លោក នៃ ចារី អញ្ជើញជាអធិបតី ពិធីរៀបចំប្រារព្វទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន

ចែករំលែក៖

ខេត្តកណ្តាល៖ នាព្រឹកថ្ងៃសុក្រ ១កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ លេខាធិការដ្ឋាន នៃគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត បានរៀបចំប្រារព្វទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ ក្រោមប្រធានបទ ចូលរួមទាំងអស់គ្នា ដើម្បីជីវិត និងសហគមន៍យើងគ្មានគ្រឿងញៀន ស្ថិតនៅក្នុងវិទ្យាល័យ សម្តេចអគ្គធម្មពោធិសាល ជា ស៊ីម ព្រែកអញ្ចាញ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ក្រោមអធិបតីភាព លោក នៃ ចារី អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាន តំណាងដ៏ខ្ពង់ខ្ពស់លោក បណ្ឌិត ម៉ៅ ភិរុណ អភិបាល នៃគណៈអភិបាលខេត្ត ប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត។ 

   ពិធីរៀបចំប្រារព្វទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយមានការអញ្ជើញចូលរួមពីសំណាក់ព្រះសង្ឃ តំណាងសាលាដំបូងខេត្តកណ្តាល, តំណាងអយ្យការអមសាលាដំបូងខេត្តកណ្តាល, ស្នងការ ស្នងការរង, មេបញ្ជាការ មេបញ្ជាការរង, លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ  អង្គភាពជុំវិញខេត្ត លោកអភិបាល អភិបាលរងក្រុង ស្រុកទាំង១១ ដែលជាសមាជិកគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត, កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ, មន្រ្តីរាជការ, លោកគ្រូ អ្នកគ្រូ, សិស្សានុសិស្ស, យុវជនកាកបាតក្រហម, យុវជនកាយឫទ្ធិ, សហភាពសហព័ន្ធយុវជនកម្ពុជាស្រុក, កម្លាំងប្រជាការពារ, លោកប្រធានសមាគមន៍សង្រ្គោះជនរងគ្រោះដោយគ្រឿងញៀន DARAC, ប្រជាពលរដ្ឋក្នុងឃុំព្រែកអញ្ចាញ, ឃុំឫស្សីជ្រោយ និងឃុំព្រែកដំបង នៃស្រុកមុខកំពូល ខេត្តកណ្តាល សរុបចំនួន ២០០០អង្គ/នាក់៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖
ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print