នគរបាលខេត្តមណ្ឌលគិរីចាប់ខ្លួនបុរស៤នាក់សង្ស័យពាក់ពន្ធ័ករណីឃាដកម្ម

ចែករំលែក៖

មណ្ឌលគិរី ៖ បុរសជាជនសង្ស័យ​ចំនួន​៤នាក់​ ត្រូវ​បាន​​សមត្ថកិច្ច​នគរបាលព្រហ្មទណ្ឌ​នៃស្នង​ការនគរបាល​ខេត្តមណ្ឌលគិរី ​ចាប់ខ្លួនកាលពីវេលា​ម៉ោង​១៩និង២០​នាទីថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០១៥ពាក់ពន្ធ័ករណី ​​រួម​គំនិត​គ្នា​ប្រព្រឹត្តឃាដកម្មយ៉ាងសាហាវឃោរឃៅ​ ទៅលើជនរង​គ្រោះ​ចោទ​ថា ​ចេះ​អាប ធ្មប់​។

លោកវរះសេនីយ៍ឯក សូ សុវណ្ណ ស្នងការរងនិងជាប្រធានការិយាល័យព្រហ្មទណ្ឌ​នៃស្នង​ការដ្ឋាននគរបាលខេត្ត​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែលសមត្ថកិច្ចចាប់ខ្លួនទី១​.ឈ្មោះ ញែង ព្យើប ភេទ​ប្រុស អាយុ​២៥​ឆ្នាំ​​ទី​២.​ឈ្មោះ​ពុក ភិត ភេទ​ប្រុស​អាយុ​៤០ឆ្នាំ​​ ទី​៣.​ឈ្មោះ    ផ្យុ​ក គា ភេទ​ប្រុស​អាយុ១៨ឆ្នាំ​ និង​ទី៤.​ឈ្មោះ ​ឈួន ភេទប្រុសអាយុ ជនសង្ស័យ​​​ទាំង​បួន​​នាក់​ជាជន​ជាតិព្នង​មុខរបរកសិករមានទីលំនៅភូមិកើតហេតុខាងលើ។  បច្ចុប្បន្នជន​សង្ស័យទាំង៤នាក់ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​បញ្ជូន​មកកាន់​ការិយាល័យ​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់​ស្នងការដើម្បី​សាកសួរកសាងសំណុំរឿងចាត់ការ​តាមផ្លូវ​ច្បាប់។                                                               ​​

សូមបញ្ជាក់ផងដែរហេតុ​ការណ៍ឃាដកម្មខាងលើនេះ​បាន​កើតឡើង​កាលពី​ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៥ វេលា​ម៉ោង​២២យប់​ ក្នុងភូមិ​ពូ​កេស ឃុំ​មេ​ម៉​ង់ ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិ​រី​ជនរងគ្រោះ ឈ្មោះ ព្រា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ​ជនជាតិព្នងមាន​មុខរបរ​ជា​កសិករ​រស់នៅ​ភូមិ​កើតហេតុ​ខាងលើ៕ដោយ ឦសាន

20150707201031

...

kk

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print