ទស្សនាវដ្តី Times បានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយបានផ្សាយរូបភាព លោកត្រាំនិងលោកពូទីន ក្នុងមុខតែមួយនៅលើក្របទស្សនាវដ្តី ។
រូបភាពត្លុកខាងលើ បានចេញផ្សាយ នៅខែកក្កដានេះ ក្រោយជំនួបរវាងលោកត្រាំនឹងលោកពូទីន។ ខ្លឹមសារ ដែលទស្ស នាវដ្តីខាងលើ ចង់លើកឡើងគឺថាលោកត្រាំនិងលោកពូទីន គឺតែមួយទាំងនោះ ហើយបានជាលោកត្រាំ មិនបានចោទ ប្រកាន់ឬថ្កោលទោសរុស្ស៊ី ពីរឿងអ្វីមួយ នៅក្នុងជំនួបនោះឡើយ។
មិនតែប៉ុណ្ណោះ ទោះបីរងការរិះគន់ពីក្រុមអ្នកនយោបាយអាមេរិក និងមហា ជនក្តី ក៏ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអញ្ជើញប្រធានាធិប តីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បំពេញដំណើរទស្សនកិច្ចមកកាន់សហរដ្ឋអាមេរិក នៅរដូវស្លឹកឈើជ្រុះខាងមុខនេះ។
ថ្លែងនៅលើ Twitter នៅថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ អ្នកនាំពាក្យសេតវិមាន លោក ស្រី Sarah Sanders បានឱ្យដឹងថា ការ ពិភាក្សាលើការរៀបចំដំណើរទស្សនកិច្ច របស់លោក ពូទីន មកកាន់ទីក្រុងវ៉ាស៊ីន តោន កំពុងចាប់ផ្ដើមដំណើរការហើយ។ លោកស្រី Sanders បានគូសបញ្ជាក់បន្ថែម ដូច្នេះថា៖ «បួនថ្ងៃក្រោយបង្កភាពភ្ញាក់ ផ្អើលដល់ពិភពលោក តាមរយៈការអង្គុយ ទល់មុខ លោក ពូទីននៅក្នុងទីក្រុងហែល ស៊ីនគី ប្រទេសហ្វាំងឡង់ លោកប្រធានា ធិបតីត្រាំ បានស្នើឱ្យទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Bolton ចេញលិខិតអញ្ជើញមេដឹកនាំរុស្ស៊ីមកធ្វើទស្សនកិច្ចនៅវ៉ាស៊ីនតោន»។
ប៉ុន្តែមកទល់នឹងពេលនេះ ខាងភាគី រុស្ស៊ីមិនទាន់ធ្វើការអត្ថាធិប្បាយជុំវិញការរៀបចំជំនួបជាលើកទី២ រវាងលោកត្រាំ នឹងលោក ពូទីន នៅឡើយទេ ខណៈ គ្រាន់តែជំនួបកាលពី៤ថ្ងៃមុន ក្នុងទីក្រុង ហែលស៊ីនគី លោក ដូណាល់ ត្រាំ ត្រូវបាន សាធារណមតិអាមេរិក រិះគន់យ៉ាងចាស់ដៃ ទាក់ទិននឹងការបរាជ័យក្នុងការដាក់សម្ពាធ និងថ្កោលទោសលោកពូទីន ក្នុងសំណុំ រឿង ចោទប្រកាន់ថារុស្ស៊ីលូកដៃចូលក្នុង កិច្ចការបោះឆ្នោតអាមេរិក កាលពីឆ្នាំ ២០១៦៕ ម៉ែវ សាធី