បាញ់ប្លន់ទៀតហើយក្នុង​ទឹកដី​សង្កាត់​ស្ទឹង​មាន​ជ័យ ​ប្លន់​យក​ម៉​តូ​Duke បានសម្រេច

ចែករំលែក៖

​ភ្នំពេញ​៖​ ជន​រង​គ្រោះ​៣​នាក់​ក្នុង​ចំណោម​ប្រុស​ស្រី​៤​នាក់​ ដែល​ក្នុង​នោះ​មាន​ស្រី​ម្នាក់​ផង​នោះ​ បាន​រង​របួស​ត្រូវ​នឹង​គ្រាប់កាំភ្លើង​ចំ​ជើង​និង​ភ្លៅ​ ដោយសារ​រង​នូវ​ការ​បាញ់ប្រហារ​ពី​សំណាក់​ក្រុម​ចោរ​ប្រដាប់​អាវុធ​ចិត្ត​ឆៅ​មួយ​ក្រុម​មាន​គ្នា​ប្រមាណ​ជា​ជិត​១០​នាក់​ ប្រដាប់​ដោយ​កាំភ្លើងខ្លី​២​ដើម​បាន​ធ្វើ​សកម្មភាព​បាញ់​ប្លន់​ទៅ​លើ​ពួក​ជន​រង​គ្រោះ​ ហើយ​ប្លន់​យក​ម៉ូតូ​ឌូ​កមួយ​គ្រឿង​បាន​សម្រេច​ រួច​គេចខ្លួន​បាត់​ដោយ​សុវត្ថិភាព​ ។

image1

ដែល​ហេតុការណ៍​បាញ់​ប្លន់​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​នឹង​៤០​នាទី​រំលង​អា​ធ្រា​ត​ឈាន​ចូល​ថ្ងៃ​ទី​២២​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ តាម​បណ្តោយ​ផ្លូវ​សេះស​ ស្ថិត​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​ ខណ្ឌមានជ័យ​ ។​

​បើ​តាម​សម្តី​រៀបរាប់​របស់​ជន​រង​គ្រោះ​បានអោយ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ពួក​គេ​មាន​គ្នា​៤​នាក់​ ក្នុង​នោះ​ស្រី​២​នាក់​ មាន​ជិះ​ម៉ូតូ​២​គ្រឿង​ដោយ​មួយ​គ្រឿង​ជិះ​ឌុ​ប​គ្នា​២​នាក់​ ១​គ្រឿង​ម៉ាក​ឌូ​ក​ព​ណ៍​ស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​1CQ​ 9996​ និង​មួយ​គ្រឿង​ទៀត​ម៉ាក​ហុងដា​ឌ្រី​ម​ សេ​១២៥​ ព​ណ៍​ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1CP​ 6164​ នាំ​គ្នា​ជិះ​ចេញពី​មើល​ការ​ប្រគុំ​តន្ត្រី​នៅ​ក្នុង​កោះ​ពេជ្រ​ ហើយ​បាន​ជិះ​ម៉ូតូ​បំណង​ត្រឡប់​ទៅ​ផ្ទះ​វិញ​ ហើយ​ជន​រង​គ្រោះ​បាន​បន្ត​ថា​ ពេល​ជិះ​មក​ដល់​ចំណុច​កើតហេតុ​ក៏​ស្រាប់តែ​មាន​ជនសង្ស័យ​មួយ​ក្រុម​មាន​គ្នា​ប្រមាណ​ជា​ជិត​១០​នាក់​ប្រដាប់​ដោយ​កាំភ្លើងខ្លី​២​ដើម​ បាន​ជិះ​មក​កាក់​ពីមុខ​ម៉ូតូ​និង​បាន​ធ្វើ​សកម្មភាព​ភ្ជង់​ប្លន់​និង​គំរាម​បាញ់​ប្លន់​យក​ម៉ូតូ​ ហើយដោយ​សារ​នឹក​ស្តាយ​របស់​ពួក​គេ​ក៏​បាន​នាំ​គ្នា​វាយ​តដៃ​ជាមួយ​ក្រុម​ជនសង្ស័យ​ បណ្តាល​អោយ​ពួក​គេ​ខឹង​ក៏​បាន​យក​កាំភ្លើង​ទាំង​២​ដើម​ដែល​កំពុង​កាន់​នៅ​ក្នុង​ដៃ​ បាញ់​រះ​មក​លើ​ពួក​គេ​ជា​ច្រើន​គ្រាប់​ បណ្តាល​អោយ​រង​របួស​ត្រូវ​គ្រាប់​៣​នាក់​(​ត្រូវ​៥​គ្រាប់​)​ ក្នុង​នោះ​រង​របួស​ស្រី​ម្នាក់​ផង​ដែរ​។​

ជន​រង​គ្រោះ​បន្ត​ទៀត​ថា​ បន្ទាប់​ពី​បាញ់​ពួក​គេ​អោយរ​បួស​រួច​មក​ ក្រុម​ជនសង្ស័យ​បាន​យក​ម៉ូតូ​ឌូ​កមួយ​គ្រឿង​ រួច​ជិះ​គេចខ្លួន​បាត់​អស់​តែ​ម្តង​ ហើយ​ពួក​គេ​ក៏​បាន​ដឹក​គ្នា​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯករាជ្យ​ និង​បាន​ប្តឹង​ទៅ​សមត្ថកិច្ច​ផង​ដែរ​។​

​ក្រោយមក​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​អន្តរាគមន៍​ និង​ពិនិត្យ​នៅ​កន្លែង​ហេតុ​ ប៉ុន្តែ​រក​ឃើញ​តែ​ដាន​ឈាម​របស់​ជន​រង​គ្រោះ​តែ​ប៉ុណ្ណោះ​ ហើយ​ជន​រង​គ្រោះ​បាន​ត្រឹមតែ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ​តែ​ប៉ុណ្ណោះ​ ៕​

image2image3

...

ដោយ៖ ជី​ម​ ភា​រ៉ា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print