ក្រសួងមហាផ្ទៃប្រគល់រថយន្ដពន្លត់អគ្គិភ័យ៨៧គ្រឿង ជូនស្នងការដ្ឋាននគរបាលខេត្ត

ចែករំលែក៖

ភ្នំពេញ ៖ រថយន្ដពន្លត់អគ្គិភ័យចំនួន៨៧គ្រឿង ត្រូវបានរៀបចំប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្ត ក្រោមអធិបតីភាពសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃ​ទី២២ ខែសីហា ឆ្នាំ២០១៨នេះ ។

នាយឧត្តមសេនីយ៍ ម៉ៅ ប៊ុនណារិន ​អគ្គ​នាយក​នៃ​អគ្គ​នាយក​ដ្ឋាន​ភស្តុ​ភា និង​ហិរញ្ញ​វត្ថុឲ្យដឹងថា ​ រថ​យន្តទាំង អស់នេះផ្គត់ផ្គង់ដោយ​​ក្រុម​ហ៊ុនខេអិនអិន (ខេមបូឌា) ។ លោកថា នេះ​ជា​លើក​ទី២​​ហើយ​ដែល​ក្រុម​ហ៊ុនបានផ្គត់ផ្គង់រថយន្ដពន្លត់អគ្គិភ័យដល់ក្រសួងមហាផ្ទៃ ។ រថយន្តនេះផលិត​នៅ​សាធា​រណរ​ដ្ឋ​ប្រជាមា​និត​ចិន ឆ្នាំ​ផលិត​​២០១៧ ​និង​មាន​ចំណុះផ្ទុ​ក​៦,០០០​លីត្រ ៕ NKD

...

 

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print