រុស្ស៊ីស្នើរអាមេរិក ដោះលែង​ស្រីស្អាតដែលសង្ស័យថាជាចារនារី

ចែករំលែក៖

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី បានចាត់ទុកថាសកម្មភាព ចាប់ខ្លួននាង​ Maria Butina ​គឺជារឿងមិនអាចទទួលយកបានឡើយ។

សារព័ត៌មាន​ Sputnik ​បានដកស្រង់ប្រភពព័ត៌មានពីក្រសួងការបរទេសរុស្ស៊ីបានផ្សាយថា ៖ រដ្ឋមន្ត្រី Sergei Lavrov ​បានបញ្ជាក់ថា «សកម្មភាព ចាប់ពលរដ្ឋ រុស្ស៊ី នាង​ Maria Butina ​នៅអាមេរិក ដោយចោទប្រកាន់ថាជាចារនារី គឺជារឿង មិនអាចទទួលយកបានឡើយ​ ហើយអាមេរិក ចាំបាច់ត្រូវតែដោះលែងឲ្យបានឆាប់បំផុត ។
លោក​ Lavrov ​បានជួបពិភាក្សាតាមទូរស័ព្ទ ជាមួយ​រដ្ឋមន្ត្រីការបរទេសអាមេរិក លោក​ Mike Pompeo ​លើបញ្ហាខាងលើ។

តាមការប្រកាសរបស់ក្រសួងការបរទេសរុស្ស៊ី ក្រោយកិច្ចប្រជុំ អាមេរិករុស្ស៊ី នៅទីក្រុង​ Helsinki ​កាលពីថ្ងៃទី​១៦ខែកក្កដា រដ្ឋមន្ត្រីការបរទេសប្រទេសទាំងពីរ ក៏បានពិភាក្សាលើបញ្ហា ធ្វើឲ្យប្រសើរឡើងនៅទំនាក់ទំនង ទ្វេភាគី ពឹងផ្អែកទៅលើ តម្លាភាព និងទទួលបានផលប្រយោជន៍ស្មើគ្នា។

នៅក្នុងលិខិតដែលបានប្រកាស កាលពីថ្ងៃទី ២២ខែកក្កដា លោក​ Mikhail Fedotov ប្រធាន គណកម្មការសិទ្ធិមនុស្សរុស្ស៊ី បានស្នើរដល់ គណកម្មការសិទ្ធិមនុស្ស​អាមេរិក ចាត់វិធានការការពារ​ ផលប្រយោជន៍របស់ពលរដ្ឋរុស្ស៊ី នាង​ Maria Butina ​ដែលត្រូវអាមេរិកចាប់ខ្លួន។

គណកម្មការសិទ្ធិមនុស្សរុស្ស៊ីបានយកចិត្តទុកដាក់យ៉ាងខ្លាំង ដល់​ជោគវាសនារបស់នាង Maria Butina ​។ អាមេរិក ត្រូវតែ ការពារសិទ្ធិសេរីភាព របស់ពលរដ្ឋរុស្ស៊ី ហើយដោះលែងជាងបន្ទាន់ផងដែរ។ នាង Maria Butina ​អាយុ​២៩ឆ្នាំ ជាអតីតនិស្សិតជនជាតិរុស្ស៊ី បានបញ្ចប់ការសិក្សា នៅមាហាវិទ្យាល័យ American ​ក្នុងទីក្រុងវ៉ាស៊ីនតោន ។

កាលពីថ្ងៃទី​១៥ខែកក្កដា នាង Maria Butina ​ត្រូវបានអាមេរិកចាប់ខ្លួនដោយចោទប្រកាន់ថា មានសកម្មភាពចារកម្ម នៅអាមេរិក ។ នាង ត្រូវប្រឈមមុខនិង ការដាក់ទោសជាប់ពន្ធនាគា​១៥ឆ្នាំ ប៉ុន្តែនាងបានច្រានចោលរាល់ការចោទប្រកាន់ខាងលើ។

ការចាប់នារីដ៏ស្រស់ស្អាតរបស់រុស្ស៊ី ត្រូវបានអ្នកវិភាគរុស្ស៊ីលើកឡើងថា​ជាសកម្មភាព បង្ករឲ្យទំនាក់ទំនងអាមេរិករុស្ស៊ីប្រឈមមុខតានតឹង ក្រោយជំនួប​រវាងលោកត្រាំនិងលោកពូទីនទទួលបានជោគជ័យមក។

កន្លងមក ប្រធានាធិបតីរុស្ស៊ីក៏បានរិះគន់ដល់មន្ត្រីអាមេរិកមួយចំនួន ដែលធ្វើពលីកម្មទំនាក់ទំនងអាមេរិក-រុស្ស៊ី។ លោកត្រាំ ដែលបានធ្លាក់ខ្លួនរងការទិតៀនគ្មានប្រណី ក្នុងប្រទេសគាត់ ដោយមកពីគោលជំហរគាត់ ចង់សម្រុះសម្រួលជាមួយរុស្ស៊ី។

កន្លងមកនៅក្នុងកិច្ចប្រជុំ មន្ត្រីការទូត រុស្ស៊ី ដែលមានសមាជិក ប្រមាណ​២០០នាក់ចូលរួម ប្រធានាធិបតីរុស្ស៊ីលោកពូទីន បានបញ្ជាក់ថា នៅអាមេរិក មាន កម្លាំងបានធ្វើពលីកម្មដល់ទំនាក់ទំនង អាមេរិក រុស្ស៊ីដើម្បីបំពេញមហិច្ឆតារបស់ខ្លួន នៅក្នុងនយោបាយ។ លោកពូទីនបានបញ្ជាក់ថា កម្លាំងទាំងនេះ “ ត្រៀមធ្វើពលីកម្ម ផលប្រយោជន៍ពួកសម្ព័ន្ធមិត្តខ្លួន និងថែមទាំង ការធានាដល់សន្តិសុខ ខ្លួនផ្ទាល់ទៅផង”។

លោកពូទីន គូសបញ្ជាក់ថា បើមិនចាប់ផ្តើមតាំងពីឥឡូវ ធ្វើការងារ ឆ្ពោះទៅពន្យារធរមានសន្ធិសញ្ញានេះទេ នោះក្នុង១ឆ្នាំកន្លះទៀត វានឹងលែងមានសុពលភាព។ លោកពូទីន សង្កត់ធ្ងន់ថា ចំពោះ​ពួកគេ ផលប្រយោជន៍ គណបក្សគេ បែរទៅជាសំខាន់ជាង ផលប្រយោជន៍ជាតិអាមេរិកាំង ទៅទៀត។ គាត់អះអាងថា ទោះយ៉ាងណាក្តី ក៏រុស្ស៊ីស្ថិតនៅបើកចំហ សម្រាប់ ការបង្កើនទំនាក់ទំនង ជាមួយ ស.រ.អា. ដោយឈរលើ មូលដ្ឋាន ស្មើភាព និង អត្ថប្រយោជន៍ ទៅវិញទៅមក។

បុរសខ្លាំងនៅរុស្ស៊ី បន្ថែមថា ម៉ូស្គូ ត្រូវការឲ្យមានរបៀបវារៈថ្មី ដែលវិជ្ជមាន តម្រង់ទៅបំពេញឲ្យបានរួច ការងាររួមគ្នា រកឲ្យឃើញចំណុចដែលត្រូវគ្នា។ ប្រាកដណាស់ ដែលយើងបាននិយាយអំពីរឿងនេះ ពេលជួបដោយផ្ទាល់ កាលពីដើមសប្តាហ៍នេះ ក្នុងរដ្ឋធានីហ្វាំងឡង់ ជាមួយលោកប្រធានាធិបតី ស.រ.អា. ដូណាល់ ត្រាំ។ មិនមែនតែប្រជាជនយើងទាំងពីរប៉ុណ្ណោះទេ តែពិភពលោកទាំងមួល ដែលប្រាថ្នាចង់បាន។ លោកពូទីន បានបញ្ចប់សេចក្តីថា ក្នុងឋានៈជាមហាអំណាចនុយក្លេអ៊ែរពីរធំជាងគេ រុស្ស៊ី និង ស.រ.អា.មាននាទីទទួលខុសត្រូវពិសេស ចំពោះស្ថិរភាពយុទ្ធសាស្ត្រ និង សន្តិសុខ នៅក្នុងលោក៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print