ភ្នំពេញ៖បុរស់ម្នាក់បានមករកទិ ញម៉ូតូមួយកន្លែងហើយបានសុំម៉ូតូ សាកបន្តិចបែជាជិះយកទៅបាត់តែត្រូ វបុគ្គលិកហាងជិះតាមឃាត់ខ្លូនប្ រគល់អោយសមត្ថកិច្ចបង្កការភ្ញា ក់ផ្អើលកាលពីវេលាម៉ោង៥ល្ងា ច ថ្ងៃពុធ ៣រោច ខែស្រាណ៍ឆ្នាំចសំរឹទ្ធស័ក ពស២៥៦២ ត្រូវនិងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ។
បុរសខាងលើឈ្មោះ ទ្រី ផល្លា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិផ្ទះជួលភូមិ ថ្មគោល១ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅឃុំក្តឿងរា យ ស្រុកកញ្ជៀច ខេត្តព្រៃវែង។
តាមប្រភពព័ត៌មានពីបុគ្គលិក របស់ម្ចាស់ម៉ូតូបាននិយាយថា នៅមុនពេលកើតហេតុ ពួកគាត់ឃើញបុរសម្នាក់បា នមកសួររកទិញម៉ូតូធំមួយគ្រឿង ម៉ាកស៊ីប៊ី ហៅខូហ្វេ ដោយម្ចាស់ហាងដាក់ក្នុងតំលៃ ១៥០០ដុល្លារ។ បន្ទាប់មកបុរសខាងលើក៏សុំអោយម្ចា ស់ហាងបញ្ចុះតម្លៃបន្តិចទើបម្ចា ស់ហាងបញ្ចុះសល់១៤៨០ដុល្លារពេលនោះ បុរសខាងលើសុំជិះម៉ូតូសាក បន្តិច ហើយម្ចាស់ម៉ូតូខាងលើក៏បា នឱ្យជិះសាក។
ប្រភពព័ត៌មានបានបន្តទៀតថា ពេលបុរសនោះជិះម៉ូតូសាក ភ្លាមៗនោះម្ចាស់ម៉ូតូបានឱ្ យបុគ្គលិករបស់ខ្លួនជិះម៉ូ តូតាម ព្រោះដោយមានការសង្ស័យ ហើយបន្ទាប់មកបុរសខាងលើបាន ជិះម៉ូតូយកទៅលាង ហើយបុគ្គលិកលក់ម៉ូតូបានជិះ តាមរហូតដោយមិនឱ្យបុរសខា ងលើដឹងឡើយ។ លុះពេលលាងម៉ូតូរួចហើយ ម៉ូតូនោះអត់ដំណើរការ បុរសខាងលើបានបណ្តើរម៉ូតូចេ ញទៅ តែមិនបណ្តើរម៉ូតូនោះយកទៅ កន្លែងលក់ម៉ូតូឡើយ បែរជាបណ្តើរទៅរឹតតែឆ្ងាយទាំ ងមេឃកំពុងតែភ្លៀង ដោយធ្វើឲ្យមានការសង្ស័យ ម្ចាស់ម៉ូតូក៏បានប្ដឹងសមត្ ថកិច្ចឲ្យជួយអន្តរាគមន៍ និងឃាត់ខ្លួនបុរសខាងលើដើម្ បីឆែកឆេរ តែមិនឃើញមានលុយសោះ ទាំងខ្លួនរកទិញម៉ូតូគេក្ នុងតម្លៃរាប់ពាន់ដុល្លារ ។
តាមចម្លើយសារភាពរបស់បុរសខា ងលើបាននិយាយថា ខ្លួនមិនមានបំណងចង់យកម៉ូ តូនោះឡើយ គ្រាន់តែយកម៉ូតូទៅឲ្យម្តា យរបស់ខ្លួនមើលសិនតែប៉ុណ្ ណោះ។
សមត្ថកិច្ចនគរបាលប៉ុស្តិ៍ចោ មចៅ១បាននិយាយថា ពេលសមត្ថកិច្ចរកឃើញ ស្រាប់តែបុរសខាងលើនោះមានពា ក់កាតទូរទស្សន៍ហង្សមាស ហើយបានអះអាងថា ខ្លួនជាអ្នកសារព័ត៌មានទូ រទស្សន៍ហង្សមាសតាមបណ្ដាខេ ត្តនានា បន្ទាប់មកសមត្ថកិច្ចបានឆែក មើលកាតព័ត៌មានខាងលើ គឺហួសសុពលភាព ដែលផុតកំណត់តាំងពីឆ្នាំ ២០១៧មកម៉្លេះ។
ក្រោយពេលកើតហេតុ ម្ចាស់ម៉ូតូមិនបានដាក់ពាក្ យបណ្ដឹងនោះឡើយដោយឲ្យសមត្ ថកិច្ចធ្វើការអប់រំបន្ទាប់ មកសមត្ថកិច្ចបានឲ្យបុរសខា ងលើមានអ្នកតំណាងមកធានានិង ឲ្យត្រឡប់ទៅវិញភ្លាមៗផងដែ រ ៕សុខាសែនជ័យ