លោកម៉ៅ ដារ៉ា ស្នងការនគបាលខេត្តអញ្ចើញ ចែកម៉ូតូម៉ាកស្មាស់រើវ៉ូសេរី ២០១៨ចំនួន៣៤គ្រឿង ដល់ប៉ុស្តិ ក្នុងស្រុកនឹងក្រុងចំនួន៣៤ឃុំ នឹងសង្កាត់ក្នុងស្រុកនឹងក្រុងទាំងប្រាំ

ចែករំលែក៖

ស្ទឹងត្រែងៈ លោកឧត្តមសេនិយ៍ទោម៉ៅ ដារ៉ា ស្នងការនគបាលខេត្ត លោក ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត អញ្ចើញជាអធិប្បតី ស្នងការរងអញ្ចើញចូលរួមជាភ្ញាវគិត្តិយស្ស នឹងមន្ត្រីនគបាលក្នុងស្រុកទាំងប្រាំ រួមទាំងប៉ុស្តិ៍៣៤ឃុំ សង្កាត់ ក្នុងការបែងចែកម៉ូតូស្មាក់ (រ៉េ វ៉ូ) ចំនួន៣៤គ្រឿង សេរី២០១៨ ដល់ឃុំនិមួយៗ ចំណុះឲ្យស្រុកនឹងក្រុងទាំងប្រាំ ក្នុងខេត្ត នៅព្រឹកថ្ងៃសុក្រ៨កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែកក្តដា ឆ្នា២០១៨ នៅទីលានមុខស្នងការនគបាលខេត្តស្ទឹងត្រែង។

ក្នុងឱកាសនេះលោកឧត្តមសេនិយ៍ទោម៉ៅ ដារ៉ា ស្នងការនគបាលខេត្ត បានមានប្រសាសន៍នែនាំដល់ នាយនគបាលខេត្តនឹងមន្ត្រីនគបាល នគបាលប៉ុស្តិដែលមានវត្តមានក្នុងពេលនេះថា ម៉ូតូទាំង៣៤គ្រឿងសេរី២០១៨នេះ ជាអំណោយរបស់ឧប្បនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោមសរ ខេង នៃអគ្គស្នងការនគបាលជាតិ ចែកជូនដល់មន្ត្រីនគបាលប៉ុស្តិទាំង៣៤ឃុំសង្កាត់ នឹងជូនដល់ប៉ុស្តិទាំង៣៤ ក្នុង១ប៉ុស្តិបាន១គ្រឿង បំពាក់គ្រឿងបំលាស់នឹងសំភារៈកូនសោរសំរាប់ផ្លាសប្តូរ នឹងស្លាកលេខនគបាលជាស្រាច់ សម្រាប់ជីះបំពេញការងារ ការពារសន្តិសុខសណ្ឌាប់ធ្នាប់ ក្នុងពេលយុទ្ធនាការឃោសនាបោះឆ្នោត នឹងពេលកំពង់បោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រនិតិកាលទី៦ខាងមុខនេះ។

លោកបានបន្តទៀតថា នាយនគបាលនឹងមន្ត្រីនគបាលទាំងអស់ ត្រូវធ្វើយ៉ាងណាត្រៀមលខណៈឲ្យបាន១% ដែលថ្នាក់លើបានប្រគល់ឲ្យ ដើម្បីភូមិឃុំមានសុវត្ថភាព ៩ចំណុចការពាររាល់បទល្មើសទាំងអស់ ដែលកើតមានមុនពេលបោះឆ្នោត នឹងកំពង់បោះឆ្នោត នឹងក្រោយពេលបោះឆ្នោត ជូនភូមិឃុំរបស់ខ្លួនឲ្យបាន១% រាល់បទល្មើកើតមានត្រូវធ្វើយ៉ាងណា រាយការណ៍មកថ្នាក់លើរបស់ខ្លួនជាបន្ទាន់ មិនត្រូវបិតទុករបាយការណ៍ ឬយ៉ើតយ៉ាវធ្វើឲ្យស្ទះការងារទាំងនោះឡើយ ដើម្បីងាយស្រួលថ្នាក់លើ។

ក្នុងឱកាស់នេះផងដែរ លោក ម៉ុម សារឿន​​ អភិបាលខេត្ត បានមានប្រសាសន៍នែនាំបន្ថែមដល់នាយនគរ​បាលទាំងអស់ត្រូវធ្វើយ៉ាងណាត្រូវអនុវត្តន៍ ទៅតាមកោលការរបស់ថ្នាក់លើ ដែលបានប្រគល់ឲ្យ ជាពិសេសការពារនាយករដ្ឋមន្ត្រីស្របច្បាប់ នឹងម៉ូតូដែលទើបទទួលបាន ត្រូវចេះថែទាំឲ្យបានល្អជៀសវាងខូចខាតឬបាត់បង់ ដើម្បីការពារក្នុងពេលយុទ្ធការឃោសនារកសំឡេងឆ្នោត នឹងកំពង់បោះឆ្នោតជ្រើសតាំងតំណាង រាស្ត្រនិតិកាលទី៦ ដើម្បីជៀសវាស់ ក្រែងមានជនអគ្គតិមកញ៉ួុះញ៉ុង ឬបំពោងនាំឲ្យមានការរំខានដល់ដំណើការបោះ។

ក្រោយពេលចប់អង្គពិធីរួចមកឯកឧត្តម ស្នងការខេត្តនឹងលោកអភិបាលខេត្ត អញ្ចើញប្រគល់កូនសោរម៉ូតូនឹងម៉ូតូ ជូនដល់មេប៉ុស្តិម្នាក់១គ្រឿងៗរួចធ្វើកិច្ចសន្យា ធានាខុសត្រូវការពារថែទាំ មិនឲ្យបាត់បង់ឬខូច ខាតឬធ្លាក់ទៅលើ អ្នកផ្សេងដែលជាមិនម៉ែននគបាលប៉ុស្តិ យកទៅធ្វើសកម្មភាពគំរាមគំហែងដល់បងប្អូនស្លូតត្រង់ នឹងធ្វើខ្យុះធ្វើភ្លៀងនាំឲ្យខូចស្ថាប័ណ្ណនគបាលជាតិ ៕  ដោយ ៖ មាស សុផាត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print