តុលាការខេត្តកណ្តាលសម្រេចចេញដីការឃុំខ្លួន បុរសម្នាក់លួចរថយន្តពីមិត្តភក្ត្រ័ទើបស្គាល់បើករត់

ចែករំលែក៖

ខេត្តកណ្តាល​ ៖ នៅល្ងាចថ្ងៃទី០៦ សីហា ២០១៨ លោក ផូង វណ្ណ ចៅក្រមសើុបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេច ចេញដីការឃុំខ្លួន បុរសម្នាក់លួចរថយន្តពីមិត្តភក្ត្រ័ទើបស្គាល់បើករត់ ត្រូវនគរបាលស្រុកអង្គស្នួលសង្សយ័ធ្វើការដេញតាមឃាត់ខ្លួន ដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ”លួច និងប្រើប្រាស់ ផ្លាកលេខសំគាល់យានជំនិះក្លែងក្លាយ” ដែលប្រព្រឹត្តនៅភូមិ​ព្រៃ​រកា​ ឃុំ​ឆក់​ឈើ​នាង ស្រុកអង្គស្នួល ខេត្តកណ្តាល កាល​ពី​ថ្ងៃ​ទី​០៥ សីហា​ ២០១៨ តាមមាត្រា៣៥៣ ៣៥៦ និងមាត្រា៦៣០ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៧៨នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។

ជនត្រូវចោទមានឈ្មោះ ភិន សីហា ភេទ​ប្រុស អាយុ២៧​ឆ្នាំ​​ ជន​ជាតិ​ខ្មែរ មុខរបរ​មិន​ពិត​ប្រាកដ រស់​នៅ​ភូមិ​ប្រ​មាត់ដី ឃុំ​ស្វាយ​ទៀប ស្រុក​ចំការ​លើ ខេត្ត​កំពង់​ចាម។ ជនរងគ្រោះមានឈ្មោះផាន់ ណា ភេទប្រុស អាយុប្រហែល​៣៥ឆ្នាំ មានទីលំនៅរាជធានីភ្នំពេញ។

លោក មាន សំណាង អធិការដ្ឋាននគរបាលស្រុកអង្គស្នួល បាន​អោយដឹងថា នៅមុនពេលកើតហេតុ កម្លាំងបានប្រទះឃើញ​រ​ថយន្តម៉ាកកាំមឺ​រី​ឆ្លាម​ពណ៌ខ្មៅ ពាក់ផ្លាក​លេខ​​ភ្នំពេញ 2A-0​6​2​1 និង ម៉ូតូម៉ាក​សង់០១៨ មួយគ្រឿង ក៏​ហៅសួរនាំ តែភ្លាម​នោះ​ក៏​នាំគ្នាបើករថយន្ត និង ម៉ូតូគេចខ្លួនបាត់​ ទើបកម្លាំងដេញតាមរហូតដល់ផ្សារថ្នល់​ទ​ទឹង ក៏​ឃាត់ខ្លួនបានជនសង្ស័យឈ្មោះ​ ភិន សីហា នៅក្នុងរថយន្តមាន​វត្ថុតាង​សោរខ្សៀ ០១ ដែកសំប៉ែតសំរាប់កាច់សោរ ០១ ដែក​ឆ្កិះសោរ  ។ បន្ទាប់ពីធ្វើការសាកសួររួច តាម​ចម្លើយ​សារភាពរបស់ជនសង្ស័យឈ្មោះ​ ភិន សីហា បានសារភាពថា ខ្លួនបាន​ខ្ចីរថយន្តពីឈ្មោះ ផាន់ ណា ភេទប្រុសអាយុ ប្រហែល​៣៥ឆ្នាំ នៅខាងមុខណាហ្គាភ្នំពេញ វេលាម៉ោង ​​០១ ​រំ​ល​​ង​​អា​ធ្រាត្រ ។ ពេលនោះខ្លួនបានបើក រថយន្តតែម្នាក់ឯងហើយឈ្មោះ​វុធ ជិះម៉ូតូ​ម៉ាក​សង់​០១៨​ ម្នាក់ឯងដែរ តាមឡានពីក្រោយជិះឈប់ៗ រហូតដល់ចំណុចកើតហេតុ ។  កន្លង​មក​ជន​សង្ឃ័យ​ឈ្មោះ​ ភិន សីហា​ ធ្លាប់ប្រើប្រាស់សារធាតុញៀនជាង ១ឆ្នាំហើយ និងឈ្មោះផាន់ ណា ឈ្មោះ វុធ ធ្លាប់ប្រើប្រាស់ថ្នាំញៀនជាមួយគ្នា នៅតាមផ្ទះ​សំណាក់មិនចាំឈ្មោះ​ម្តុំទួលសង្កែរ៕ ឆ ដា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print