មុខសញ្ញា​ឆក់សម្ភារភ្ញៀវ​ទេសចរណ៍​ម្នាក់ នគរបាលឃាត់ខ្លួនពីរនាក់

ចែករំលែក៖

ខេត្ត​ព្រះសីហនុ ៖ កាល​ពី​ល្ងាច​ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨​ កន្លង​ទៅ​នេះ​ មាន​អំពេី​ឆក់សម្ភារៈ​ភ្ញៀវ​ទេសចរណ៍​បរទេស​ម្នាក់​  នៅ​តាម​ផ្លូវចាក់បេតុង​​ ក្បែរ​ ផ្ទះសំណាក់​ ផ្ទះ​ពស់​ ស្ថិតក្នុងភូមិ៣ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ។
ជនសង្ស័យមានគ្នា ២នាក់ ជិះម៉ូតូ១គ្រឿង  បានធ្វើសកម្មភាពឆក់​យក​កាបូបរបស់​ស្ត្រី​ជនជាតិចិន​ម្នាក់​ឈ្មោះ TANG JUAN ភេទស្រី អាយុ ៣៤ឆ្នាំ ជា​អ្នក​ទេសចរណ៍​ ដែល​កំពុងដើរ​តាម​ផ្លូវ​ សម្ភារៈបាត់បង់៖
    -កាបូបស្ពាយពណ៌ខ្មៅ១
    -អត្តសញ្ញាណប័ណ្ណចិន១សន្លឹក
    -លិខិតឆ្លងដែន១​ច្បាប់​
    -លុយ ៥១ដុល្លារ ( ហាសិបមួយដុល្លារ ) ។
    ក្រោយពេល​ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម​ លោក​ឧត្តម​សេនីយ៍​ស្នងការ​នគរបាល​ខេត្ត​ បាន​បញ្ជា​ឲ្យ​ សមត្ថកិច្ច​ជំនាញ​ បេីក​ការ​ស៊ើប​អង្កេត​ជា​បន្ទាន់​ រហូត​កំណត់​មុខ​សញ្ញា​បាន​ ហើយ​ឈាន​ទៅ​ ធ្វើការ​ឃាត់ខ្លួនជនសង្ស័យ​បានម្នាក់​ ឈ្មោះ​ សុខ ឆេន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរជាងដែក មានទីលំនៅ មិនពិតប្រាកដ ។
     វត្ថុតាងចាប់យកបាន៖
     -កាបូបស្ពាយពណ៌ខ្មៅ១ (របស់​ជន​រង​គ្រោះ​)
     -អត្តសញ្ញាណប័ណ្ណចិន​១សន្លឹក (របស់ជនរងគ្រោះ)
     -ម៉ូតូ ១គ្រឿង ម៉ាក និច ពណ៌ស គ្មានស្លាកលេខ  ( ជាមធ្យោបាយធ្វើសកម្មភាព ) ។ ចំពោះជនសង្ស័យដែលរត់គេចខ្លួនឈ្មោះពន្លឺ(ហៅ​ ឌី)​ កម្លាំងជំនាញកំពុងស្វែងរក ។
    ករណីនេះ​ សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​ បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ ។ឆ្លាម សមុទ្រ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print