ប្រជាពលរដ្ឋឆ្ងល់ថា ហេតុអីបានជាសមត្ថកិច្ច អាជ្ញាធរ មិនបង្ក្រាបទីតាំងល្បែងសុីសងហ្គេមបាញ់ត្រី នៅខណ្ឌចំការមន..???

ចែករំលែក៖

ភ្នំពេញ ៖ ផ្ទះបើកល្បែងសុីសងហ្គេមបាញ់ត្រីមួយកន្លែងលេងបានយ៉ាងរលូនហេតុអ្វីអាជ្ញាធរមូលដ្ឋានខណ្ឌចំការមនមើលមិនឃើញ។ ទីតាំងល្បែងសុីសងហ្គេមបាញ់ត្រីនេះមានទីតាំងនៅផ្លូវលេខ៤៨៨ ក្រុមទី២៤ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋរស់នៅជុំវិញផ្ទះបើកហ្គេមបាញ់ត្រីនោះបាននិយាយថា ៖ សព្វថ្ងៃពួកគាត់ពិបាករស់នៅដោយសារភាពអាណាធិបតេយ្យសម្លេងថ្លង់ ស្រែកឡូឡា បំពងសំឡេងម៉ូតូពេលយប់អាធ្រាតជាដើម បានធ្វើឲ្យប៉ះពាល់ដល់ការសម្រាករបស់ពួកគាត់ ជាពិសេសនោះគឺក្រុមក្មេងស្ទាវចេញចូលទីនោះច្រើនធ្វើឲ្យពួកគាត់មានការភ័យខ្លាច។

កន្លែងទីតាំងហ្គេមបាញ់ត្រីមួយនេះគេឃើញបើកលេងជាយូរមកហើយ តែមិនដែលឃើញខាងអាជ្ញាធរនឹងសមត្ថកិច្ចខណ្ឌចំការមន ចុះមកបង្ក្រាបម្ដងណាឡើយ ប្រហែលជាខាងអាជ្ញាធរនឹងសមត្ថកិច្ច បានលាភសក្ការៈពីម្ចាស់ទីតាំងហើយមើលទៅ ទើបមិនមានការបង្ក្រាបបែបនេះ។

ប្រជាពលរដ្ឋរស់នៅក្បែរទីតាំងហ្គេមបាញ់ត្រីនេះសំណូមពរមកដល់លោកអភិបាលនៃគណះអភិបាលខណ្ឌចំការមន មេត្តាចុះត្រួតពិនិត្យនឹងមានចំណាត់ការបង្ក្រាប នៅផ្ទះបើកល្បែងសុីសងហ្គេមបាញ់ត្រីនេះផង។

គួរបញ្ជាក់ផងដែរថានៅក្នុងខណ្ឌចំការមន នេះមិនត្រឹមតែមានល្បែងហ្គេមបាញ់នោះទេ គឺមានផ្ទះបើកអុីធើណេត២៤ម៉ោងច្រើនណាស់ដែលមានបង្កប់ល្បែងសុីសង ភ្នាល់បាល់ និងល្បែងភ្នាល់ផ្សេងៗទៀតដែលលេងភ្នាល់តាមអុីធើណេត៕

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print