ត្រៀមទស្សនាការប្រកួតបាល់ទាត់ក្របខ័ណ្ឌព្រីមៀលីកអង់គ្លេស និងការកឡា លីហ្កាអេស្ប៉ាញ

ចែករំលែក៖

ភ្នំពេញ៖ ដៃគូផ្នែកកម្មវិធីកម្សាន្តបែបឌីជីថលរបស់ក្រុមហ៊ុន Smart Axiata ឈ្នោះថា iflix ដែលជាក្រុមហ៊ុនផ្ដល់សេវាកម្មវិធីកម្សាន្តឈានមុខគេរបស់ពិភពលោក សម្រាប់​ទីផ្សារកំពុងលូតលាស់ បានប្រកាសថ្ងៃនេះ ពីកិច្ចសហការថ្មី ជាមួយបណ្តាញទូរទស្សន៍កីឡា beIN Sports ដើម្បីនាំយកកម្មវិធីផ្សាយផ្ទាល់ការប្រកួតកីឡាបាល់ទាត់នៅអឺរ៉ុបសម្រាប់អតិថិជនរបស់ iflix នៅប្រទេសកម្ពុជា។

ចាប់ពីថ្ងៃទី១០ខែសីហានេះទៅ អតិថិជន iflix ក្នុងប្រទេសកម្ពុជានឹងអាចរីករាយទស្សនាការប្រកួតបាល់ទាត់ក្របខ័ណ្ឌព្រីមៀលីកអង់គ្លេស (English Premier League) និងការប្រកួតបាល់ទាត់ក្របខ័ណ្ឌ ឡា លីហ្កាអេស្បា៉ញ (Spanish La Liga) ដូចអ្នកទស្សនាអង្គុយកៅអីជួរមុខនៃការប្រកួតផ្ទាល់ តាមរយៈប៉ុស្តិ៍កីឡាថ្មី ២៤ ម៉ោង beIN SPORT 1 និង beIN SPORT 2 តាមរយៈកម្មវិធី iflix ហើយក៏អាចទាញមើលគ្រប់ការប្រកួតឡើងវិញបានដែរ។ លើសពីនេះទៀត ក៏នឹងមានវីដេអូសង្ខេបការប្រកួត ដែលមានក្នុងថ្ងៃតែមួយ សម្រាប់ការប្រកួតទាំងអស់ក្នុងក្របខ័ណ្ឌព្រីមៀលីកអង់គ្លេស ឡា លីហ្កាអេស្ប៉ាញ និង លីក 1 បារាំង ដែលអាចទស្សនាបាន ដោយឥតគិតថ្លៃ នៅតំបន់ដែលមានម៉ាក beIN SPORTS។

តាមរយៈភាពជាដៃគូផ្តាច់មុខរបស់ក្រុមហ៊ុន Smart ជាមួយក្រុមហ៊ុន iflix នៅពេលនេះ អ្នកកគាំទ្រកីឡាបាល់ទាត់នៅកម្ពុជា អាចទស្សនាការផ្សាយផ្ទាល់សម្រាប់ការប្រកួតទាំងអស់នេះដោយឥតគិតថ្លៃ ដោយគ្រាន់តែចុះឈ្មោះប្រើកម្មវិធី Smart StreamOn 2, StreamOn 8 និង Smart@Home។ អតិថិជនថ្មីរបស់ក្រុមហ៊ុន Smart នឹងអាចចុះឈ្មោះប្រើកម្មវិធី iflix រយៈពេល ៣ ខែដោយឥតគិតថ្លៃ។

លោក Stjepan Udovicic ប្រធានផ្នែកទីផ្សារក្រុមហ៊ុន Smart Axiata  បានមានប្រាសាសន៍ថា៖ “ភាពជាដៃគូរបស់ Smart ជាមួយនិង iflix បានទទួលការពេញនិយមយ៉ាងខ្លាំងក្នុងប្រទេសកម្ពុជា។ ការបន្ថែមកម្មវិធីផ្សាយបន្តផ្ទាល់នូវការប្រកួតកីឡាបាល់ទាត់ក្នុងលីកកំពូលៗរបស់ពិភពលោក នឹងធ្វើឲ្យ iflix ក្លាយជាកម្មវិធី ដែលអ្នកស្រលាញ់

វិស័យកីឡាទាំងអស់ក្នុងប្រទេសកម្ពុជា ចាំបាច់ប្រើ។ យើងមានសេចក្តីសោមនស្សរីករាយក្នុងការនាំយកកម្មវិធី iflix មកបន្ថែមនៅក្នុងកញ្ចប់កម្មវិធីកម្សាន្តបែបឌីជីថល សម្រាប់អតិថិជនជាច្រើនរបស់ Smart ហើយយើងជូនពរឲ្យពួកគាត់ទទួលបាននូវក្ដីរំភើបជាមួយនិងការផ្សាយផ្ទាល់ការប្រកួតបាល់ទាត់កាន់តែច្រើនម៉ោងឡើង។”

ជាមួយនឹងដៃគូផ្នែកស្ទូឌីយោ និងផ្នែកចែកចាយរាប់រយរបស់ iflix ដូច្នេះ អតិថិជនរបស់ Smart  បាននិងកំពុងរីករាយទស្សនាកម្មវិធីទូរទស្សន៍ល្បីល្បាញក្នុងតំបន់ និងអន្តរជាតិ និងខ្សែភាពយន្តដែលពេញនិយម រាប់បញ្ចូលទាំងកម្មវិធីផ្ដាច់មុខ ដែលចាក់ផ្សាយលើកដំបូង និងកម្មវិធីដែលឈ្នះពានរង្វាន់ផ្សេងៗ។ បច្ចុប្បន្ននេះ អតិថិជនជាងមួយពាន់លាននាក់ នៅទ្វីបអាស៊ី  តំបន់មជ្ឈិមបូព៌ា និងទ្វីបអាហ្វ្រិច អាចចូលទៅទស្សនាកម្មវិធីរបស់ iflix ដូច្នេះធ្វើឲ្យ  iflix បានអភិវឌ្ឍខ្លួនក្លាយជាកម្មវិធី​ឈានមុខគេពិតៗសម្រាប់ទីផ្សារផ្សាយវីដេអូតាមអិុនធឺណិត។

លោក Mark Britt ជាសហស្ថាបនិក និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន iflix បានមានប្រសាសន៍ថា៖ “ដោយបានធំដឹងក្ដីក្នុងប្រទេសអូស្ត្រាលី ដូច្នេះសេរីភាពក្នុងការលេង និងទស្សនាកីឡា គឺដូចគ្នានឹងសិទ្ធិមនុស្សដែរ។ យើងពិតជាមានក្ដីរំភើបក្រៃលែង ដែលយើងអាចនាំយកកីឡាដ៏ពេញនិយមបំផុតក្នុងពិភពលោក ក៏ដូចជា ការប្រកួតកីឡាបាល់ទាត់នៅតាមលីកល្បីៗបំផុតសម្រាប់ឲ្យអតិថិជនរបស់យើងបានទស្សនា។”

លោកបន្ថែមទៀតថា៖ “យើងប្តេជ្ញាចិត្តក្នុងការផ្តល់ជូននូវភាពងាយស្រួលបំផុតក្នុងការទស្សនាការផ្សាយផ្ទាល់កម្មវិធីកីឡា តាមឧបករណ៍ចល័ត ដោយមានការវិនិយោគ និងការអភិវឌ្ឍន៍យ៉ាងច្រើនទៅលើកម្មវិធី ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធថ្មីៗ។ ភាពជាដៃគូជាមួយ beIN ជាសក្ខីភាពមួយដែលបង្ហាញឲ្យឃើញពីការប្ដេជ្ញាចិត្តជាប់ជានិច្ច”៕ ដោយ វឌ្ឍនា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print