យុវជន​៤​នាក់​ជិះ​ម៉ូតូ​២​នាក់​ជិះ​ម៉ូតូ​ចេញពី​ផឹក​ឈប់​បត់ជើងតូច​ត្រូវ​ជនសង្ស័យ​៥​នាក់​ប្លន់​យក​ម៉ូតូ​បាត់​មួយ​គ្រឿង​

ចែករំលែក៖

​ភ្នំពេញ​៖​ ជនសង្ស័យ​មាន​គ្នា​៥​នាក់​ជិះ​ម៉ូតូ​២​គ្រឿង​ប្រដាប់​ដោយ​ដំបង​ឆក់​បាន​ធ្វើ​សកម្មភាព​ឆក់​និង​ប្លន់​យក​ម៉ូតូ​ពី​យុវជន​មាន​គ្នា​៤​នាក់​ជិះ​២​គ្រឿង​ខ​ណះ​ចេញពី​កន្លែង​ផឹកស៊ី​ហើយ​ឈប់​ម៉ូតូ​តាម​ផ្លូវ​បត់ជើងតូច​ បាន​សម្រេច​មួយ​គ្រឿង​គេចខ្លួន​បាត់​ដោយ​សុ​វត្តិភាព ​។​

IMG_8970

​ហេតុការណ៍​នេះ​បង្ក​អោយ​មា​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​២​និង​៤០​រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​១៩​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង​ ក្នុងភូមិ​ចោម​ចៅ​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ​សែន​ជ័យ ​។​

​ជន​រង​គ្រោះជា​មា្ច​ស់មូ​តូ​ដែល​ត្រូវ​ជនសង្ស័យ​ប្លន់​យក​ទៅ​នោះ​ ឈ្មោះ​ភឹ​ម​ ប្រុស​ ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ​ មុខរបរ​ជាង​ផ្សារ​ដែក​ ស្នាក់​នៅ​សង្កាត់​ស្ទឹង​មាន​ជ័យ​ ខណ្ឌមានជ័យ​ មានស្រុក​កំណើត​នៅ​ឃុំ​ត្បូង​ក្រពើ​ ស្រុក​ស​ន្ទុ​ក​ ខេត្តកំពង់ធំ​ ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​ សេរី​2014​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ កំពង់ធំ​1​ J2375​ (​ប្លន់​យក​ទៅ​បាត់​) ​។​

​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ពួក​គេ​មាន​គ្នា​៤​នាក់​ ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​២​គ្រឿង​ ចេញ​មក​ពី​ផឹកស៊ី​នៅ​ម្តុំ​ស្ទឹង​មាន​ជ័យ​ ខណ្ឌមានជ័យ​ បំណង​ធ្វើ​ដំណើរ​ទៅ​ផ្ទះ​មិត្ត​ភ័​ក្ត​នៅ​សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ លុះ​ពេល​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ មាន​មិត្ត​ភ័​ក្ត​ម្នាក់​សុំ​អោយ​ឈប់​ដើម្បី​បត់ជើងតូច​ ។​ បន្ទាប់​មក​ពួក​គេ​ ក៏​នាំ​គា្ន​ឈប់​ម៉ូតូ​ក្បែរ​ចិញ្ចើម​ផ្លូវ​ទាំង​២​គ្រឿង​ ហើយ​មិត្ត​ភ័​ក្ត​ម្នាក់​ដើរទៅ​បត់ជើងតូច​នៅ​ចាំ​ម៉ូតូ​៣​នាក់​ ។​ ភ្លាម​នោះ​ស្រាប់តែ​មាន​ជនសង្ស័យ​មាន​គ្នា​ចំនួន​៥​នាក់​ ជិះ​ម៉ូតូ​២​គ្រឿង​ប្រដាប់​ដោយ​ដំបង​ឆក់​បាន​ចុច​ដាក់​រួប​គេ​ ធ្វើ​ឲ្យ​ពួក​គេ​ ភ័យ​រត់​ចោល​ម៉ូតូ​ រួច​ជន​ សង្ស័យ​ក៏​ឡើង​ជិះ​ម៉ូតូ​ចេញ​ទៅ​បាត់​ដោយ​សុវត្ថិភាព​ ។​

​ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​ក៏​បាន​ម៉ូតូ​១​គ្រឿង​នាំ​គ្នា​ជិះ​ទៅ​ដាក់​ពាក្យបណ្តឹង​ នៅ​ប៉ុស្តិ៍​នគរបាល​ចោម​ចៅ​ តែ​មិន​សមត្ត​កិច្ច​មិន​ព្រម​ទទួល​ពាក្យបណ្តឹង​ព្រោះ​ដោយ​រង​ចាំ​អោយ​ជន​រង​គ្រោះ​យក​ឯកសារ​ម៉ូតូ​គ្រប់គ្រាន់​ ទើប​ទទួល​ពាក្យបណ្តឹង​ ៕​

IMG_8971

...

ដោយ៖ សុខា​សែន​ជ័យ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print