ខេត្តត្បូងឃ្មុំ; ជនរងគ្រោះផងនិងជាជនសង្ស័យផងម្នាក់ ជាបុក្គលិកអង្កការ ពន្លឺអមតះ ត្រូវបានសម្មត្ថកិច្ចនគរបាលស្រុកត្បូងឃ្មុំឃាត់ខ្លួនសួរនាំដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ចាមចាត់ការច្បាប់ ក្រោយពីមានការឯកភាពផ្នែកផ្លូវច្បាប់ពីសំណាក់តំណាងអយ្យការ អមសាលាតំបូងខេត្តកំពង់ចាម លោកព្រះរាជអជ្ញារ ហួត វុទ្ធី ។ការឃាត់ជនង្ស័យខាងលើក្នុងបទល្មើសចោទ ជាប់សង្ស័យ បំប៉ោងសភាពការណ៍ បទល្មើសធ្វើរឲវឹកវដល់សង្គម នេះបើតាមការអះអាងរបស់លោកវរសេនីយ៍ឯក ប្រាក់ ប៊ុនណុន ស្នងការរងនគរបាលខេត្តត្បូងឃ្មុំទទួលផែនព្រហ្មទណ្ឌ។
លោកស្នងការង ប្រាក់ ប៊ុនណុន បានថ្លែងឲដឹងទៀតថា កាលពីវេលាម៉ោង៦,៥៩នាទីល្ងាចថ្ងៃទី៧ខែកក្តដាឆ្នាំ២០១៥ នគរបាលបុស្ត៍បានទទួលពាក្យបណ្តឹងពីឈ្មោះ អេង កុសល ភេទប្រុស អាយុ៣៣ឆ្នាំ ជាបុគ្គលិកអង្គការពន្លឺអតះ ដែលគេស្នាក់នៅឃុំរការពប្រាំ ស្រុកត្បូងឃ្មុំ ហើយមានស្រុកកំណើតនៅភូមិចំបក់ឃុំសំពងជ័យ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ ជនខាងលើបានមកផ្តឹងសម្មត្ថកិច្ចថា នៅវេលាម៉ោង ៦,៣០នាទីល្ងាចថ្ងៃដដែល មានជនល្មើស២នាក់ ស្លៀកពាក់សីុវិល ជិះម៉ូតូម៉ាក ហុងដាC125 មួយគ្រឿង ប្រដាប់ដោយកាំភ្លើងខ្លីចំនួន២ដើមមិនស្គាល់ម៉ាក ហើយមានពាក់ម៉ាស់បិតមុខ បានធ្វើរសកម្មភាព ប្លន់យកលុយ របស់អង្គការពន្លឺអតះ ចំនួន១០២០០០០០រៀល(ដប់លានពីសែនរៀល)ដែលអតិថិជនបានសងមកអង្គការក្នុងខណះពេលដែលខ្លួនគេដឹកលុយនេះតាមម៉ូតូ។
លោកស្នងការរងក៏បានថ្លែងដឹងបន្តថា តាមការសាកសួរបំភ្លឺ ឈ្មោះខាងលើបានឆ្លើយថា ក្នុងថ្ងៃកើតហេតុខ្លួនគេមិនបានចូលទៅធ្វើរការនៅការិយាល័យអង្គការទេ ពីព្រោះអតិថិជនដែលជំពាក់បំណុលអង្គការបានតេទូរសព្ទ័ ឲខ្លួនទៅទទួលយកប្រាក់ដែលពួកគេសងផ្តាច់ជាច្រើននាក់ ដូច្នេះគេក៏ធ្វើរដំណើរទៅទទួលយកប្រាក់នោះទៅ។បន្ទាប់ពីទទួលបានប្រាក់ដូចចំនួនខាងលើរួចហើយ ខ្លួនក៏យកប្រាក់ទាំងអស់នោះដាក់ចូលថង់សឺមីមួយ ហើយដាក់ក្នុងកាតាបយួរពណ៍ខ្មៅ និងដាក់លើទូកម៉ូតូជិះមកការិយាល័យ។ ជនសង្ស័យបានបំភ្លឺទៀតថាលុះធ្វើរដំណើរមកដល់ចំណុចចំការកៅស៊ូតាប៉ាវ ស្រាប់តែម៉ូតូធ្លាយខ្លួនក៏បណ្តើរម៉ូតូនោះបានប្រហែល៣០០មែត្រខ្លួនក៏ជួបជនសង្ស័យដូចមានភិនភាគខាងលើធ្វើរសកម្មភាពភ្ជង់ប្លន់យកលុយនោះតែម្តង។
ទាក់ទងនិងករណីនេះដែរលោកស្នងការរង ប្រាក់ ប៊ុនណុន បានថ្លែងបញ្ជាក់ឲបានដឹងថា បច្ចុប្បន្នយើងកំពុងសើុបអង្លេតដើម្បីរកការពិត ពីព្រោះមានចំណុចសង្ស័យថា ពុំមានករណីប្លន់កើតឡើងដូចការប្តឹងរបស់ជនសង្ស័យនោះទេ លោកបន្តថាចំណុចសង្ស័យមានទី១គ្មានសាក្សីឃើញថាប្លន់ ទី២ម៉ូតូយើងសប់មិនឃើញមានធ្លាយ ទី៣បាត់តែលុយអង្គការលុយខ្លួនឯងមិនមានបាត់ ទី៤កាបូបដាក់លុយមិនបាត់បង់ ទី៥ការគេចវេសមិនចូលការិយាល័យខុសប្រកតីតាមបទបញ្ជាររបស់អង្គការ។ល។
ជាមួយគ្នានេះ លោក ហួត វុទ្ធី ព្រះរាជអាជ្ញារ អមសាលាដំបូងខេត្តកំពង់ចាមបានថ្លែងឲដឹងថា ករណីនេះជនសង្ស័យសម្មត្ថកិច្ច ទើបនិងឃាត់ខ្លួនធ្វើរការសាកសួរនៅឡើយដោយយើងមិនទាន់ដឹងថាចោទជនសង្ស័យក្នុងបទល្មើសអ្វីនោះទេ ចាំសម្មត្ថកិច្ចធ្វើរការរួចបញ្ជូនមកតុលាការទើបយើងចោទប្រកាន់បាន៕វណ្ណះ