ឃោឃៅម្លេះលោកអើយ ឃាតករសម្លាប់មនុស្ស១ពូជ ៤នាក់ រួចដុតកំទេចទាំងសាកសពនិងផ្ទះសម្បែងចោល

ចែករំលែក៖

ខេត្តក្រចេះ៖ មានករណីឃាតកម្មសម្លាប់១គ្រួសារ រួចដុតផ្ទះកម្ទេចសាកសព មានគ្នា៤នាក់ រួមមាន ប្តី ប្រពន្ឋ និងកូនប្រុស-ស្រី២នាក់ទៀត ត្រូវបានគេប្រទះឃើញ ស្លាប់យ៉ាងអណោចអធម័ ស្ថិតនៅផ្ទះចម្ការរបស់ជនរងគ្រោះមានទំហំ៤គុណ៦មែត្រ មានទីតាំងនៅលើកោះប្រឹម ខាងក្រោយភូមិប្អៀរ ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ ។

ករណីឃាតកម្មនេះ ត្រូវបានគេចាត់ទុកថា ជាអំពើរសម្លាប់មនុស្សយ៉ាងឃោឃៅ និង ព្រៃផ្សៃបំផុតមួយដែលពុំធ្លាប់មាន គឺបានកើតឡើងតាំងពីពាក់កណ្តាលយប់ថ្ងៃទី៩សីហា ស្ថិតនៅផ្ទះចម្ការរបស់ជនរងគ្រោះ ស្នាក់នៅធ្វើចម្ការនៅឆ្ងាយពីភូមិ ទើបករណីនេះបានបង្កឱ្យមានការភ្ញាក់ផ្អើល ដល់នគរបាលនៅ យប់ថ្ងៃទី១១ សីហា។  

ការស្លាប់របស់គ្រួសារជនរងគ្រោះអស់មួយគ្រួសារនេះ ជំហ៊ានដំបូង នគរបាលក៏ដូចជាពលរដ្ឋ បានសន្និដ្ឋានថា ជាករណីឧប្បត្តិហេតុភ្លើងឆេះផ្ទះបណ្តាលឱ្យស្លាប់ជនរងគ្រោះអស់មួយគ្រួសារក្នុងអណ្តាតភ្លើង។ តែក្រោយពីបានចុះទៅពិនិត្យកន្លែងកើតហេតុ និងសាកសួរព័ត៌មានពីពលរដ្ឋ ទើបនគរបាលបានសន្និដ្ឋានថា ករណីនេះជាអំពើឃាតកម្មវាយសម្លាប់ រួចដុតផ្ទះកម្ទេចសាកសពចោលតែម្តង៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print