ម៉ូតហុងដាឌ្រីមបើកល្បឿនលឿនបុកជាមួយម៉ូតូហុងដាស្កុបពីបណ្ដាលឲ្យរបួសធ្ងន់២នាក់និងស្រាល​៣នាក់

ចែករំលែក៖

ខេត្តកណ្ដាល ៖ មនុស្ស២នាក់របួសធ្ងន់និង៣នាក់ទៀតរបួសស្រាលក្នុងហេតុការណ៍គ្រោះថ្នាក់ចរា​ចរណ៍ រវាងម៉ូតូហុងដាឌ្រីមបើកដោយល្បឿនល្បឿន បុកជាមួយម៉ូតូហុងដាស្កុបពីបត់ឆ្លងផ្លូវពេញមួយទំហឹង កាលពីវេលាម៉ោង១៤និង១០នាទី ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ លើផ្លូវ លេខ១១០ ចំណុចផ្លូវចូលមុខវត្តកោះធំ  ស្ថិតក្នុងក្នុងភូមិក្បាលដំរីក្រោម ឃុំកំពង់កុង  ស្រុកកោះធំ ខេត្តកណ្ដាល  ។

មន្រ្ដីនគរបាលចរាចរណ៍ស្រុកកោះធំបានឲ្យដឹងថា ជនរងគ្រោះរបួសធ្ងន់២នាក់ ឈ្មោះចំណាន វាសនា ភេទប្រុស អាយុ១១ឆ្នាំ មុខរបរសិស្ស (ជាអ្នករួមដំណើរ) និងម្នាក់ទៀតឈ្មោះ  ថន ថានណាក់ ភេទប្រុស អាយុ១២ឆ្នាំ មុខរបរសិស្ស (ជាអ្នករួមដំណើរ) រីឯម្នាក់ទៀតជាអ្នកឌុបឈ្មោះ ចំណាន រីណា ភេទស្រី អាយុ១៤ឆ្នាំ មុខរបរសិស្ស (អត់មានរបួស) ជិះម៉ូតូម៉ាកហុងដាស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1GN- 3201 ។

ជនរងគ្រោះទាំង៣នាក់មានទីលំនៅភូមិចុងកោះថ្មី ឃុំកោះធំ (ក) ស្រុកកោះធំ  ខេត្តកណ្ដាល ។ ចំណែកភាគីម៉ូតូម្ខាងទៀតម៉ាកហុងដាឌ្រីម ធុនសេ១២៥  ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល1AA-4991 ជិះដោយឈ្មោះ ថា ជីវ័ន្ត ភេទប្រុស អាយុ១៨ឆ្នាំ មុរបរសិស្ស (របួសស្រាល) មានអ្នករួមដំណើរ២នាក់ ឈ្មោះ ប៉េង សុខម៉េង ភេទប្រុស អាយុ១៩ឆ្នាំ មុខរបកសិករ (រងបួសស្រាល) និងនិងម្នាក់ទៀតឈ្មោះ ថា ណារិន ភេទប្រុស អាយុ២៣ឆ្នាំ (របួសស្រាល) ។ ជនរងគ្រោះទាំង៣នាក់មានទីលំនៅភូមិទួលស្ពឺ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្ដាល ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ សាក្សីបានឃើញជនរងគ្រោះជាអ្នកជិះម៉ូតូម៉ាកហុងដាស្កុបពី ដោយមានគ្ន៣នាក់ បានធ្វើដំណើរពីត្បូងទៅជើង លុះជិះមកដល់ចំណុចកើតហេតុ អ្នកជិះម៉ូតូម៉ាកស្កុបពីបានបត់ឆ្វេងឆ្លងផ្លូវ ស្របពេលជាមួយគ្នានោះក៏មានម៉ូតូម៉ាកហុងដាឌ្រីមមួយគ្រឿងទៀត ជិះមានគ្នា៣នាក់ ធ្វើដំណើរស្របទិសគ្នា បើកដោយល្បឿនលឿន ក៏ឈប់មិនទាន់ជាន់ហ្វ្រាំងមិនជាប់បានបុកជាមួយម៉ូតូម៉ាកហុងដាស្កុបពីពេញមួយទំហឹង បណ្ដាលឲ្យជនរងគ្រោះជាអ្នកជិះម៉ូតូស្កុបពីទទួលរងរបួសធ្ងន់២នាក់ និងម្នាក់ទៀតអត់មានរបួស រីឯអ្នកជិះម៉ូតូហុងដាឌ្រីមវិញទទួលរងរបួសស្រាល៣នាក់ ។

ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះរងរបួសធ្ងន់២នាក់ ត្រូវបានរថយន្ដសាមុយដឹកបញ្ជូនទៅសង្រ្គោះបន្ទាប់នៅមន្ទីររាជធានីភ្នំពេញ ។ ចំណែកមធ្យោបាយពាក់ព័ន្ធទាំង២គ្រឿង ត្រូវបានសមត្ថ​កិច្ចជំនាញចរាចរណ៍ស្រុក ចុះធ្វើការវាស់វែងនិងដកហូតយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕ស្អាងជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print