អាជ្ញាធរ​ រាជធានី​ភ្នំពេញ​ ទំលាក់​ផែនការ​គ្រប់គ្រង​សំរាម​ទៅ​ឲ្យ​ថ្នាក់​ខណ្ឌ​ គ្រប់គ្រង​វិញ​

ចែករំលែក៖

​ភ្នំពេញ​៖​ អាជ្ញាធរ​រាជធានី​ភ្នំពេញ​សម្រេច​ផ្ទេរ​ភារៈកិច្ច​ទទួលខុសត្រូវ​បញ្ហា​សំរាម​ទៅ​តាម​ខណ្ឌ​ទាំង​ ១២​វិញ​ ដើម្បី​ងាយស្រួល​ក្នុង​ការ​គ្រប់គ្រង​សំរាម​នៅ​នឹង​មូលដ្ឋាន​របស់​ខ្លួន​អោយ​កាន់តែ​ ប្រសើរ​ ជៀស​ជាង​ពេល​មាន​បញ្ហា​ឆ្លើយ​ដាក់​គ្នា​ ។​

image_1

​សាលា​រាជធានី​ភ្នំពេញ​ត្រៀម​អោយ​អាជ្ញាធរ​ខណ្ឌ​ទាំង​១២​ ចុះហត្ថលេខា​កិច្ចសន្យា​គ្រប់គ្រង​សំរាម​ជាមួយ​ក្រុមហ៊ុន​ស៊ី​ន​ទ្រី​វិញ​នៅ​ពេល​ឆាប់ៗ​នេះ​ ដោយ​រួម​ទាំង​ផ្ទេរ​ពី​ការ​បង់ថ្លៃ​ សេវា​ប្រមូល​សំរាម​នៅ​អគ្គី​ស​នី​កម្ពុជា​ មក​បង់​នៅ​តាម​ខណ្ឌ​វិញ​ដែរ​ ដើម្បី​បង្កើន​ការ​ទទួលខុស​ ត្រូវ​រឿង​សំរាម​ឲ្យ​បាន​កាន់តែ​ល្អ​។​

​លោក​ ប៉ា​ សុ​ជាតិ​វង្ស​អភិបាល​រាជធានី​ភ្នំពេញ​បាន​ថ្លែង​ដូច្នេះ​ក្នុង​កិច្ច​ពិភាក្សា​លើ​សេចក្តី​កិច្ចសន្យា​គ្រប់គ្រង​សំរាម​រវាង​ខណ្ឌ​ទាំង​១២​ និង​ក្រុមហ៊ុន​ស៊ី​ន​ទ្រី​នៅ​ព្រឹក​ថ្ងៃ​ទី​១៨​ ខែវិច្ឆិកា​ដោយ​បាន​ចាត់​ទុក​ថា​ សំរាម​ជា​បញ្ហា​ដ៏​ធំ​ដោយ​ត្រូវ​យកចិត្តទុកដាក់​ជា​អាទិភាព​ ដើម្បី​លើកកម្ពស់​ គុណភាព​សុខភាព​អនាម័យ​បរិស្ថាន​និង​សោ​ភណ្ឌ​ភាព​រាជ​ធា​និ​ភ្នំពេញ​។​ លោក​អភិបាល​បញ្ជាក់​ថា​ ការ​ទំលាក់​ភារៈកិច្ច​ឲ្យ​ខណ្ឌ​ជា​អ្នក​ទទួលខុសត្រូវ​វិញ​នេះ​ ដោយសារ​តែ​ ខណ្ឌ​នៅ​គៀក​នឹង​ប្រជាពលរដ្ឋ​ផ្ទាល់​ដឹង​ពី​ស្ថានភាព​ទុកដាក់​សំរាម​ និង​ការ​បង្កើត​សំរាម​ ងាយស្រួល​ក្នុង​ការ​ដោះ​ ស្រាយ​។​

​គម្រោង​ផ្លាស់​ប្តូរ​រូបភាព​ថ្មី​នៃ​ការ​គ្រប់គ្រង​នេះ​ ត្រូវ​បាន​គេ​មើលឃើញ​ថា​បន្ទាប់​ពី​ការ​គ្រប់គ្រង​ សំរាម​រវាង​សាលា​រាជធានី​ភ្នំពេញ​និង​ក្រុមហ៊ុន​ស៊ិ​ន​ទ្រី​នៅ​ពុំ​ទាន់​បាន​ល្អ​ ដោយ​សំរាម​នៅ​តែ​ មាន​គំនរ​នៅ​តាម​ដងផ្លូវ​ឬ​មុខ​ផ្ទះ​ប្រជាពលរដ្ឋ​ ដែល​បាន​កើតឡើង​ពី​ការ​ប្រមូល​សំរាម​មិន​ទាន់​ មាន​ពេលវេលា​ច្បាស់លាស់​ធ្វើ​អោយ​ប្រជាពលរដ្ឋ​រអ៊ូរទាំ​និង​ថ្នាំងថ្នាក់​មក​លើ​អាជ្ញាធរ​។​

​លោក​សេង​ សា​វី​ ប្រធាន​ក្រុមហ៊ុន​ស៊ី​ទ្រី​បាន​បញ្ជាក់​ថា​ ផែនការ​ថ្មី​នេះ​នឹង​ត្រូវ​គម្រប​ដណ្តប់​ទូ​ទាំង​96​សង្កាត់​ទោះបី​នៅ​ជាយក្រុង​ក៍ដោយ​ក​ត្រូវ​ប្រមូល​សំរាម​ដែរ​ ហើយ​បង្កើត​ជា​ ទីលាន​ចាក់សំរាម​ថ្មី​ចំនួន​៣​កន្លែង​ផ្សេង​ទៀត​ក្រៅពី​ទីលាន​ចាក់សំរាម​ដង្កោ​ គឺ​មាននៅ​ក្នុង​ខណ្ឌ​ សែន​សុខ​ ខណ្ឌ​ជ្រោយចង្វារ​ និង​ខណ្ឌ​ច្បារ​អំពៅ​។​

​សូម​បញ្ជាក់​ថា​ ៖​ កិច្ចសន្យា​គ្រប់គ្រង​សំរាម​រវាង​ខណ្ឌ​ និង​ក្រុមហ៊ុន​ស៊ី​ន​ទ្រី​ នឹង​ធ្វើ​ឡើង​១០​ឆ្នាំ​ ម្តង​។​ ដោយឡែក​ក្នុង​មួយ​ថ្ងៃៗ​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ​បា​នប​ញ្ជេ​ញ​សំរាម​ដឹក​ទៅ​កាន់​ទី​ លាន​ចាក់សំរាម​ដង្កោរ​ចាប់ពី​១៥០០​តោន​ ដល់​១៨០០​តោន​ ៕​

image

...

ដោយ៖ សំរិត​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print