ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ទទួលអំណោយម៉ូតូ៤៩គ្រឿងជាលើកទី៤ពីសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រី្តក្រសួងមហាផ្ទៃ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ លោក ឧត្តមសេនីយ៍ទោ សារុន ចាន់ធី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ទទួល និងប្រគល់ម៉ូតូចំនួន ៤៩គ្រឿងរួមទាំងមួកសុវត្ថិភាពផងដែរជូនដល់នគរបាលប៉ុស្ដិ៍រដ្ឋបាល ដែលជាអំណោយរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រី្តក្រសួងមហាផ្ទៃ ហើយមធ្យោបាយទាំងនេះ​ ក៏ជាលើកទី៤ហើយដែរដែលយើងទទួលបាន ។

ពិធីទទួលប្រគល់ម៉ូតូ និងមួកសុវត្ថិភាពជូនដល់នគរបាលប៉ុស្តិ៍រដ្ឋជាមធ្យោបាយខាងលើនេះ ប្រារពឡើងនាព្រឹកថ្ងៃសុក្រ ៨កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក្រ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ នៅស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ស្ថិតក្នុងភូមិចំការចេកខាងជើង សង្កាត់ផ្ទះព្រៃ ក្រុង-ខេត្តពោធិ៍សាត់ ។

ក្នុងឱកាសនោះដែរលោក ឧត្តមសេនីយ៍ទោ សារុន ចាន់ធី ស្នងការដ្ឋាននគរបាលមានប្រសាសន៍ថា នេះជាមធ្យោបាយសម្រាប់មន្រ្តីនគរបាលរដ្ឋបាលរបស់យើង ដើម្បីសំរួលការងាររវាងប្រជាពលរដ្ឋឲ្យដូចអណ្ដាត់ និងធ្មេញ់នៅក្នុងមូលដ្ឋានរៀងៗខ្លួន ហើយម៉ូតូចំនួន ៤៩គ្រឿងរួមទាំងមួកសុវត្ថិភាពចំនួន ៤៩មួកដែរនេះ ​ ក៏ជាលើកទី៤ហើយដែរដែលយើងទទួលបានជាអំណោយដ៍ថ្លៃថ្លាសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រី្តក្រសួងមហាផ្ទៃ ។

លោក ឧត្តមសេនីយ៍ទោបន្តទៀតថា ដូច្នេះម៉ូតូជាមធ្យោបាយដែលយើងទទួលបានទាំងនេះ យកទៅចេះថែរក្សាឲ្យដូចជាកម្មសិទ្ធផ្ទាល់ខ្លួនអញ្ចឹងនោះដែរ ហើយពិសេសជាងនេះទៀតនោះការប្រើប្រាសឲ្យចំទិសដៅ ក្នុងនាមជាកងកម្លាំងមន្រ្តីនគរបាលយុត្តិធម៌ ជៀសវាងមានការថ្នើងថ្នាក់រវាងប្រជាពលរដ្ឋនៅមូលរបស់ខ្លួន នេះជាតួនាទីរបស់ខ្លួនហើយ​ ក៏ជាតម្រូវការថ្នាក់ដឹកនាំនោះដែរ៕ ប៉ឹម​ ពិន


ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print