ខេមរៈ សិរីមន្ត ចាប់ដៃ ឡេង ណាវ៉ាត់ត្រា បើកជំនួញដីធ្លីចាយទុនជាង១០លានដុល្លារ

ចែករំលែក៖

ភ្នំពេញ៖ ទើបនឹងចាប់ដៃគូជាមួយតារាចម្រៀងព្រាប សុវត្ថិ ចាយទុនជាង៥លានដុល្លារអាមេរិកមិនបានប៉ុន្មានផង អតីតពលករ និងជាតារាចម្រៀង លោក ​លោក ឡេង ណាវ៉ាត់ត្រា បានប្រកាសការចាប់ដៃគូជាមួយតារាចម្រៀងលំដាប់ជួបមុខ លោក ខេមរៈ សិរីមន្ត ដែលការប្រកាសចាប់ដៃគូថ្មីនេះមានដើមទុនសរុបប្រមាណជាង១០លានដុល្លារអាមេរិក។
នេះគឺជាលើកទី១របស់តារាចម្រៀង ខេមរៈ សិរីមន្តដែលបានប្រកាសចាប់ផ្តើមជំនួញផ្នែកអចលនទ្រព្យ ដែលការប្រកាសបើកមុខលក់ដូរជំនួញចាយទុនរាប់លានដុល្លារអាមេរិកនេះត្រូវបានធ្វើឡើងកាលពីព្រឹកថ្ងៃទី០៦ ខែសីហាឆ្នាំ២០១៨នេះនៅទីតាំងដីឡូតិ៍ផ្ទាល់នាភូមិ ក្រាំងទ្រា ឃុំព្រះនិពាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
លោក ខេមរៈ សិរីមន្តបានបញ្ជាក់ថា បច្ចុប្បន្នជំនួញលើផ្នែកអចលទ្រព្យមានការរីកចម្រើនខ្លាំង ហើយលោកពិតជាសប្បាយចិត្តដែលបានសហការរកស៊ីរួមគ្នាជាមួយលោកឧកញ៉ា ឡេងណាវ៉ាត់ត្រា ដែលធ្លាប់មានកេរ្តិ៍ឈ្មោះល្អលើជំនួញដីធ្លី និងលំនៅដ្ឋាន ហើយក៏ដោយសារសង្កេតឃើញពីតម្រូវការនៃដីធ្លី និងលំនៅដ្ឋានរបស់ប្រជាពលរដ្ឋមានការកើនឡើងកាន់តែខ្លាំអ។ លោកបញ្ជាក់ដែរថា នៅទីនេះគឺមានស្ថានភាពអំណោយផលច្រើនដែលនៅជិតនឹងផ្លូវជាតិលេង៣ដែលជាផ្លូវមានគម្រោងអភិវឌ្ឍន៍ផ្នែកសេដ្ឋកិច្ចខ្លាំង ពិសេសតំបន់កំពង់ផែអន្តរជាតិធំពីរនឹងលេចរូបរាងនៅទឹកដីខេត្តកំពតដែលនឹងជួយឲ្យដីធ្លីនៅតំបន់ផ្លូវជាតិលេខ៣កាន់តែស្ទុះឡើង ដែលតំបន់នេះមានចម្ងាយត្រឹម១១គីឡូម៉ែត្រប៉ុណ្ណោះពីរង្វង់មូលចោមចៅ។ លោកបន្តថាបើទោះបីជាបើកជំនួញថ្មីប៉ុន្តែលោកនៅតែបន្តការងារសិល្បៈជាធម្មតា ហើយលោករំពឹងថាជំនួញថ្មីដែលមានទីតាំងល្អជាប់រោងចក្រផ្ទាល់នេះនឹងទទួលបានជោគជ័យជាក់ជាមិនខាន។
លោក ឡេង ណាវ៉ាត់ត្រា បញ្ជាក់ថា គម្រោងវិនិយោគជាមួយតារាចម្រៀង ខេមរៈ សិរីមន្ត លើផ្ទៃដីសរុបប្រមាណ៤០ហិចតា ដែលចាយទុនប្រមាជាង១០លានដុល្លារអាមេរិកដែលមានភាគហ៊ុនលោក ៥០ភាគរយ និងលោក ខេរៈ សិរី​មន្ត ៥០ភាគរយដែលចែកចេញជា៣គម្រោងប៉ុន្តែនេះគឺជាការផ្តើមគម្រោងទី១សិន។ ជាមួយគ្នានេះដែរគម្រោងនេះដែរក៏នឹងមានការផ្តល់ជូនពិសេសតម្លៃចាប់ពី៥៨០០ដុល្លារអាមេរិកឡើងទៅក្នុង១ឡូតិ៍សម្រាប់អ្នកទិញរយៈពេល១៥ថ្ងៃដំបូង នឹងទទួលបានការធ្វើដំណើរកម្សាន្តទៅកាន់ប្រទេសសិង្ហបូរីរយៈពេល៣ថ្ងៃផងដែរ។ លោកបញ្ជាក់ថាគម្រោងសហការរួមគ្នាជាមួយតារាចម្រៀងព្រាប សុវត្ថិ និងលោក ខេរៈសិរីមន្ត គឺមានលក្ខណៈអំណោយផល និងសក្កដានុពលមិនចាញ់គ្នាទេ។
គួរបញ្ជាក់ដែរថា អតីតពលករ និងជាតារាចម្រៀងទើបទទួលងារជាឧកញ៉ា លោក ឡេង ណាវ៉ាត់ត្រា បានប្រកាសបញ្ចេញគម្រោងពោះដីឡូតិ៍នៅតំបន់ខេត្តកំពង់ស្ពឺនេះដែរជាមួយតារាចម្រៀងព្រាប សុវត្ថិកាលពីចុងខែកក្កដាកន្លងទៅនេះក្រោមទុនប្រមាណជាង៥លានដុល្លារអាមេរិកនោះទេលើផ្ទៃដីចំនួម១៣ហិកតា ៕

...

ដោយ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print