សហរដ្ឋអាមេរិក៖ ការប្រកាន់ ជាតិសាសន៍នៅអាមេរិក នៅតែជាបញ្ហាចំបងដដែល ដោយអាមេរិកនៅតែមិនអាច ទប់ស្កាត់ការប្រកាន់ពូជសាសន៍ បើទោះបី ប្រធានាធិបតីដូណាលត្រាំថ្កោលទោសយ៉ាងខ្លាំង ដល់ ការប្រកាន់ពូជសាសន៍នេះក្តី។
នៅក្នុងឱកាសខួបគម្រប់ ១ឆ្នាំនៃអំពើហឹង្សា រវាងក្រុមជនជាតិស្បែកសរនិង ក្រុមជនជាតិស្បែកខ្មៅនៅទីក្រុង Charlottesville រដ្ឋ Virginia កាលពីឆ្នាំ២០១៧ ក្រោយប៉ូលិសស្បែកសរ បាញ់សម្លាប់បុរសស្បែកខ្មៅគ្មានអាវុធនៅក្នុងដៃម្នាក់ ធ្វើឲ្យមានបាតុកម្ម ក្លាយជាហឹង្សាកើតឡើង ។
ប្រធានាធិបតីអាមេរិកដូណាលត្រា បានសរសេរនៅលើបណ្តាញសង្គម Twitter របស់លោកថា «អំពើហឹង្សា នៅតំបន់ Charlottesville កាលពីមួយឆ្នាំមុន បានបង្ករឲ្យមានអ្នកស្លាប់ និង បំបែកបំបាក់ជាតិសាស៍ ។ ពេលនេះយើងចាំបាច់ត្រូវតែសាមគ្គីគ្នារស់នៅក្នុងប្រទេសតែមួយ ។ ខ្ញុំប្រឆាំងយ៉ាងដាច់ខាតនៅការប្រកាន់ជាតិសាសន៍ តាមរូបភាពផ្សេងៗ »។
អាមេរិក គឺជាទឹកដី ដែលមនុស្ស គ្រប់ ជាតិសាសន៍ ពណ៌សម្បុរស្រម៉ៃចង់ទៅរស់នៅទីនោះ។ ប៉ុន្តែរយះពេលជាង ១០ឆ្នាំកន្លងមក ចាប់តាំងពី របបទាសករត្រូវបានលុបចោល និងជាង៥០ឆ្នាំ ចាប់តាំងពីច្បាប់ស្តីពីសិទ្ធិ ជនជាតិនិងមិនប្រកាន់ពូជសាសន៍ត្រូវបានបង្កើតឡើង ដោយហាមប្រកាន់ជាតិសាសន៍នៅកន្លែងធ្វើការ កន្លែងអបរំនិង ទីសាធារណ ប៉ុន្តែការប្រកាន់ពូជសាសន៍នៅតែជា «ជំងឺ» ពីបាកព្យាបាលនៅក្នុងទឹកដីអាមេរិក។
បើទោះបីក្រុមជនជាតិស្បែកខ្មៅបានចូលរួមជួយដល់សង្គមជាច្រើន និងសិទ្ធស្តីពីតម្លាភាព របស់ក្រុមជនជាតិស្បែកខ្មៅក៏បានកែប្រែ រីកចំរើននៅក្នុងសង្គម ប៉ុន្តែក្រុមស្បែកខ្មៅ នៅតែត្រូវបានគេចាត់ទុកថា ជាក្រុម«ក្រៅសង្គម»អាមេរិកដដែល ។ នៅអាមេរិក ក្រុមជនជាតិស្បែកខ្មៅ ធ្វើការនៅក្នុងកម្រិតមធ្យម ដូចជាការងា បោសសម្អាត បម្រើនៅតាមសណ្ឋាគារ ក្លឹប ជាដើម ។ ចំនួនក្រុមជនជាតិស្បែកខ្មៅធ្វើការនៅ តាមការិយាល័យ ឬក្រុមហ៊ុនធំៗ មានតិចតួចបំផុត។
តាមតួលេខ បង្ហាញឲ្យឃើញថា ក្នុងចំណោមពលករ ស្បែកខ្មៅនៅអាមេរិកដែលមាន ៣៧ភាគរយ ក្នុងនោះមាន២ភាគ៣ ទទួលបានការងាធ្វើធម្មតា ទទួលបានប្រាក់ខែតិច ជាងក្រុមជនជាតិស្បែកសរ។ ក្រុមជនជាតិ មានដើមកំណើតមកពីអាហ្វ្រិកមាន១៣ភាគរយ ស្មើនឹង ៤៥លាននាក់ រស់នៅអាមេរិក ប៉ុន្តែនៅក្នុង មន្ទីឃុំឃាំងមណ្ឌុលកែប្រែ មានជនជាតិ ស្បែកខ្មៅដល់ទៅ ជាង ៤០ភាគរយ ។ លើសពីនេះទៅទៀត ក្នុងចំណោមកុមារដែលមានឪពុកម្តាយដើមកំណើតអាហ្វ្រិក ១៥នាក់ គឺមានឪពុកម្តាយកុមារម្នាក់ធ្លាប់ជាប់គុក ។ ចំណែកក្រុមជនជាតិស្បែកសរ វិញ ចំនួននេះគឺមានតិចបំផុត ១/១១១នាក់។
អ្វីដែលគួរឲ្យបារម្ភជាងនេះ ក្នុងរយៈពេលប៉ុន្មានទស្សវត្សន៍ចុងក្រោយនេះ ការប្រកាន់ពូជសាសន៍នៅអាមេរិក បានកើនឡើងខ្ពស់ ក្នុងនោះការប្រឆាំងនឹងក្រុមជនជាតិកាន់សាសនាអិស្លាមក៏កើនឡើងផងដែរ ៕
ដោយ៖ មែវ សាធី