រថយន្ដនិងម៉ូតូព្រលះគ្នាពេញទំហឹងបណ្ដោលឲ្យប្រុសស្រី២នាក់របួសធ្ងន់ស្រាល និងព្យាយាមបើករត់តាំងពីខណ្ឌមានជ័យ ដល់ខណ្ឌដង្កោ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាបានរថយន្ដកាមរីឆ្លាមទៅបុកជាមួយម៉ូតូហុងដាឌ្រីម បណ្ដាលឲ្យប្រុសស្រី២នាក់រងរបួសធ្ងន់ស្រាល​ ហេីយរថយន្ដបង្កព្យាយាមបើករត់តាំងពីខណ្ឌមានជ័យ​ រហូតដល់ខណ្ឌដង្កោ ដោយត្រូវប្រជាពលរដ្ឋដេញចាប់បាន។

ហេុតការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១១ និង១០នាទីយប់ ថ្ងៃ​ព្រហស្បតិ៍ ១២កើត​ ខែ​ស្រាពណ៍​ ឆ្នាំច​ សំរឹទ្ធ​ស័ក​ ព​.​ស​២៥៦២​ ត្រូវ​នឹងថ្ងៃទី២៣ ខែសីហា​ ឆ្នាំ២០១៨ នៅក្បែរផ្សារបេសេ តាមបណ្ដោយផ្លូវ៣៧១ ស្ថិតក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅពេលកើតហេតុ គេឃើញរថយន្តបង្កម៉ាក កាមរីឆ្លាម ពណ៌ស្លែ ពាក់ស្លាកលេខ បាត់ដំបង 2A-6523 ដែលបើកបរដោយបុរសម្នាក់ស្រវឹងស្រាជាខ្លាំង បានធ្វើដំណើរតាមបណ្ដោយផ្លូវ៣៧១ ទិសដៅពីកើតទៅលិចក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុ ក៏រេចង្កូតចូលមកផ្លូវខាងម៉ូតូរងគ្រោះម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CG-0698 ជិះដោយប្រុសស្រី២នាក់ ហើយក៏បុកចំពីមុខគ្នាពេញទំហឹង បណ្ដាលឲ្យភាគីខាងម៉ូតូរងរបួសធ្ងន់ស្រាល ហើយរថយន្តបង្កមិនព្រមឈប់ដើម្បីដោះស្រាយទេ ដោយបានព្យាយាមបើករត់រហូតទៅស្ទុបចំការដូង ខណ្ឌដង្កោ ទើបប្រជាពលរដ្ឋជួយដេញឃាត់បានទាំងម្ចាស់ និងរថយន្ត ប្រគល់ឲ្យសមត្ថកិច្ចនគរបាលខណ្ឌដង្កោ ។

ក្រោយកើតហេតុ ប្រុសស្រី២នាក់ដែលម្ចាស់ម៉ូតូរងរបួសធ្ងន់ស្រាលនោះ ក៏ត្រូវបានរថយន្តសាមុយដឹកបញ្ចូនទៅកាន់មន្ទីពេទ្យ ។ ដោយឡែករថយន្តបង្កនិងម្ចាស់ ត្រូវបានមន្ត្រីនគរបាលខណ្ឌដង្កោ ប្រគល់ជូនមន្ត្រីនគរបាលខណ្ឌមានជ័យវិញព្រោះជាម្ចាស់ករណី​ និងធ្វើការវាស់វែង យករថយន្តបង្ក និងម៉ូតូជនរងគ្រោះ យកទៅរក្សាទុករងចាំចាត់ការតាមនីតិវិធីច្បាប់ ៕ដោយ៖ ភារ៉ា ដង្កោ


ចែករំលែក៖
ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print