ជំងឺ​តេតាណូស​រើ​ ប្រកាច់​ធ្លាក់​ទឹក​ទន្លេ​លង់​ស្លាប់​

ចែករំលែក៖

ខេត្តកំពង់ចាម​ ៖ បុរស​ម្នាក់​ ខណៈ​ជំងឺ​តេតាណូស​រើ​ឡើង​ បាន​ប្រកាច់​ធ្លាក់​ទឹក​ទន្លេ​បណ្តាលឱ្យ​ស្លាប់​នៅ​ថ្ងៃទី​៦​ ខែ​សីហា​នេះ​ ចំណុច​វាលស្រែប្រាំង ខាងត្បូងភូមិព្រែកប្រណាក ឃុំរាយប៉ាយ ស្រុកកងមាស ។

ជនរងគ្រោះឈ្មោះ ឆន ថា ភេទប្រុស​ អាយុ៣៨ឆ្នាំ​ រស់​នៅភូមិព្រែកប្រណាក បានអុំទូកទៅមើលមងនៅចំណុចកើតហេតុ​ រួចបានប្រកាច់ធ្លាក់ទឹកបណ្តាលឱ្យលង់ទឹកស្លាប់តែម្តង​ ខណៈ​ជំងឺ​តេតាណូស​ រើ​ឡើង​ ។

ក្រោយពីទទួលបានព័ត៌មាននេះ​ សមត្ថកិច្ចបានបង្កើតគណ:កម្មការពិនិត្យសពឃើញថាផ្នែកដងខ្លួន និងអវយវៈពុំមានស្លាកស្នាមអ្វីឡើយ។

គណៈកម្មការសន្និដ្ឋានថា​ ពិតជាស្លាប់ដោយសារលង់ទឹក​ពិតប្រាកដមែន ពុំមានពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌឡើយ។

ក្រោយពិនិត្យសពរួចសមត្ថកិច្ច បានប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕


ចែករំលែក៖
ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print