ម៉ូតូ២គ្រឿងបុកគ្នាពេញទហឹងរងរបួសធ្ងន់ស្រាល

ចែករំលែក៖

ភ្នំពេញ៖ យុវជនម្នាក់បានរងរបួសបែកចិញ្ចើមនិង២នាក់ទៀតរងរបួស្រាលខណៈជួបគ្រោះថ្នាក់ចរាចរម៉ូតូនិងម៉ូតូបុកគ្នា។

ហេតុការនេះបានកើតឡើងកាលពីម៉ោង៦និង២០នាទីព្រឹកថ្ងៃទី២៤ខែកក្កដាឆ្នាំ២០១៨នៅលើផ្លូវណតប្រ៊ីត ស្ថិតក្នុងសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។
អ្នកឃើញហេតុការបានអដឹងថានៅមុនកើតគេឃើញយុវជនម្នាក់ជិះម៉ូតូ១គ្រឿងម៉ាកហុងដាសេ១២៥សេរីឆ្នាំ២០១៧ព័ណខ្មៅពាក់ស្លាកលេខភ្នំពេញ1GI.4713បើកបរក្នុងទិសដៅពីកើតទៅលិចឆ្លងផ្លូវលុះឆ្លងបានពាក់កណ្តាលក៍មានម៉ូតូ១គ្រឿងទៀតម៉ាកហុងដាសេ១២៥សេរីឆ្នាំ២០១៤ព័ណខ្មៅពាក់ស្លាកលេខបាត់ដំបង1P.1417 បើកបរដោយយុវជនម្នាក់និងអ្នករួមដំណើរម្នាក់ទៀតក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនគួសមហើយជាន់ហ្វាំងមិនទាន់ក៍ជ្រុលទៅបុកនិងម៉ូតូដែលបើកឆ្លងផ្លូវនោះពេញទំហឹងបណ្តាលដួលទាំងសងខាងធ្វើអោយយុវជនម្នាក់រងរបួសបែកចិញ្ចើមខាងឆ្វេងចណែកភាគីម្ខាងទៀតនិងអ្នករួមដំណើររងរបួសស្រលដោយម៉ូតូរងការខូចខាតដូចគ្នា។

ក្រោយកើតហេតុក៍មាននគរបាលផ្នែកចរាចរចុះមកធ្វើការវាស់វែងក្រោយមកភាគីទាំងពីបានចរចាដោយស្មើរគ្នាអ្នករបួសទៅព្យាបាលរបួសនិងយកម៉ូតូទៅជួសជុលដោយខ្លួនឯងរៀងៗខ្លួនបញ្ចប់នៅកន្លែងកើតហេតុ៕
ដោយ៖ តុង សីហា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print