ក្រុមហ៊ុនធំៗនៅសហរដ្ឋអាមេរិកប្តេជ្ញាបង្កើន ការងារធ្វើតាមបំណងរបស់ប្រធានាធិបតីដូណាល់ត្រាំ

ចែករំលែក៖

ក្រុមហ៊ុនធំៗជាច្រើននៅអាមេរិក កំពុងតែ អនុវត្តទៅតាមគោលនយោបាយបង្កើតការងារធ្វើបន្ថែមដល់ពលរដ្ឋអាមេរិក តាមការចង់បានរបស់ប្រធានាធិបតី ដូណាល់ ត្រាំ។ក្នុងចំណោមក្រុមហ៊ុន ដែលអាចបង្កើតការងារធ្វើបានច្រើនក្នុងនោះមានក្រុមហ៊ុន ផលិតយន្តហោះ ប៊ូអុីង និងក្រុមហ៊ុនផលិតអាវុធការពារជាតិ Lock heed Martin ជាដើម។
កន្លងមកថ្មីៗ ក្រុមហ៊ុនផលិតយន្តហោះ លំដាប់កំពូលរបស់អាមេរិក Boeing Co. បានឲ្យដឹងថា ខ្លួនកំពុងគាំទ្រការអំពាវរបស់ប្រធានាធិបតីលោក ដូណាល់ ត្រាំ ដែល ចង់ឲ្យមានការបង្កើនចំនួនការងារឲ្យកាន់ច្រើនថែមទៀត តាមរយៈការសន្យាថា នឹងបង្កើតឱកាសការងារសម្រាប់ពលករអាមេរិកប្រមាណ ១០០,០០០កន្លែង នៅក្នុង អំឡុងពេល៥ឆ្នាំខាងមុខ។

ក្រុមហ៊ុន Boeing បានឲ្យដឹងទៀតថា នាពេលកន្លងមកនេះខ្លួនបានបណ្តាក់ទុន វិនិយោគក្នុងចំនួនទឹកប្រាក់ ៣០០លាន ដុល្លារ ទៅលើបណ្តាបុគ្គលិកក៏ដូចជាសហគមន៍របស់ក្រុមហ៊ុនដោយ ១០០លាន ដុល្លារ ក្នុងនោះត្រូវបានចំណាយដោយផ្តោតទៅលើការអភិវឌ្ឍនៃកម្លាំងពល កម្ម។
គួរជម្រាបថា សេចក្តីប្រកាសរបស់ក្រុម ហ៊ុន Boeing គឺជាគាំទ្រមួយសម្រាប់ការ ប្តេជ្ញារបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលមានគោលដៅបង្កើន អត្រានៃចំនួនអ្នកមានការងារធ្វើ នៅចំពេលដែលសេដ្ឋកិច្ចរបស់មហាអំណាចពិភពលោកនេះត្រូវលោក ត្រាំ អួតអាងថា មានភាពប្រសើរខ្លាំងលើសពីពេលណាៗទាំងអស់។

ជាមួយគ្នានោះដែរ ក្រុមហ៊ុនផលិត សព្វាវុធ យោធាអាមេរិក ក៏នឹងបង្កើនការងារធ្វើបន្ថែមទៀតផងដែរ ក្រោយពេល ដែលក្រសួងការពារជាតិ បាន កក់ទិញ អាវុធជាច្រើនបន្ថែមទៀត ក្នុងនោះ មាន នាវាចម្បាំងជាដើម។ កន្លងមកថ្មីៗក្រុមហ៊ុននេះបានចុះកុងត្រា ផលិតនាវាសម្រាប់ ទាហានជើងទឹកអាមេរិកមានតម្លៃ៤០០ លានដុល្លារ ។
ក្រុមហ៊ុនរ៉ាប់រងខាងផ្នែក ផលិតអាវុធ សម្រាប់វិស័យ ការពារជាតិរបស់ពិភព លោក Lockheed Martin បានចុះកិច្ចព្រមព្រៀងការងារថ្មីមួយ ជាមួយនឹងរដ្ឋាភិបាល អាមេរិក ដើម្បីផលិតនាវាចម្បាំងជាច្រើនគ្រឿងទៀត តម្រូវទៅនឹងទីតាំងឈរជើងជាច្រើនរបស់ខ្លួន និងដើម្បីឱ្យខ្លួនមានសមត្ថភាពក្នុងការបញ្ជា ប្រតិបត្តិការនានាបាន ឆាប់រហ័សជាងមុន ។

យោងតាមក្រសួងការពារជាតិ អាមេរិក បានឱ្យដឹងថា ក្រុមហ៊ុន Lockheed Martin Corpទើបតែបានទទួលកិច្ចសន្យាជាទឹកប្រាក់រហូតទៅដល់៤៥០,៧លានដុល្លារ ពីកងទ័ពជើងទឹកសហរដ្ឋអាមេរិក កាលពី ថ្ងៃទី១៦ខែកក្កដា។ កិច្ចសន្យារយៈពេលប្រាំពីរឆ្នាំនេះមានទំនាក់ទំនង ទៅជាមួយ នឹងការគាំទ្រជាពិសេស ការផលិតនាវា ប្រយុទ្ធ ជាច្រើនគ្រឿងផងដែរ។

ខណៈដែលផ្នែកតូចមួយ នៃការងារនឹង កើនឡើងនៅ Orlando ជាកន្លែងដែល ក្រុមហ៊ុន Lockheed Martin មានបុគ្គ លិកជាង ៧.០០០នាក់នោះក៏មាន ទីតាំង ២០ផ្សេងទៀត នៅទូទាំងសហរដ្ឋអាមេរិក និងក្រៅប្រទេស នឹងទទួលបានកិច្ចសន្យា មួយផងដែរ៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print