លោកឃួង ស្រេង ដឹកនាំមន្ដ្រីជំនាញពាក់ព័ន្ធចុះពិនិត្យ ហេដ្ឋារចនាសម្ព័ន្ធ ប្រជាពលរដ្ឋនៅសហគមនអន្លង់ គង សង្កាត់ព្រៃស ដើម្បីចង់ដឹងពីតម្រូវការរបស់ពួកគាត់

ចែករំលែក៖

ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងមន្រ្ដីពាក់ព័ន្ធ ចុះពិនិត្យ ហេដ្ឋារចនាសម្ព័ន្ធសហ គមន៏អន្លង់គង ក្នុងភូមិអន្លង់គងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ ដើម្បីចង់ដឹងពីតម្រូវការរបស់ប្រជាពលរដ្ឋជិត២០០គ្រួសាររស់នៅក្នុងសហគមន៏នេះ ។ កាលពីថ្ងៃព្រហស្បតិ៏ ១៤កើត ខែទុតិយាសាឍ ឆ្នាំចសំរឹទ្ធិ ស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី២៦ ខែកក្ដដា ឆ្នាំ២០១៨ ។

ក្នុងការចុះត្រួតពិនិត្យនោះលោកអភិបាលរាជធានីបានសន្យាថា នឹងស្ថាបនាផ្លូវបេតុងចំនួន៣ខ្សែរួមនិងការដាក់លូជូនប្រជាពលរដ្ឋ ខណៈដែលផ្លូវ៣ខ្សែនេះកំពុងឈូសឆាយនៅឡើយ។

លោក ឃួង ស្រេង បានបញ្ជាក់ថា៖ ក្នុងនាមជាអាជ្ញាធរដែនដី មានភារកិច្ចមួយដែរនោះ គឺត្រូវតែចលនាប្រជាពលរដ្ឋឱ្យទៅបោះឆ្នោតនៅថ្ងៃទៅ២៩ កក្កដា ខាងមុខនេះ ហើយបើក្រោយបោះឆ្នោត ប្រជាពលរដ្ឋក្នុងសហគមន៏ នេះមានប្រឡាក់ថ្នាំជ្រលក់ដៃ ដែលបញ្ជាក់ពីការទៅចូលរួមបោះឆ្នោតហើយនោះ រដ្ឋបាលរាជធានីនឹងស្ថាបនាផ្លូវបេតុងជូនតែម្តង។

ក្រោយបញ្ចប់ការចុះសួរសុខទុក្ខប្រជាពលរដ្ឋនៅសហគមន៏អន្លង់គងហើយនោះ លោក ឃួង ស្រេង ក៏នឹងបន្ដដំណើរ ទៅសាកសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋ ដែលទទួលរង គ្រោះដោយទឹកលិចលង់ដោយទឹកជំនន់ នៅសង្កាត់សាក់សំពៅ ខណ្ឌដង្កោ ដែលប្រជាពលរដ្ឋរងគ្រោះទាំងនោះ គឺសុទ្ធិតែបាត់បង់ផ្ទះសំបែង ខូចខាត់ដំណាំស្រូវ សត្វពាហណៈ ជាច្រើនទៀតផងដែរ ៕  សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print