កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌ​ព្រែក​ព្នៅ​ទទួល​អំណោយ​ពី​លោក​សុខ​ សម្បត្តិ​អភិបាល​ខណ្ឌ​

ចែករំលែក៖

​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃ​ទី​ ២៣​ ខែ​ វិច្ឆិកា​ ឆ្នាំ​២០១៥​នេះ​ លោក​សុខ​ សម្បត្តិ​អភិបាល​ នៃ​គណៈ​អភិបាល​ខណ្ឌ​ព្រែក​ព្នៅ​ លោក​ម៉ៅ​ បូ​រា​ ប្រធាន​ក្រុមប្រឹក្សា​ រួម​ទាំង​មន្ត្រី​សាលា​ខណ្ឌ​ទាំងមូល​បាន​នាំ​យក​អំណោយ​មាន​គ្រឿង​ឧបភោគបរិភោគ​ និង​ថវិកា​មួយ​ចំនួន​ទៅ​ចែក​ជូន​ដល់​កងកម្លាំង​នៃ​ទីប​ណ្ជា​ការដ្ឋាន​កងរាជអាវុធហត្ថ​ខណ្ឌ​ព្រែក​ព្នៅ​ដើម្បី​ជួយ​ដោះស្រាយ​ដល់​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ពួក​គាត់​ ។

sew (4)

​អំណោយ​ដែល​បាន​យក​ទៅ​ចែក​ជូន​ដល់​កងកម្លាំង​រួម​មាន​ អង្ករ​ចំនួន​ ១០​បាវ​ ម៊ី​ម៉ា​ម៉ា​ ចំនួន​១០​កេះ​ ទឹក​សុទ្ធ​ចំនួន​ ១០​កេះ​ ទឹកត្រី​និង​ទឹកស៊ីអ៊ីវ​ចំនួន​១០​យួរ​ ប្រេង​ម៉ា​ស្យ៊ូ​ត​ចំនួន​ ២០០​លី​ត្រ​ រួម​ទាំង​ថវិកា​ចំនួន​១​លាន​រៀល​ផង​ដែរ​ លោក​សុខ​ សម្បត្តិ​អភិបាល​ នៃ​គណៈ​អភិបាល​ខណ្ឌ​ព្រែក​ព្នៅ​បាន​ថ្លែង​ទៅ​កាន់​កងកម្លាំង​អោយ​ខិតខំ​ធ្វើ​ល្អ​ និង​ជួយ​ពង្រឹង​នូវ​កិច្ច​ការពារ​សន្តិសុខ​ សណ្តាប់ធ្នាប់​ និង​ការពា​សុ​វត្ថ​ភាព​ជូន​ប្រជាពលរដ្ឋ​និង​រាជរដ្ឋាភិបាល​អោយ​បាន​ល្អ​ ។​

​លោក​សុខ​ សម្បត្តិ​មាន​មតិ​សំណេះសំណាល​ដល់​កងកម្លាំងប្រដាប់អាវុធ​ អោយ​រួបរួមសាមគ្គី​គ្នា​ ពង្រឹង​សន្តិសុខ​ សណ្តាប់ធ្នាប់​ ការពារ​សុ​វត្ថ​ភាព​ ទ្រទ្រង់​ដល់​ថ្នាក់ដឹកនាំ​ និង​ចេះ​សាមគ្គី​គ្នា​ដើម្បី​បំរើ​ដល់​ប្រជាពលរដ្ឋ​ ក៏​ដូច​ជា​ប្រទេស​ជាតិ​ទាំងមូល​ដើម្បី​អោយ​បាន​ឯករាជ​ភាព​បូរណៈភាព​ដែនដី​ លើក​ស្ទួយ​ហេដ្ឋារចនាសម្ព័ន្ធ​ ក្នុង​ការ​ស្តា​និង​អភិវឌ្ឍន៍​ប្រទេស​ជាតិ​ ដើម្បី​ឈាន​ទៅ​រក​ភាព​រីក​ចំរើន​រុងរឿង​លើ​គ្រប់​វិស័យ​តទៅ​នា​អនាគត​។​

​លោក​សុ​ សម្បត្តិ​បន្ត​ថា​ ថ្វី​ត្បិត​តែ​អំណោយ​ទាំងនេះ​មាន​តិចតួច​ក៏​ពិតមែន​ តែ​អាច​ជួយ​សម្រួល​ដល់​ជីវភាព​ក្នុង​ការ​រស់នៅ​របស់​កងកម្លាំង​បាន​មួយ​គ្រា​ផង​ដែរ​ ដូច​ច្នេះ​សុំ​អោយ​កងកម្លាំង​យើង​ទាំងអស់​កុំ​អស់សង្ឃឹម​ក្នុង​ការ​បំរើ​ការ​ជូន​រាជរដ្ឋាភិបាល​ ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​សេនាបតី​តេ​ជោ​ហ៊ុន​ សែន​ ជា​ថ្នាក់ដឹកនាំ​ដ៏​ឆ្លាត​វៃ​មួយ​រូប​ ដែល​លោក​ខិតខំ​ស្វែងរក​សន​ន្តិ​ភាព​ជូន​ដល់​ប្រទេស​ជាតិ​ទាំងមូល​មក​ទល់​បច្ចុប្បន្ន​នេះ​។​

​លោក​ ភួង​ សុ​ភី​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខណ្ឌ​ព្រែក​ព្នៅ​ បាន​ប្រាប់​ការ​សែត​នគរវត្ត​ន៍​យើង​ថា​ បើ​ទោះជា​កម្លាំង​របស់​លោក​មិន​ទាន់​មាន​ទីបញ្ជាការដ្ឋាន​ពិតប្រាកដ​ក៏​ពិតមែន​ តែ​កម្លាំង​របស់​លោក​មិន​រុញ​រា​ក្នុង​ការ​ ការពារ​និង​ក្នុង​ការ​បំពេញ​តួនាទី​ ពង្រឹង​សណ្តាប់ធ្នាប់​ សន្តិសុខ​ សុខ​សុ​វត្ថ​ភាព​ជូន​ដល់​ប្រជាពលរដ្ឋ​ ក៏​ដូច​ជា​ប្រមុខ​រាជរ​ដ្ឋា​ភិ​បានអោយ​បានជា​ដាច់ខាត​ លោក​ភួង​ សុ​ភី​ បន្ត​ថា​សព្វថ្ងៃ​កម្លាំង​របស់​លោក​បាន​ខិតខំ​ដាំ​ដំណាំ​បន្លែ​និង​ចិញ្ចិឹម​មាន់​ទា​ សម្រាប់​ជួយ​សម្រួល​ដល់​ជីវភាព​ប្រចាំ​ថ្ងៃ​ដល់​កងកម្លាំង​ខ្លះ​ដែរ​ ៕​

sew (5)sewsew (1)sew (3)sew (2)

...

ដោយ៖ ព្រែក​ជ័យ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print