លោក សន វី អញ្ជើញនាំយកទានព្រះវស្សា ប្រគេនដល់វត្តចំនួន៥ នៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង

ចែករំលែក៖

  ខេត្តកំពង់ឆ្នាំង៖ ស្របពេលដែលពិធីបុណ្យចូលកាន់ព្រះវស្សា ដែលជាពិធីបុណ្យដ៏ធំមួយ នៅក្នុងសង្គមកម្ពុជា ដែលគ្រប់វត្តអារាមនៅទូទាំងប្រទេសបានប្រារព្វធ្វើឡើងគ្រប់ៗគ្នា ដោយឡែកនៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨នេះ លោក សន វី ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកទូរគមនាគមន៍កម្ពុជា តំណាង  លោកត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ រួមដំណើរដោយ លោក លោកស្រី ថ្នាក់ដឹកនាំ មន្ត្រីរាជការ អ្នកមុខ អ្នកការ ក្រោមឱវាទ បាននាំយកទយ្យទាន បច្ច័យ និងទៀនព្រះវស្សា ព្រមទាំងគ្រឿងអត្ថបរិក្ខាជាច្រើនទៀត ទៅវេរប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស នៅក្នុងវត្តចំនួន៥ រួមមាន វត្តគិរីអណ្តែត វត្តគិរីរស្មី វត្តគិរីសុវណ្ណ វត្តមានគុណ និងវត្តគិរីរតនារាម ស្ថិតនៅក្នុងឃុំត្រងិល ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដើម្បីឧបត្ថម្ភដល់ព្រះសង្ឃ នៅក្នុងរដូវបុណ្យចូលកាន់ព្រះវស្សា ដែលមានរយៈពេល៣ខែ ក្នុងគោលបំណងជួយជ្រោម ជ្រែងដល់សាសនាព្រះពុទ្ធ ជាសាសនារបស់រដ្ឋ។

   ក្នុងឱកាសនេះ លោក សន វី ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកទូរគមនាគមន៍កម្ពុជា និងលោក លោកស្រី ថ្នាក់ដឹកនាំមន្ត្រីរាជការ អ្នកមុខ អ្នកការ ក្រោមឱវាទ បានវេរប្រគេនទយ្យទាន បច្ច័យ និងទៀនព្រះវស្សា ព្រមទាំងគ្រឿងអត្ថបរិក្ខាជាច្រើនទៀត ដល់វត្តចំនួន៥ រួមមាន វត្តគិរីអណ្តែត វត្តគិរីរស្មី វត្តគិរីសុវណ្ណ វត្តមានគុណ និងវត្តគិរីរតនារាម ស្ថិតនៅក្នុងឃុំត្រងិល ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដោយក្នុង១វត្តៗ ទទួលបាន បច្ច័យសម្រាប់កសាងវត្តចំនួន៦៥០០០០រៀល ទៀនព្រះវស្សា១គូរ អង្ករ១បាវ  ត្រីខ១យួរ មី១កេស តែកញ្ចប់ធំ១កញ្ចប់ ស្ករស២គីឡូក្រាម ទឹកដោះគោ៦កំប៉ុង ទឹកស៊ីអ៊ីវ១យួរ ទឹកត្រី១យួរ ទឹកក្រូច២កេស  ទឹកសុទ្ធ២កេស និងបានប្រគេនបច្ច័យ និងសាដក់ ដល់ព្រះសង្ឃចំនួន១០អង្គ ដោយក្នុង១អង្គៗ បច្ច័យ១០ម៉ឺនរៀល  និងសាដក់១កញ្ចប់។ 

ទៀនចំណាំព្រះវស្សា និងគ្រឿងអត្ថបរិក្ខាផ្សេងៗមានសារៈសំខាន់ណាស់សំរាប់ព្រះសង្ឃគ្រប់វត្តទូទាំងប្រទេសកម្ពុជា នៅក្នុងការចូលកាន់ព្រះវស្សារយៈពេល៣ខែនេះ។

   ពុទ្ធសាសនូបបឋម និងប្រជាពុទ្ធបរិស័ទ ដែលមានជំនឿក្នុងវិស័យព្រះពុទ្ធសាសនា តែងបានរៀបចំពិធីនេះឡើងជារៀងរហូតមក គឺតាំងពីសម័យពុទ្ធកាល រហូតមកដល់សម័យកាលបច្ចុប្បន្ននេះ សំដៅជួយទ្រទ្រង់ឧបត្ថម្ភទំនុកបំរុងដល់ព្រះសង្ឃ ដែលជាស្រែបុណ្យទៅតាមកំលាំងទឹកចិត្តសិទ្ធាជ្រះថ្លារៀងៗខ្លួន ព្រោះដោយយល់ថា រដូវកាលនេះ ជារដូវវស្សា មានភ្លៀងធ្លាក់ច្រើន បង្កភាពលំបាកចំពោះព្រះភិក្ខុសង្ឃ និងសាមណេ ក្នុងការនិមន្តចេញទៅបិណ្ឌបាត្រ នៅតាមតំបន់ផ្សេងៗ នាភូមិដ្ឋានប្រជាពលរដ្ឋ ហើយប្រជាពុទ្ធបរិស័ទចំណុះជើងវត្ត គឺមានភាពមមាញឹកនឹងការងារ ការធ្វើស្រែចំការ ភ្ជួររាស់ ដកស្ទួងស្រូវរដូវវស្សា ឲ្យបានទាន់រដូវ ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ៕

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print