ជនជាតិម៉ាឡេស៊ីនិងជនជាតិខ្មែរ បានឈ្លោះប្រកែកគ្នារហូត​ប្រតាយប្រតប់គ្នា​ទៅវិញទៅ ករណីរឿងជំពាក់លុយ

ចែករំលែក៖

ភ្នំពេញ៖ សមត្ថកិច្ចប៉ុស្តិ៍ទួលទំពូង១ បានធ្វើការឃាត់ខ្លួន  ជនជាតិម៉ាឡេស៊ីម្នាក់ និងជនជាតិខ្មែរម្នាក់បាន ខណះបាន ឈ្លោះប្រកែកគ្នារហូត​ប្រតាយប្រតប់គ្នា​ទៅវិញទៅ រឿងជំពាក់លុយក្រុមហ៊ុនឥណទាន ស៊ុនលី ។
ករណីនេះកើតឡើងកាលពីវេលាម៉ោង៤ល្ងាច ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅចំណុចលើផ្លូវ៤៤០ កែង១៦៣ ភូមិ៣ ក្រុមទី១៣ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា៖ ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនទី១ឈ្មោះ CHIA KARJUN  ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិម៉ាឡេស៊ី ស្នាក់នៅផ្ទះជួលលេខ៧៤ ផ្លូវ៣៧១ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ
និង ទី២ឈ្មោះ ពៅ ចិន្តា ភេទស្រី អាយុ៤៥ឆ្នាំ មុខរបរលក់ងាវ ស្នាក់នៅផ្ទះកេខ១៧២ ផ្លូវ៣១BT ភូមិសន្សំកុសល១ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។
បើតាមប្រភពព័ត៌មានសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ  ឈ្មោះ  CHIA KARJUN ជាជនជាតិម៉ាឡេស៊ីបាននាំគ្នា២នាក់ដើរទារលុយដែរគេជំពាក់លុយក្រុមហ៊ុនឥណទាន ស៊ុនលី  ដែលជាប្ដីឈ្មោះ ពៅ ចិន្តា ដែលបានខ្ចីពីក្រុមហ៊ុនឥណទាន ស៊ុន លី ចំនួន ១,១៣១ដុល្លារអាមេរិក កាលពីថ្ងៃទី៤ ខែ៦ ឆ្នាំ២០១៨ ដោយសន្យាសងឲ្យក្រុមហ៊ុនវិញក្នុង​មួយថ្ងៃ ៣៩ដុល្លារអាមេរិក។ ពេកនោះឈ្មោះ ពៅ ចិន្តា បានសងទៅក្រុមហ៊ុនខាងលើ​បានចំនួន៤ថ្ងៃ (ទឹកប្រាក់ចំនួន១៥៦ដុល្លារ)។ ស្រាប់តែពេលនោះ ឈ្មោះ ពៅ ចិន្តា បានចេញមុខជំនួសប្តីថា មិនទាន់មានលុយសងទេ ចាំ៥ទៅ៦ថ្ងៃទៀតទៅ ពេលនោះភាគី ជាតំណាងក្រុមហ៊ុនឥណទាន មិនព្រម ដោយប្រាប់​ទៅ ឈ្មោះ ពៅ ចិន្តា ថាមាន៥ដុល្លារ ១០ដុល្លារក៏យកដែរ។ តែ ឈ្មោះ ពៅ ចិន្តា នៅតែមិនមានលុយសង ទើបប៉ះការទាស់ពាក្យសម្តីគ្នា​ រហូតឈ្មោះ ស៊ុំ ស្រីហេង (ហៅស្រីម៉ៅ) ភេទស្រី អាយុ៣២ឆ្នាំ ដែលត្រូវជាកូនរបស់​ជន​ឈ្មោះ ពៅ ចិន្តា ស្ទុះមករុញភាគីខាងតំណាងក្រុមហ៊ុនឈ្មោះ ឈឹម សុចិន្តា ឲ្យចេញ ហើយក៏មានការរុញដាក់គ្នា​ទៅវិញទៅមករហូតកើតមានការវាយប្រតាយប្រតប់គ្នា ទើបត្រូវអ្នកលក់ជិតខាងជួយឃាត់ផងដែរ។ភ្លាមៗនោះ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុ ក៏បាននាំភាគីទាំងសងខាង​មកទីស្នាក់ការ​ប៉ុស្តិ៍ទួលទំពូងទី១ ដើម្បីធ្វើការសាកសួរតែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនខ្លួនឈ្មោះ  CHIA KARJUN  ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិម៉ាឡេស៊ី និងឈ្មោះ ពៅ ចិន្តា ទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនចាត់ការតាមច្បាប់៕
ដោយ៖ ស រស្មី

ចែករំលែក៖
ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print