កម្មវិធីប្រកួតប្រជែងគណិតវិទ្យា លើកទី២ របស់សាលា​ ប៊ែល​ធី មានសិស្សចូលរួមប្រកួតចំនួន ៥២១៧នាក់

ចែករំលែក៖

ភ្នំពេញ៖ រសៀល​ថ្ងៃ​ទី១១​ ខែ​កក្កដា ឆ្នាំ​២០១៨ សា​លា ប៊ែល​ធី​ អន្តរ​ជាតិ​ បានរៀបចំ ​កម្មវិធីប្រកួតប្រជែងគណិតវិទ្យា លើកទី២ នៅ​សាលា​ ប៊ែល​ធី ​អន្តរ​ជាតិទី៩​ (សាខាស្ទឹងមានជ័យ) ក្រោម​អ​ធិប​តី​ភាព​ ​លោក លី ប៊ុនឆៃ អគ្គនាយករង ប៊ែលធីគ្រុប និងជាប្រធានគណៈគ្រប់គ្រងនាយកសាខា។

តាមរបាយការណ៍លោក ប៊ុត ឌីម៉ង់ ប្រធានការិយាល័យចំណេះទូទៅនៃសាលា ប៊ែលធី អន្តរជាតិ បានអោយដឹងថា៖​ ដើម្បីពង្រឹងគុណភាពអប់រំបន្ថែមទៀត សាលា ប៊ែលធី អន្តរជាតិ បានបង្កើត កម្មវិធីសិក្សាបន្ថែមធំៗ ចំនួន ៨ សម្រាប់ថ្នាក់ចំណេះទូទៅ និងភាសាអង់គ្លេសទូទៅ រួមមាន៖ ទី១.កម្មវិធីបង្កើនចំណេះដឹងទូទៅ ទី២.កម្មវិធីពង្រឹងស្មារតី ទី៣.កម្មវិធី ទស្សនកិច្ចសិក្សា ទី៤.កម្មវិធិសិក្សាតាមទូរទស្សន៍ ទី៥.កម្មវិធីប្រឡងសំណេរ ទី៦.កម្មវិធីប្រកួតប្រជែងគណិតវិទ្យា ទី៧.កម្មវិធីប្រកួតប្រជែង​ទេពកោសល្យ និងទី៨.កម្មវិធីកីឡា។ ក្នុងឆ្នាំសិក្សានេះ សាលាបានកំណត់យក ថ្នាក់វិទ្យាសាស្ត្រ ស្របតាមកម្មវិធីស្តែម (STEM: Science, Technology, Engineering, Mathematics) របស់ក្រសួងអប់រំ និងបានរៀបចំបង្កើតបន្ទប់ពិសោធន៍ (Laboratory) នៅគ្រប់ទីតាំងសាខា ប៊ែលធី ដែលបំពាក់នូវសម្ភារពិសោធន៍ទំនើបៗ សម្រាប់សិស្ស​ចំណេះទូទៅ​ចាប់ពី​ថ្នាក់​ទី៧​ដល់ទី១២​ ដើម្បី​សិក្សា និងផ្សាភ្ជាប់ ទឹ្រស្តីទៅនឹងការអនុវត្តជាក់ស្តែងដែលផ្តោតសំខាន់លើមុខវិជ្ជា រូបវិទ្យា គីមីវិទ្យា និងជីវវិទ្យា។

ក្នុងឱកាសនោះផងដែរ លោក លី ប៊ុនឆៃ អគ្គនាយករង ប៊ែលធីគ្រុប បានថ្លែងនូវការកោតសរសើរចំពោះប្អូនៗដែលបានខិតខំប្រឹងប្រែងប្រកួតប្រជែងតាំងពីសាខារបស់ខ្លួន រហូតដល់ពាក់កណ្តាលវគ្គផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រនាពេលនេះ។ លោកអគ្គនាយករង បានបន្ថែមទៀតថា កម្មវិធីនេះបង្កើតឡើងក្នុងគោលបំណងពង្រឹងគុណភាពអប់រំ ដោយផ្តោតទៅលើការអភិវឌ្ឍខួរក្បាលឲ្យកាន់តែប្រសើរ ឡើងថែមទៀត ក្នុងការគិតឲ្យមានភាពរហ័សរហួន ដូចជា ការបូក-ដក-គុណ-ចែកលេខ ក៏ដូចជាការគណនារូបមន្តគណិតវិទ្យាផ្សេងៗ និងផ្តល់ឱកាសដល់សិស្ស ដើម្បីបង្ហាញនូវសមត្ថភាព និងស្វែងរកអ្នកដែលពូកែបំផុត ឆ្លាតវៃ ឲ្យស្របតាមបាវចនាប៊ែលធី “គុណភាព ប្រសិទ្ធភាព ឧត្តមភាព សីលធម៌ គុណធម៌” ។ លោកអគ្គនាយករង ក៏បានបន្ថែមទៀតថា ថ្មីៗនេះ ប៊ែលធី ទើបតែទទួលបានសិទ្ធិផ្តាច់មុខលើកម្មវិធី ”គណនាលេខរហ័ស IMA” (អាយ អ៊ឹម អេ) ធំបំផុតពីប្រទេសម៉ាឡេស៊ី ក្នុងការអប់រំ និងផ្តល់ចំណេះដឹងលើកម្មវិធី INTELLIGENT MENTAL-ARTHEMATIC ដែលជាកម្មវិធីដ៏ល្បីល្បាញ និងលេចធ្លោជាងគេក្នុងប្រទេសម៉ាឡេស៊ី និងមានកិច្ចសហប្រតិបត្តិការ ១៨ប្រទេសលើពិភពលោក។ ហើយការសិក្សាវគ្គ អាយ អ៊ឹម អេនេះ នឹងជួយដល់ការបង្កើនល្បឿន នៃការគណនាលេខ និង អភិវឌ្ឍការប្រើប្រាស់ខួរក្បាលរបស់កុមារអោយមាន ភាពវ័យឆ្លាត ស្ទាត់ជំនាញ និង ឆាប់រហ័ស តាមរយៈការប្រើប្រាស់ឧបករណ៍ក្បាច់អាល់បេឃឺស (Abacus)​ និង បច្ចេកទេសបង្រៀនបែបវិទ្យាសាស្រ្តទំនើប ដើម្បីឲ្យសិស្សប៊ែលធីកាន់តែមានសមត្ថភាព និងជំនាញខ្ពស់ថែមទៀត និងអាចប្រកួតប្រជែងក្នុងទីផ្សារការងារជាតិ និងអន្តរជាតិ និងក្លាយខ្លួនជា​អ្នក​ដឹក​នាំដ៏ល្អទៅថ្ងៃអនាគត។

ជាទីបញ្ចប់ លោក លី ប៊ុនឆៃ ក៏បានប្រគល់មេដាយមាស មេដាយប្រាក់ មេដាយ សំរិទ្ធ និងរង្វាន់លើកទឹកចិត្ត ជូនដល់សិស្ស ជ័យលាភី ថ្នាក់ទី៥ ទី៨ និងទី១១ ចំនួន​ ០៩នាក់ផងដែរ៕

...

ស រស្មី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print