ផឹកស៊ី​ស្រវឹង​ល្បួង​យក​នាង​ទៅ​រំលោភ​នៅ​ជើងភ្នំ​រហូត​បាន​សម្រេច​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​

ចែករំលែក៖

​ខេតកំពង់ឆ្នាំង​៖​ បុរស​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ស្រុក​រលាប្អៀរ​ឃាត់ខ្លួន​ បន្ទាប់​ពី​ក្រុម​គ្រួសារ​រង​គ្រោះ​បាន​ដាក់​ពាក្យ​ប្តឹង​ដោយ​ចោទប្រកាន់​ ពី​បទ​រំលោភ​សេព​ស​ន្ទវៈ​ ទៅ​លើ​នារី​ម្នាក់​ដែល​មាន​សតិ​មិនសូវ​ល្អ​ ។​ ការ​ឃាត់ខ្លួន​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​កាលពី​ ថ្ងៃ​ទី​២១​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ នៅ​ភូមិ​អណ្តូង​ ឬ​ស្សី​ ឃុំ​ស្រែ​ថ្មី​ ស្រុក​រលាប្អៀរ​ ខេត្តកំពង់ឆ្នាំង​ ។​

res1

​សមត្ថកិច្ច​បានអោយ​ដឹង​ស​ថា​ ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​នេះ​មានឈ្មោះ​ណៃ​ ធឿ​ន​ ភេទ​ប្រុស​ អាយុ​៥០​ឆ្នាំ​ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​ ។​ ចំណែកឯ​នារី​រង​គ្រោះ​រស់​ នៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ជាមួយ​គ្នា​ ។​

​សមត្ថកិច្ច​បានអោយ​ដឹង​ទៀត​ថា​ នៅ​មុន​ពេល​កើតហេតុ​ ជនសង្ស័យ​បាន​ទៅ​ផឹកស៊ី​ ផ្ទះ​របស់​នារី​រង​គ្រោះ​ ដោយ​មាន​គ្នា​៤​ទៅ​៥​នាក់​ ដោយ​ស្គាល់​ឪពុក​នារី​រង​គ្រោះ​ លុះដល់​ផឹកស៊ី​ស្រវឹង​ រហូត​ដល់​យប់​វេលា​ម៉ោង​ប្រមាណ​ជាង​២១​ ឪពុក​នារី​រង​គ្រោះ​បាន​ជូន​មិត្តភក្តិ​ ដែល​ផឹក​ទៅ​ផ្ទះ​ ហើយ​នៅ​សល់​ជនសង្ស័យ​ ជាមួយ​និង​នារី​រង​គ្រោះ​ដោយ​ឃើញ​ឱកាសល្អ​ ជនសង្ស័យ​បាន​ល្បួង​នារី​រង​គ្រោះ​ទៅ​ជើងភ្នំ​ក្រោយ​ផ្ទះ​ដោយ​ប្រាប់​ថា​ អោយ​ជូន​ទៅ​យក​ លុយ​គេ​នៅ​ទីនោះ​ ពេល​នោះ​នារី​រង​គ្រោះ​បាន​បដិសេធន៍​មិន​ព្រមទៅ​នោះ​ទេ​ តែ​ជន​ សង្ស័យ​ បាន​ចាប់ដៃ​យក​ទៅ​រូ​ច​បាន​ធ្វើ​ស​សកម្មភាព​ចាប់រំលោភ​រហូត​បាន​សម្រេច​តែ​ម្តង​។​

​សមត្ថកិច្ច​ក​បានអោយ​ដឹង​ថា​ នៅ​ពេល​ឪពុក​មក​ដល់ក​ផ្ទះ​បាត់​កូន​ដើរ​រក​ក៍​ជួប​ប្រទះ​ ឃើញ​កូនស្រី​របស់​ខ្លួន​ និង​ ជនសង្ស័យ​ដើរមក​ទាំង​ពីរ​នាក់​ ពេល​នោះ​នារី​រង​គ្រោះ​បាន​ ប្រាប់​ថា​ ឪពុក​ថា​ ជនសង្ស័យ​បាន​បាន​ចាប់រំលោភ​ខ្លួន​ ដោយ​សន្យា​ថាអោយ​លុយ​ តែ​អត់អោយ​ ។​ ពេល​នោះ​ឪពុក​បាន​ប្តឹង​ទៅ​សមត្ថកិច្ច​ត​អោយ​ឃាត់ខ្លួន​តែ​ម្តង​ ។​

​សមត្ថកិ្ច​ អោយ​ដឹង​ទៀត​ថា​ ក្នុង​ពេល​ឃាត់ខ្លួន​ជនសង្ស័យ​មិន​បាន​ឆ្លើយ​ការ​ពិត​ប្រាប់​សមត្ថកិច្ច​នោះ​ទេ​ ដោយ​ប្រាប់​ថា​ ខ្លួន​មិន​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទប្រកាន់​នោះ​ទេ​ ។​ ប៉ុន្តែ​តាម​ការ​ពិនិត្យ​នៅ​ កន្លែង​កើតហេតុ​ សមត្ថកិច្ច​សន្និដ្ឋាន​ថា​ ជនសង្ស័យ​ពិតជា​បាន​ធ្វើ​សកម្មភាព​ចាប់រំលោភ​ពិតប្រាកដ​មែន​ នៅ​ពេល​នេះ​សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​ បញ្ជូន​ជនសង្ស័យ​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ ៕​

...

 

ដោយ៖ ច​ន្ថា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print