បើក​បរ​រថយន្ត​ដឹក​បទល្មើស​សត្វ​ព្រៃ​ គេចពីការតាមបង្ក្រាបរបស់សមត្ថកិច្ច​ ធ្លាក់ចូលទឹកស្រែ

ចែករំលែក៖

ប៉ោយប៉ែត ៖​ រថយន្តដឹកសត្វព្រៃបើកក្នុងល្បឿនលឿន គេចពីការតាមប្រមាញ់របស់អាវុធហត្ថជ្រល់ចង្កូតធ្លាក់ចូលទឹកស្រះ កាលពី​ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៨ លើ​កំណាត់​ផ្លូវជាតិ​លេខ៦ ស្ថិតក្នុង​ឃុំ​ជប់​វ៉ា​រី ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

សមត្ថកិច្ចប្រាប់ថា:រថយន្តដឹកសត្វព្រៃនេះបានបើកគេចពីរថយន្តរបស់សមត្ថកិច្ចដែលប្រមាញ់ពីច្រករបៀងឃុំអូរបីជាន់ហើយបុកបារ៉ាស់របស់សមត្ថកិច្ចពីឃុំអូរបីជាន់ក្នុង ស្រុក​អូរជ្រៅ រួច​បើករត់តាម​ផ្លូវជាតិ​លេខ៥ រហូតដល់​ផ្លូវជាតិ​លេខ៦ សំដៅទៅ​សៀមរាប ដល់​ចដល់ចំណុចខាងលើ សមត្ថកិច្ច​យក​រថយន្ត​ធុន​ធំ​បិទផ្លូវ ទើប​រថយន្តដឹកសត្វព្រៃ បត់ស្ដាំជ្រុលចង្កូតធ្លាក់ចូលស្រះតែម្ដង ។

នៅក្នុងប្រតិបត្តិការនោះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ២នាក់ ឈ្មោះ បាន ផា​រៈ ភេទ​ប្រុស អាយុ២៨ឆ្នាំ និង​ឈ្មោះ យ៉ាន់ យេ​ង ភេទ​ប្រុស អាយុ៣៩ឆ្នាំ អ្នក​ទាំង២រស់នៅ ខេត្តសៀមរាប ។

ជនសង្ស័យទាំង២នាក់ បាន​បញ្ជូនទៅ​អាវុធហត្ថ​ខេត្ត​ភា្ល​ម ៗ ចំណែក​រថយន្ត​ដែល​ធ្លាក់ចូល​ក្នុង​ស្រះ បាន​យក​រថយន្ត​សន្ទូច​ពីរ​គ្រឿង​មក​ស្ទូច​ចេញពី​ក្នុង​ស្រះ ដោយ​ក្នុង​រថយន្ត​ផ្ទុក​ទៅដោយ​សត្វព្រៃ​ពេញ​មួយ​រថយន្ត រួមមាន សត្វ​អណ្តើក កន្ធាយ អ​ន្ស​ង ក្នុងនោះ មួយចំនួន​ត្រូវបាន​ហែលរួចពេញស្រះ ។

រថយន្ត​ពាក់ស្លាក់លេខ ភ្នំពេញ 2Y-9941 សេរី​ឆ្នាំ២០០៥ ហើយ​ក្នុង​រថយន្ត​មាន​ស្លាក​លេខ​ផ្សេងទៀត​ដូចជា ភ្នំពេញ 2Z-9183 ។ ក្រោយ​ស្ទូច​ឡើង​មកលើ​សមត្ថកិច្ច​បាន ប្រមូល​ទាំង​សត្វ និង​រថយន្ត​បញ្ជូនមក​រក្សាទុក​នៅ​អាវុធហត្ថ​ខេត្តបន្ទាយមានជ័យ ។

សមត្ថកិច្ចបន្ថែមថាសត្វព្រៃទាំងនោះនាំចូលពីប្រទេសថៃ តាម​ច្រករបៀង​ក្នុងភូមិ​សាស្ត្រ​ស្រុក​ស្វាយចេកសំដៅទៅខេត្តសៀមរាប​ ៕​ វណ្ណា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print