ហុងដាវ៉េវប្រលះហុងដាឌ្រីមសេ១២៥របួសធ្ងន់២នៅក្រុងបាវិត

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរស២នាក់រងរបួសធ្ងន់ដោយសារករណីគ្រោះថ្នាក់ចរាចរណ៏រវាងម៉ូតូបើកបញ្ច្រសទិសគ្នា កាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៥ លើផ្លូវជាតិលេខ១ ត្រង់ចំណុចភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ។

received_1254254131267206

យោងតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានអោយដឹងថា មុនពេលកើតហេតុមានម៉ូតូ១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1A-9999 បើកបរដោយឈ្មោះហួត សុខា អាយុ៤៨ឆ្នាំ មុខរបរ​កសិករ​រស់នៅភូមិ តាពៅ សង្កាត់បាវិត ក្រុងបាវិត ធ្វើដំណើរតែម្នាក់ឯងពីកើតមកលិចលើកំណាត់ផ្លូវជាតិលេខ១ហើយក៏បានបត់ឆ្វេងខ្វះការប្រុងប្រយ័ត្នបណ្ដាលអោយម៉ូតូមួយគ្រឿងម៉ាកវ៉េវ ពណ៌ខ្មៅពាក់ស្លាកលេខវ់ៀតណាម៦២​Y១-២៥៣៨ បើកបរដោយឈ្មោះជួប ចិត្ត អាយុ២៥ឆ្នាំ មុខរបរ​កម្មករ​ រស់នៅស្រុកមេមត់ ខេត្តកំពង់ចាម បើកបញ្ច្រសទិសគ្នាចាប់ហ្វ្រាំងមិនទាន់ក៏បុកគ្នាយ៉ាងពេញទំហឹងដួលរណូករណែលពេញផ្លូវតែម្ដង ។

ក្រោយកើតហេតុប្រជាពលរដ្ឋក៏បានរាយការណ៏មកសមត្ថកិច្ចនគរបាលក្រុងបាវិតមកអន្តរាគមន៏និងលើកភាគីទាំងសងខាងមកសង្គ្រោះនៅគ្លីនីកឯកជនប៉ុន្តែដោយសភាពធ្ងន់ធ្ងរក៏បញ្ជូនបន្តទៅព្យាបាលនៅប្រទេសវៀតណាម ។ រីឯវត្ថុតាងម៉ូតូទាំង២គ្រឿងត្រូវបានសមត្ថកិច្ចនគរបាលអូសមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលសង្កាត់បាវិត ដើម្បីចាត់ការតាមច្បាប់ ។

សមត្ថកិច្ចនគរបាលក្រុងបាវិតបានប្រាប់ថាមូលហេតុដែលបង្កអោយមានករណីគ្រោះថ្នាក់ចរាចរណ៏នេះកើតឡើងដោយសារ ម៉ូតូម៉ាកហុងដាសេ១២៥បើកបរឈ្មោះហួត សុខាបត់ឆ្វេងខ្វះការប្រុងប្រយ័ត្ន ៕

received_1254254221267197 received_1254254151267204received_1254254221267197 received_1254254151267204

...

ដោយ៖ យឹម សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print