានឡើងមកដល់វគ្គ៤ក្រុម ចុងក្រោយនេះ។ ក្រុមទាំង២នេះគេមើល ឃើញថា មានកីឡាករ និងសមត្ថភាពប្រហាក់ប្រហែលគ្នាដោយកីឡាករប្រទេសទាំង២មានលេងនៅតំបន់អឺរ៉ុបដូចគ្នា។​ ប៉ុន្តែអង់គ្លេសមានកីឡាករល្អច្រើនជាងក្រូអាតដែលលេងនៅតំបន់អឺរ៉ុប និងមានលីក ច្រើនជាងគេនិងល្បីជាងគេនៅលើពិភពលោកផងដែរ ។

កាលពីវគ្គជម្រុះតាមពូលក្រុមក្រូអាតធ្វើបានល្អទេគឺប្រកួតមិនដែលចាញ់ទាល់ តែសោះចាប់តាំងពីវគ្គជម្រុះតាមពូលរហូត មកដល់ពេលនេះ។ ចំណែកក្រុមអង់គ្លេសវិញក៏ធ្វើបានល្អដែរដោយការប្រកួតក្នុង ព្រឹត្តិការណ៍ពិភពលោកនេះប្រកួតចាញ់តែ ក្រុមបែលហ្សុិកមួយប៉ុណ្ណោះ។ ដូច្នេះទិន្នន័យនេះគឺក្រូមអាតមានទិន្នន័យឈ្នះច្រើន ជាងអង់គ្លេស ប៉ុន្តែសមត្ថភាពកីឡាករ របស់អង់គ្លេសត្រូវបានគេមើលឃើញថា មានសង្ឃឹមច្រើនសម្រាប់ជំនួបនៅរាត្រីនេះដែលអាច និយាយបានថា អង់គ្លេស កំពុងតែមានប្រៀបជាងក្រូអាត។ ក្រុមស៊ុយអែតបានបំបាក់ក្រុមម្ចាស់ផ្ទះរុស្សុីទើបអាចឡើងដល់វគ្គ៤ក្រុមនេះចំណែកក្រុម អង់គ្លេសបានទម្លាក់ក្រុមស៊ុយអែតដោយ មិនអាចតដៃរួចក្នុងលទ្ធផល២ទល់០។

អ្នកវិភាគកីឡាក្នុងបណ្តាញទូរទស្សន៍ ល្បីៗលើពិភពលោកបានលើកឡើងដែរ ថា គេមិនត្រូវមើលស្រាលក្រុមក្រូអាត នោះទេ ព្រោះក្រូអាតនេះហើយដែលធ្វើ ឲ្យកក្រើកពិភពបាល់ទាត់ដោយវគ្គជម្រុះ តាមពូលបានបំបាក់ក្រុមអតីតជើងឯករង ពិភពលោកមិនអាចងើបមុខរួចគឺអាហ្សង់ ទីន។ ដូច្នេះអង់គ្លេសមិនអាចមើល ស្រាលបានឡើយ បើទោះបីក្រូអាតពុំ ដែលមានប្រវត្តិលើកពានបាល់ទាត់ពិភព លោកមួយនេះក៏ដោយ ក៏ប៉ុន្តែក្រុមខ្លាំង មួយនេះបានទម្លាក់ក្រុមជម្រើសជាតិខ្លាំងៗ រួចមកហើយដែរ ខណៈដែលអង់គ្លេស មានប្រវត្តិក្នុងព្រឹត្តិការណ៍នេះល្អជាងក្រូអាត ដោយធ្លាប់លើកពានម្តងនៅឆ្នាំ១៩៦៦។

ក្រុមទាំងសុទ្ធតែមានសង្ឃឹមដើម្បីបំបែក កំណត់ត្រាសម្រាប់ប្រទេសរបស់គេរៀងៗ ខ្លួនក្នុងកែប្រែប្រវត្តិសាស្ត្របាល់ទាត់ពិភព លោកឆ្នាំនេះ ។

ចាំមើលជំនួបក៏កក្រើកមួយនេះតើក្រុម ទាំង២មួយណាជាអ្នកកក់កៅអីទៅកាន់ វគ្គផ្តាច់ព្រ័ត្រ?

ខាងក្រោមនេះគឺព័ត៌មាន និងការវិភាគ សម្រាប់ក្រុមទាំង២៖

ក្រូអាត៖

បានចូលរួមព្រឹតិ្តការណ៍ World Cup ចំនួន ៥ដង បូករួមទាំងលើក នេះ ដោយក្រុមនេះបានចូលរួមលើកដំបូងគឺនៅក្នុងឆ្នាំ១៩៩៨ និងធ្លាប់បានជាប់ លេខ៣ម្តង ក្នុងឆ្នាំ១៩៩៨។

៥ប្រកួតចុងក្រោយរបស់ក្រុមក្រូអាតគឺ ឈ្នះទាំង៥ប្រកួត។ ៣ប្រកួតចុងក្រោយ របស់ក្រុមជម្រើសជាតិក្រូអាតគឺឈ្នះ អុីស្លង់ ២-១ ក្នុងជំនួប World Cup វគ្គ ជម្រុះតាមពូល ឈ្នះក្រុមដាណឺម៉ាកដោយ បាល់បេ៉ណាល់ទី ៣-២ ក្នុងវគ្គ១៦ក្រុម និងឈ្នះក្រុមម្ចាស់ផ្ទះរុស្សុីដោយបាល់បេ៉ណាល់ទី ៤-៣ ក្នុងវគ្គ៨ក្រុម ។

គ្រូបង្វឹក៖ លោក Zlatko Dalic

អ្នកចាំទី៖ Danijel Subasic (Monaco), Lovre Kalinic (Gent), Dominik Livakovic (Dinamo).

ខ្សែការពារ៖ Vedran Corluka (Lokomotiv Moscow), Domagoj Vida (Besiktas), Ivan Strinic (Sampdoria), Dejan Lovren (Liverpool), Sime Vrsaljko (Atletico Madrid), Josip Pivaric (Dynamo Kiev), Tin Jedvaj (Bayer Leverkusen)Duje Caleta-Car (Salzburg).

ខ្សែបម្រើ៖ Luka Modric, Mateo Kovacic (both Real Madrid), Ivan Rakitic (Barcelona), Milan Badelj (Fiorentina), Marcelo Brozovic (Inter), Filip Bradaric (Rijeka).

ខ្សែប្រយុទ្ធ៖ Mario Mandzukic (Juventus), Ivan Perisic (Inter), Nikola Kalinic (Milan), Andrej Kramaric (Hoffenheim), Marko Pjaca (Schalke), Ante Rebic (Eintracht)។

អង់គ្លេស៖

បានចូលរួមព្រឹតិ្តការណ៍ World Cup ចំនួន១៥ដង បូករួមទាំងលើកនេះ ដោយក្រុមនេះបានចូលរួមលើកដំបូងគឺនៅក្នុងឆ្នាំ១៩៥០ ហើយក្រុមនេះ និងធ្លាប់លើកពានបានម្តងក្នុងឆ្នាំ១៩៦៦។

៥ប្រកួតចុងក្រោយរបស់ក្រុមអង់គ្លេសគឺឈ្នះ៤ប្រកួត និងចាញ់១ប្រកួត។ ៣ប្រកួត ចុងក្រោយរបស់ក្រុមជម្រើសជាតិអង់គ្លេសគឺឈ្ន ចាញ់ក្រុមបែលហ្សុិក ១-០ ក្នុងជំនួប World Cup វគ្គជម្រុះតាមពូល ឈ្នះក្រុមកូឡុំប៊ីដោយបាល់បេ៉ណាល់ទី ៤-៣ ក្នុងវគ្គ១៦ក្រុម និងឈ្នះក្រុមស៊ុយ អែត ២-០ ក្នុងវគ្គ៨ក្រុម ។

គ្រូបង្វឹក៖ លោក Gareth Southgate

អ្នកចាំទី៖ Jordan Pickford (Everton), Jack Butland (Stoke), Nick Pope (Burnley).

ខ្សែការពារ៖ Trent Alexander-Arnold (Liverpool), Kyle Walker (Man City) Kieran Trippier, Danny Rose (both Tottenham), Harry Maguire (Leicester), Phil Jones (Man Utd), John Stones (Man City), Gary Cahill (Chelsea).

ខ្សែបម្រើ៖ Jordan Henderson (Liverpool), Eric Dier, Dele Alli (both Tottenham), Jesse Lingard, Ashley Young (both Man Utd), Fabian Delph (Man City), Ruben Loftus-Cheek (Chelsea).

ខ្សែប្រយុទ្ធ៖ Raheem Sterling (Man City), Jamie Vardy (Leicester), Harry Kane (Tottenham), Marcus Rashford (Man Utd), Danny Welbeck (Arsenal)។

ប្រវត្តិជួបគ្នា៥ប្រកួតសម្រាប់គូនេះ

10/09/09England 5 – 1 Croatia

11/09/08Croatia 1 – 4 England

22/11/07England 2 – 3 Croatia

12/10/06Croatia 2 – 0 England

22/06/04Croatia 2 – 4 England

ការទស្សន៍ទាយ និងទស្សនៈផ្សេងៗ៖

ទស្សនៈWDW: អង់គ្លេសឈ្នះ ១-០

ទស្សនៈPD: ស្មើគ្នា ១-១

ទស្សនៈAsianB: អង់គ្លេសអាចឈ្នះ ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print